ព័ត៌មានជាតិ
ក្រសួងអប់រំ ពិនិត្យឡើងវិញនូវមុខងាររបស់អង្គភាពក្រោមឱវាទ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្ដីពី ការវិភាគមុខងារអង្គភាពឱវាទទីស្ដីការ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធមកពីគ្រប់នាយកដ្ឋានក្រោមឱវាទក្រសួង ឆ្លើយតបនឹងគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលបានដាក់ចេញឱ្យអនុវត្តជាអាទិភាពសម្រាប់ រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ការពិនិត្យឡើងវិញនូវមុខងាររបស់អង្គភាពក្រោមឱវាទ ក្រសួងអប់រំ យុវជន និងកីឡា គឺដើម្បីផ្ដល់ការត្រួតពិនិត្យមុខងារឡើងវិញឱ្យទូលំទូលាយ និងស៊ីជម្រៅ ប្រកបដោយគុណភាពគ្រប់គ្រាន់ ក៏ដូចជាដើម្បីដឹកនាំការកំណត់អាទិភាព នៃដំណើរការកំណែទម្រង់រដ្ឋបាលសាធារណៈក្នុងវិស័យអប់រំ ឆ្ពោះទៅកែលម្អ ការផ្ដល់សេវាអប់រំ តបតាមអនុសាសន៍ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលចង់ឱ្យ ១. រៀបចំបង្កើតអគ្គលេខាធិការដ្ឋាន ដើម្បីសម្របសម្រួលកិច្ចការងាររបស់អគ្គនាយកដ្ឋានទាំងអស់។
២. រៀបចំរចនាសម្ព័ន្ធ និងមុខងារ របស់នាយកដ្ឋានជំនាញ ៣. ពិនិត្យឡើងវិញលើការផ្ទេរបុគ្គលិក ការបណ្ដុះបណ្ដាលបុគ្គលិក ដែលកំពុងបម្រើការងារ ផ្សារភ្ជាប់ជាមួយនឹងគន្លងអាជីព ៤. ពិនិត្យឡើងវិញនូវតួនាទី ភារកិច្ចរបស់នាយកដ្ឋាននីមួយៗ ៥. ពិនិត្យតម្រូវការមន្ត្រីជំនាញឱ្យបានច្បាស់លាស់ ៦. ពិនិត្យមើលរចនាសម្ព័ន្ធ និងមុខងារក្រសួងអប់រំ នៃប្រទេសជិតខាង និងក្រសួងមុខងារសាធារណៈ។
៧. ពិនិត្យមុខងារអគ្គនាយកដ្ឋាននីមួយៗ អង្គភាពក្រោមឱវាទ និងការិយាល័យទាំងអស់ ៨. ពិនិត្យឡើងវិញបុគ្គលិក និងផែនការជ្រើសរើសបុគ្គលិក ៩. ជូនដំណឹងទៅរាជធានី-ខេត្តដើម្បីធ្វើការពិនិត្យឡើងវិញនូវមុខងាររបស់ខ្លួន និងធ្វើរបាយការណ៍លើកឡើងពីបញ្ហា និងតម្រូវការជាពិសេសចំពោះសាលារៀន។
កិច្ចប្រជុំនេះ ផ្ដោតពិភាក្សាសំខាន់លើ ការវិភាគមុខងាររចនាសម្ព័ន្ធ សំណើរចនាសម្ព័ន្ធថ្មី ការប្រែប្រួលយោបល់ជំនាញ និងផែនការបន្ទាប់ក្នុងរយៈពេលខ្លី រួមមាន ការស្នើសុំការសម្រេចលើរចនាសម្ព័ន្ធរបស់ក្រសួងអប់រំ យុវជន កីឡា នាយកដ្ឋានបុគ្គលិកបន្តសហការជាមួយអគ្គនាយកដ្ឋាន និងនាយកដ្ឋានលើការពង្រាងមុខងារឱ្យបានរួចរាល់ ផែនការរយៈពេលមធ្យម និងវែង៕
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី