Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ គ្រោងពិនិត្យរកសារធាតុញៀនលើមន្ត្រីរាជការស៊ីវិល

បានផុស

នៅ

បច្ចុប្បន្ននៅតាមបណ្ដាស្នងការរាជធានីខេត្តមួយចំនួនបាននិងកំពុងធ្វើការពិនិត្យស្វែងរកសារធាតុញៀនលើមន្ត្រីកងកម្លាំងនគរបាលជាតិ បន្ទាប់ពីមានការណែនាំពីឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីពេលកន្លងទៅ។ ហើយក៏បានរកឃើញមន្ត្រីនគរបាលមួយចំនួនមានការជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន និងបានអនុវត្តវិន័យកងកម្លាំងនគរបាលជាតិជាបន្តបន្ទាប់រួចហើយដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក៏បានបញ្ចាក់ដែរថា ក្រសួងមហាផ្ទៃ នឹងបន្តអនុវត្តកិច្ចការងារនេះលើមន្ត្រីរាជការស៊ីវិលបន្តទៀតក្រោយពេលបញ្ចប់ការពិនិត្យរកសារធាតុញៀនលើមន្ត្រីកងកម្លាំងនគរបាលជាតិ។

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះថា «ជាការពិត ការពិនិត្យស្វែងរកសារធាតុញៀននឹងបន្តអនុវត្តលើមន្ត្រីរាជការស៊ីវិលបន្ថែមទៀត តែបច្ចុប្បន្នផ្នែកកងកម្លាំងមិនទាន់បញ្ចប់នៅឡើយទេ»។

បើតាមលោក ទូច សុខៈ មកដល់បច្ចុប្បន្ន ការពិនិត្យស្វែងរកសារធាតុញៀនលើមន្ត្រីកងកម្លាំងនគរបាលជាតិជាបណ្ដោះ​អាសន្ន អាចនិយាយបឋមថា មានមន្ត្រីកងកម្លាំងនគរបាលជាតិចន្លោះពី៤០ទៅ៥០នាក់ ដែលកម្លាំងជំនាញបានរកឃើញមានការជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន តែតួលេខច្បាស់ការយ៉ាងណានោះ លោកមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ខណៈកម្លាំងជំនាញកំពុងបូកសរុប។

គួររំលឹកថា កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីតាំងមណ្ឌលសំចតប៉ោយប៉ែត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យបណ្ដេញចេញពីក្របខ័ណ្ឌតែម្ដង ចំពោះមន្ដ្រីនគរបាលរូបណាដែលតេស្ដរកឃើញមានសារធាតុញៀន។

លោក ស សុខា បានថ្លែងយ៉ាងដូច្នេះថា «សូមប្រកាសតែម្ដង គឺគ្រប់មន្ដ្រីក្រោមឱវាទ ពិសេសកងកម្លាំងប្រដាប់អាវុធចំណុះក្រសួងមហាផ្ទៃ ឲ្យតែធ្វើតេស្ដឃើញសារធាតុញៀន មិនអាចអនុញ្ញាតឲ្យនៅក្នុងក្របខ័ណ្ឌនគរបាលជាតិនោះទេ។ បើមិនយកពេលវេលានេះដើម្បីសម្អាតផ្ទះយើងទេ យើងអត់មានពេលសម្អាតទៀតទេ។ ចំពោះមន្ត្រីក្របខណ្ឌស៊ីវិល មិនទាន់មានការណែនាំជារួមទេ»

ជាមួយគ្នានេះ លោក ស សុខា បានព្រមានជាថ្មីម្ដងទៀត ចំពោះជនទាំងឡាយណាដែលពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀន សូមដកខ្លួនចេញឲ្យឆ្ងាយ ខណៈអ្នកដែលដឹងថា ខ្លួនមានសារធាតុញៀន ក៏ត្រូវស្វែងរកវិធីសាស្ដ្រដើម្បីផ្ដាច់ចោល៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ការដ្ឋាន ១ កន្លែង ក្នុងសង្កាត់ទួលទំពូងទី ២ យកកម្ទេចថ្មដាក់លើចំណីផ្លូវ នាំឲ្យផ្លូវកាន់តែតូចចង្អៀត

ជីវិតកម្សាន្ដ៨ នាទីutes មុន

តួអាចែវិលមកអាជីពវិញ ក្រោយបាត់មុខ៦ឆ្នាំពីវិស័យភាពយន្តចិន

សន្តិសុខសង្គម១៨ នាទីutes មុន

ដំណាំថ្នាំជក់ពលរដ្ឋ ២៥ ០០០ដើម ត្រូវបានជនសង្ស័យលួចកាប់បំផ្លាញ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

យោធាកូរ៉េខាងត្បូងសង្ស័យ​ថា កូរ៉េខាងជើង​​ត្រៀម​បញ្ជូន​ទ័ព​បន្ថែម​ទៅ​រុស្ស៊ី

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

លោក ត្រាំ៖ អាមេរិក និង​ចិន​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មរួម​គ្នា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានជាតិ២៣ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អាមេរិក ត្រៀមដកទ័ព ២០ ០០០នាក់ចេញពីអឺរ៉ុប, ណាតូកំពុងបារម្ភ

Sokha Hotels

ព័ត៌មានពេញនិយម