ព័ត៌មានជាតិ
មន្ត្រី ACU៖ សប្ដាហ៍ទី២នេះ អ្នកប្រកាសទ្រព្យសម្បត្តិ មានកំណើននៃការមកប្រកាសច្រើន
ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ បញ្ជាក់ថា អ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល មានកំណើននៃការមកប្រកាសគួរឱ្យកត់សម្គាល់ ក្នុងសប្ដាហ៍ទី២នេះ សម្រាប់កាលបរិច្ឆេទទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំម្ដង។
តាមការឱ្យដឹងពីលោក ញីវ បញ្ញារិទ្ធ ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ ២០២៤ ដែលជាសប្ដាហ៍ទី២ នៃកាលបរិច្ឆេទទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំម្ដង គឺក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន៤៩៨ ច្បាប់។ លោក ញីវ បញ្ញារិទ្ធ បានបញ្ជាក់ថា ជារួម គិតត្រឹមថ្ងៃទី៨ ខែមករានេះ ដែលមានរយៈពេល៨ថ្ងៃ ពោល គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែមករា នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន១២ ១១២ច្បាប់ ស្មើប្រមាណជាង៦៤ភាគរយ ដែលចំនួននេះមានកំណើនលឿននៃការមកប្រកាស ក្នុងចំណោមអ្នកដែលត្រូវជាប់កាតព្ចកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន១៨ ២៧៩រូប។
ជុំវិញកំណើននៃការមកប្រកាសទ្រព្យសម្បត្តិ និងបំណុលពីអ្នកជាប់កាតព្វកិច្ចនេះ ត្រូវបានលោក ញីវ បញ្ញារិទ្ធ អះអាង ថា ដោយមានកិច្ចសហការក្នុងស្មារតីទទួលខុសត្រូវខ្ពស់លើការងាររបស់ក្រុមជនបង្គោលប្រឆាំងអំពើពុករលួយនៅតាមក្រសួង-ស្ថាប័ន រាជធានី-ខេត្ត គឺបានជំរុញ និងធ្វើឱ្យការប្រកាសដំណើរការបានល្អ និងដោយរលូន។ លោក ថា បុគ្គលដែលមកប្រកាសបានកោតសរសើរចំពោះមន្រ្តីទទួលការងាររបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានបំពេញការងារ ប្រកបដោយសីលធម៌ ភាពប៉ិនប្រសព្វ និងការទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះ ស្ថាប័នជាតិ និងរដ្ឋបាលរាជធានី-ខេត្តចំនួន១០ ត្រូវបាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បញ្ជាក់ថា បានបញ្ចប់ការប្រកាសទាំងស្រុងមុនផែនការ គឺរួមមាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធនាគារជាតិនៃកម្ពុជា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រដ្ឋបាលបាលរាជធានិភ្នំពេញ ខេត្តត្បូងឃ្មុំ ប៉ៃលិន កំពង់ស្ពឺ ព្រៃវែង ព្រះវិហារ និងខេត្តកំពង់ចាម។
គួរជម្រាបថា នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ បានបើកទ្វារទទួលយកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល អនុវត្តតាមរបប ២ឆ្នាំម្ដង សម្រាប់ឆ្នាំ២០២៤ មានរយៈពេលមួយខែពេញ ពោល គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល ចាំទទួលឯកសារប្រកាស ៧ថ្ងៃក្នុងមួយសប្ដាហ៍ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ