Connect with us

អាជីព

មុខរបរដឹកជញ្ជូនតាមអនឡាញ ក្លាយជាការងារពេញនិយមសម្រាប់យុវវ័យមួយចំនួន នាបច្ចុប្បន្ន

បានផុស

នៅ

មុខរបរដឹកជញ្ជូន ម្ហូបអាហារ អីវ៉ាន់ និងសម្លៀកបំពាក់ផ្សេងៗ តាមអនឡាញ បានក្លាយទៅជាការងារដ៏ពេញនិយម សម្រាប់យុវវ័យមួយចំនួន ស្របពេលមនុស្សជាច្រើនក៏គាំទ្រសេវាកម្មដឹកជញ្ជូនតាមអនឡាញនេះដែរ ពិសេសក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ។ ជាមួយនោះ ក្រុមអ្នកដឹកជញ្ជូនតាមអនឡាញ ដែលភាគច្រើនគេសង្កេតឃើញថា សុទ្ធសឹងជាយុវវ័យ ក៏បានអះអាងថា ពួកគេអាចស្វែងរកប្រាក់ចំណូលប្រចាំថ្ងៃចេញពីមុខរបរមួយនេះបានយ៉ាងច្រើនគួរសមផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន ថៃ រាជ អ្នកដឹកជញ្ជូនតាមអនឡាញ បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា រូបគេបានជ្រើសរើសមុខរបរជាអ្នកដឹកជញ្ជូនតាមអនឡាញរយៈពេលជាង ១ ឆ្នាំ មកហើយ។ កត្តាធ្វើឱ្យយុវជនរូបនេះ ចាប់អារម្មណ៍ទៅលើការងារដឹកជញ្ជូនបែបនេះ ក៏ដោយសារចំណង់ចំណូលចិត្តរបស់ខ្លួននោះដែរ ខណៈមុខរបរដឹកជញ្ជូនតាមអនឡាញនេះ ធ្វើឱ្យ យុវជន ថៃ រាជ អាចស្វែងរកប្រាក់ចំណូលប្រចាំថ្ងៃ បានចន្លោះពី ៥ ម៉ឺនរៀល ទៅ ៦ ម៉ឺនរៀល ជារៀងរាល់ថ្ងៃ ផងដែរ។ យុវជនរូបនេះ បានបញ្ជាក់ទៀតថា បញ្ហាប្រឈមដែលជួបប្រទះក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃនោះ គឺ គ្រោះថ្នាក់តាមដងផ្លូវ នៅពេលបើកបរមិនប្រុងប្រយ័ត្ន មិនគោរពច្បាប់ចរាចរណ៍ បើកលឿនហួសការកំណត់ និងពេលខ្លះ អាចជិះបញ្ចាស់ផ្លូវ ដើម្បីយកអីវ៉ាន់ ឬ ទំនិញប្រគល់ជូនអថិជនម្ដងៗ។ យុវជន ថៃ រាជ ចង់ឱ្យអ្នកដឹកជញ្ជូនទាំងអស់ គួរតែនាំគ្នាកែតម្រូវឡើងវិញ ដើម្បីកុំឱ្យកើតមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ឬ ហានិភ័យផ្សេងៗ ទៀត ជាដើម…។

យ៉ាងណាមិញ យុវជន គង់ សម្បត្តិ ក៏បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងដូចគ្នាដែរថា មូលហេតុ​ដែលរូបគេចាប់យកមុខរបរដឹកជញ្ជូនតាមអនឡាញ ដោយសារការងារមួយនេះ មានសេរីភាព និងបានស្គាល់មនុស្សថ្មីៗ ជារៀងរាល់ថ្ងៃ។ ម្យ៉ាងទៀត យុវជន គង់ សម្បត្តិ បានអះអាងដែរថា គេអាចស្វែងរកប្រាក់ចំណូលចេញពីមុខរបរដឹកជញ្ជូននេះ បានចន្លោះពី ៥ ម៉ឺនរៀល ទៅ ៦ ម៉ឺនរៀល ក្នុងមួយថ្ងៃ។ យុវជន គង់ សម្បត្តិ បន្ថែមទៀតថា ការងារដឹកជញ្ជូនតាមអនឡាញនេះ មានលក្ខណៈងាយស្រួលក៏ពិតមែន ប៉ុន្តែក៏នាំមកនូវគ្រោះថ្នាក់ ឬ ហានិភ័យ ដែលកើតមានដោយយថាហេតុ ប្រសិនបើអ្នកដឹកជញ្ជូនទាំងអស់ មិនបានយកចិត្តទុកដាក់ក្នុងពេលបើកបរ​នៅតាមដងផ្លូវ ពិសេសក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញនេះតែម្ដង។

មិនខុសគ្នាពីយុវជនទាំង ២ រូបខាងលើ លោក ឌុន រ៉ាវី អ្នកដឹកជញ្ជូនតាមអនឡាញ មានបទពិសោធន៍ជាង ៣ ឆ្នាំ មកហើយនោះ ក៏បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា លោកក៏ជាអ្នកដឹកជញ្ជូនតាមអនឡាញមួយរូបផងដែរ។ លោក ឌុក រ៉ាវី បន្ថែមថា លោកចាប់យកមុខរបរមួយនេះ តាំងពីពេលដែលពុំសូវមានក្រុមហ៊ុនដឹកជញ្ជូនតាមអនឡាញមកម្ល៉េះ ត្បិតការងារដឹកជញ្ជូន កាលនោះ ក៏សម្បូរអីវ៉ាន់ ឬ ម្ហូបអាហារ ផ្សេងៗ ដែលអាចឱ្យលោកស្វែងរកបានប្រាក់ចំណូលចន្លោះពី ៨ ម៉ឺនរៀល ទៅ ១០ ម៉ឺនរៀល ក្នុងមួយថ្ងៃ។ លោក ឌុន រ៉ាវី បន្ដថា សម្រាប់ពេលបច្ចុប្បន្ននេះ មុខរបរដឹកជញ្ជូនតាមអនឡាញនេះ ហាក់ធ្លាក់ចុះបន្តិច ដោយសារតែចំនួនអ្នកដឹកជញ្ជូនកើនឡើងខ្លាំង និងស្របពេលមានក្រុមហ៊ុនជាច្រើនទៀត​ បានចាប់យកសេវាកម្មដឹកជញ្ជូនជាមុខរបរជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម