Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរស់នៅតំបន់រមណីយដ្ឋាន ទេសចរណ៍អូរឫស្សីកណ្ដាល ស្នើសុំតបណ្ដាញភ្លើង

បានផុស

នៅ

ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅតាមផ្លូវបេតុងចូលទៅកាន់រមណីយដ្ឋានទេសចរណ៍អូរឬស្សីកណ្ដាល (អូរច្រឡង់) ស្ថិតនៅក្នុងឃុំអូរឬស្សីកណ្ដាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ពុំទាន់មានបណ្ដាញអគ្គិសនីគ្រប់គ្រាន់ដើម្បីប្រើប្រាស់នៅឡើយទេ។

លោកស្រី សោម សុខលាង ប្រធានសហគមន៍អេកូទេសចរណ៍អូរឫស្សីកណ្ដាលបានរៀបរាប់ឱ្យដឹងថា បច្ចុប្បន្ននៅក្នុងរមណីយដ្ឋាន រួមទាំងប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានផ្ទះក្បែរគ្នាពុំទាន់មានភ្លើងអគ្គិសនីប្រើប្រាស់ដូចប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ៧នៅឡើយទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមក ពួកគាត់បានដាក់សំណើទៅអាជ្ញាធរមូលដ្ឋានដើម្បីឲ្យជួយអន្តរាគមន៍ដែរប៉ុន្តែមិនទាន់ចេញជាលទ្ធផលទាល់តែសោះ។ រឿងនេះប្រជាពលរដ្ឋក៏ធ្លាប់បានលើកឡើងនៅក្នុងវេទិកាសាធារណៈផងដែរនិយាយពីការស្នើសុំឲ្យមានតបបណ្ដាញភ្លើងប្រើប្រាស់ ពីព្រោះប្រជាពលរដ្ឋរាល់ថ្ងៃនេះប្រើភ្លើងប្រព័ន្ធពន្លឺព្រះអាទិត្យចាប់អាគុយទៅតាមលទ្ធភាពជាបណ្ដោះអាសន្ន។

លោកស្រីបាននិយាយទៀតថា រមណីយដ្ឋានអូរឫស្សីកណ្តាលទាំងមូលនៅមិនទាន់មានភ្លើង ពេលភ្ញៀវមកម្ដងៗ ក៏ត្រូវការបញ្ចូលទូរសព្ទ ឬចាក់ឧបករណ៍បំពងសំឡេងធុងបាសជាដើម ដើម្បីកម្សាន្តវានៅតែបង្កផលលំបាកដល់ភ្ញៀវអត់មានភ្លើងប្រើ បើនិយាយពីចម្ងាយពីរមណីយដ្ឋានទៅផ្លូវជាតិមិនឆ្ងាយប៉ុន្មានទេ បើមានភ្លើងប្រើវាល្អសម្រាប់ប្រជាពលរដ្ឋហើយ​ភ្ញៀវទេសចរក៏សប្បាយចិត្តដែរ។

លោក យិន ម៉ៅ មេឃុំអូរឫស្សីកណ្ដាលបាននិយាយឲ្យដឹង នៅព្រឹកថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២៤ថា ប្រជាពលរដ្ឋជាង១០ គ្រួសាររស់នៅតាមដងផ្លូវចូលទៅតំបន់ទេសចរណ៍ពុំមានភ្លើងអគ្គិសនីប្រាកដមែន ប្រជាពលរដ្ឋនៅតំបន់នោះបាន​ដាក់សំណើសុំជាច្រើនដងរួចទៅហើយរហូតលើកមតិដោយផ្ទាល់នៅក្នុងវេទិកាសាធារណៈក៏នៅមិនទាន់បានទៀត។ខាងអគ្គិសនីសន្យាថា នឹងតឱ្យប្រើប្រាស់ប៉ុន្តែមិនទាន់ឃើញ។

លោកមេឃុំបាននិយាយមិនរំពឹងថា ខាងអគ្គិសនីនឹងតបបណ្ដាញភ្លើងឲ្យបានឆាប់ឡើយពីព្រោះប្រជាពលរដ្ឋនៅមានចំនួនតិចតួចហើយការចំណាយតបណ្ដាញភ្លើងលើសពីចំណូល។

រីឯលោក ស៊ា ប៉ាច ប្រធានអគ្គិសនីកម្ពុជាសាខាខេត្តស្ទឹងត្រែងបាននិយាយប្រាប់អ្នកយកព័ត៌មានថា តំបន់នោះស្ថិតនៅក្រោមការផ្គត់ផ្គង់ចែកចាយរបស់សេវាករឯកជន អូរពងមាន់ មិនស្ថិតក្រោមអគ្គិសនីស្ទឹងត្រែងនេះទេ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ នាទីute មុន

អាជីវករនៅខេត្តមណ្ឌលគិរី អះអាងថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ខ្លួនមិនលក់ឡើងថ្លៃឡើយ

ព័ត៌មានជាតិ២ នាទីutes មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងមានការសម្តែងទស្សនីភាពមហោស្រពបុរាណខ្នាតធំ

សេចក្ដីជូនដំណឹង១៨ នាទីutes មុន

ក្រុមហ៊ុន​ ហ៊ិននីគែន ខេមបូឌា ចាប់ដៃគូជាមួយក្រុមហ៊ុន TADA Cambodia ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ

ព័ត៌មានជាតិ១៩ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មករយកចិត្តទុកដាក់ថែទាំសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន នាឱកាសចូលឆ្នាំថ្មី

ជីវិតកម្សាន្ដ២០ នាទីutes មុន

ពេជ្រ ចរណៃ ថា ខណៈផ្ទះលេខ២ ព្យាយាមរិះគន់ជាន់ពន្លិច ឯខ្មែរមួយចំនួនប្រឹងបំបាក់ទឹកចិត្តថែម

Sokha Hotels

ព័ត៌មានពេញនិយម