ព័ត៌មានជាតិ
សម្ដេចធិបតី៖ ៥តួអង្គ ជំរុញឱ្យ កំណែទម្រង់ការប្រឡងបាក់ឌុប ទទួលបានជោគជ័យ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកបង្ហាញ ៥ តួអង្គ ដែលបានចូលរួមយ៉ាងសកម្មក្នុងការធ្វើកំណែទម្រង់ការប្រឡងសញ្ញាបត្រទុតិយភូមិ ឬហៅថា បាក់ឌុប ទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ។
ការបង្ហាញនេះ ធ្វើឡើងក្នុងឱកាសសម្ដេចធិបតី អញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១៦៩១ នាក់ រាប់ទាំងបេក្ខជនអប់រំបច្ចេកទេស ១៨ នាក់ ជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤ នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទន្ទឹមនឹងការអបអរសាទរជាមួយ សិស្សនិទ្ទេស A ទាំង ១៦៩១ នាក់ ក្នុងនោះ យើងក៏អបអរផងដែរចំពោះតួអង្គដែលចូលរួមធ្វើឱ្យចេញលទ្ធផលនេះ ដែលតួអង្គសំខាន់ទី១ សិស្សានុសិស្សខ្លួនឯង ដែលខិតខំរៀនសូត្រ ហើយហ្មត់ចត់ និងជន្នះឧបសគ្គក្នុងការសិក្សា មិនថា ទីតាំងភូមិសាស្ត្រផ្ទះ និងសាលា បញ្ហាជីវភាពគ្រួសារ ទើបទទួលបានលទ្ធផលល្អនេះ។
តួអង្គទី២ គឺលោកគ្រូអ្នកគ្រូ ដោយសារការបណ្ដុះបណ្ដាលជាចម្បងធ្វើនៅសាលារៀន តាំងពីគ្រូថ្នាក់មេតេយ្យសិក្សា បឋមសិក្សា រហូតដល់មធ្យមសិក្សា ពិសេសលោកគ្រូអ្នកគ្រូថ្នាក់ទី១២ ដែលខិតខំបង្រៀន ដើម្បីសិស្សទទួលបានលទ្ធផលល្អក្នុងថ្ងៃប្រឡង។ សូមអបអរសាទរ និងសូមអរគុណដែលខំបង្រៀន និងចែករំលែកចំណេះដឹងដល់សិស្សានុសិស្ស។
តួអង្គទី៣ គឺ មាតាបិតា អាណាព្យាបាល ដែលបានខិតខំប្រឹងប្រែង លះបង់ និងជំរុញលើកទឹកចិត្ត ឬបង្កលក្ខណៈឱ្យក្មួយៗបានរៀនសូត្រ ដល់ថ្នាក់ទី១២ មិនថាសិស្សជាប់និទ្ទេស A B C… ឬអ្នកមិនជាប់ទេ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់បន្ថែមថា តួអង្គទី៤ គឺក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធររាជធានីខេត្ត មន្ទីរអប់រំ អាជ្ញាធរពាក់ព័ន្ធទាំងអស់ គណៈគ្រប់គ្រងសាលា អាជ្ញធរ កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងការជួយជំរុញការអប់រំ និងការប្រឡងឱ្យបានល្អ បានសុក្រឹត យុត្តិធម៌ ក៏មានការចូលរួមពី សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ ស្ថាប័ន និងអ្នកស្ម័គ្រចិត្តផ្សេងទៀត ដែលធ្វើឱ្យកិច្ចការប្រលងសុក្រឹត ធានាអ្នកជាប់ជាប់ដោយមោទនៈ ឯអ្នកធ្លាក់ ធ្លាក់ដោយអស់ចិត្ត។
តួអង្គទី៥ គឺមហាជន កិច្ចការទាំងអស់នេះ មិនអាចមាននិរន្តភាព និងចីរភាព ១៤ឆ្នាំ ដោយគ្មានការគាំទ្រពីមហាជននោះទេ បើសិនឆ្នាំទី១ លទ្ធផលចេញមកជាប់តិចតួច ហើយឪពុកម្ដាយ មហាជន មិនគាំទ្រ ហើយនាំគ្នាបាតុកម្មឱ្យដកកម្រិតស្ដង់ដាកែទម្រង់ប្រលងហ្នឹងចេញ គឺមិនបានលទ្ធផលដូចសព្វថ្ងៃនេះទេ។
គួរបញ្ជាក់ថា សិស្សទទួលបាននិទ្ទេស A ក្នុងការប្រលងក្រោមការធ្វើកំណែទម្រង់ដ៏តឹងរឹងនាឆ្នាំកន្លងមក មានចំនួន៖ នៅឆ្នាំ២០១៤ បេក្ខជនជាប់និទ្ទេស A មានចំនួន ១១នាក់, ឆ្នាំ២០១៥ បេក្ខជនជាប់និទ្ទេស A មានចួន ១០៨នាក់, ឆ្នាំ២០១៦ បេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ៤០៥នាក់, ឆ្នាំ២០១៧ បេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ៤២៤នាក់។, ឆ្នាំ២០១៨ បេក្ខជនប្រឡងជាប់និទ្ទេស A ២៩០នាក់, ឆ្នាំ២០១៩ បេក្ខជនប្រឡងជាប់និទ្ទេស A ចំនួន ៤៤៣នាក់, ឆ្នាំ២០២១ បេក្ខជនប្រលងជាប់និទ្ទេស A មានចំនួន ១ ៧៥៣នាក់, ឆ្នាំ២០២២ បេក្ខជនប្រលងជាប់និទ្ទេស A មានចំនួន ១ ០៤៩នាក់, ឆ្នាំ២០២៣ បេក្ខជនប្រលងជាប់និទ្ទេស A មានចំនួន ១ ៦៧៣នាក់៕
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ