ព័ត៌មានអន្ដរជាតិ
ស៊ុយអែត ព្រមានថា សង្គ្រាមអាចមកដល់ទឹកដីរបស់ខ្លួនគ្រប់នាទី
ប្រទេសស៊ុយអែតត្រូវតែត្រៀមសក្តានុពលខ្ជាប់ខ្លួនជានិច្ច ដើម្បីប្រឈមមុខជាមួយនឹងរុស្ស៊ី ក្នុងពេលមានស្ថានភាពតឹងតែងដែលអាចកើតឡើងគ្រប់នាទីជាមួយនឹងមហាអំណាចមួយនេះ ។ នេះបើតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់របស់ស៊ុយអែត។

ថ្លែងនៅក្នុងសន្និសីទស្តីពីសន្តិសុខ និងការការពារជាតិស៊ុយអែត នៅទីក្រុង Salen លោក Tobias Billstrom រដ្ឋមន្រ្តីការបរទេសស៊ុយអែត ក៏បានអបអរប្រទេសរបស់ខ្លួនដែលខិតជិតទៅក្លាយជាសមាជិកនៃអង្គការណាតូផងដែរ ហើយទន្ទឹមនឹងនោះ លោកក៏បានដាស់តឿនថា រុស្ស៊ីអាចនឹងចិញ្ចឹមចិត្តបន្តគំរាមកំហែងមកដល់សន្តិសុខជាតិស៊ុយអែត និងអឺរ៉ុប ដែលអាចនឹងឃើញកាន់តែច្បាស់នៅពេលអនាគត។
រដ្ឋមន្រ្តីខាងលើ ក៏បានសង្កត់បន្ថែមថា ទីក្រុងស្តុកខុល “ត្រូវតែទទួលស្គាល់ការពិត និងប្រុងប្រៀបជានិច្ច ត្រៀមប្រឈមនឹងស្ថានការណ៍ដែលអាចកើតមាន” ពីសំណាក់រុស្ស៊ី។
បន្ថែមពីនោះ នៅក្នុងសន្និសីទខាងលើ លោករដ្ឋមន្ត្រីការពារជាតិស៊ុយអែត Pal Jonson ក៏លើកឡើងច្បាស់ៗអំពីស្ថានភាពរុស្ស៊ីមកលើទាំងស៊ុយអែត និងអឺរ៉ុបថា “សង្គ្រាមអាចនឹងមកលេងពួកយើង ហើយអ៊ុយក្រែនពេលនេះគឺបីដូចទៅនឹងខែលការពារតំបន់អ៊ឺរ៉ុប” នៅក្នុងស្ថានភាពជម្លោះតានតឹងជាមួយរុស្ស៊ី ។

គួររំឭកផងដែរ កាលពីឆ្នាំ២០២៣កន្លងទៅ ស៊ុយអែតបានបោះបង់នយោបាយជំហរអព្យាក្រឹត្យរបស់ខ្លួន ដោយងាកមករកជំហរចូលរួមជាមួយអង្គការណាតូ ដោយលើកហេតុផលពីសកម្មភាពលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន កាលពីដើមឆ្នាំ២០២២។ ដោយឡែកប្រទេសក្បែរខាងស៊ុយអែត គឺប្រទេសហ្វាំងឡង់ដែលមានទិសដៅការពារខ្លួនដូចស៊ុយអែតដែរ គឺបានស្រូតរួសរាន់ចូលរួមជាសមាជិកក្នុងសម្ព័ន្ធមិត្តយោធាអង្គការណាតូផងដែរ កាលពីដើមឆ្នាំ២០២៣ ៕
ប្រែសម្រួល៖ មាន រតនា
ប្រភព៖ RT

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត