Connect with us

ជីវិតកម្សាន្ដ

មិនបោះបង់គ្នា ! តារាស្រី ៣ ដួង ស្កាត់មកចូលរួមបុណ្យ ៧ ថ្ងៃ ឪពុក សឿ សុធារ៉ា

បានផុស

នៅ

គេ​សង្កេត​ឃើញ​ថា​នៅ​ក្នុង​ទិដ្ឋភាព នៃ​ពិធី​បុណ្យ​គម្រប់​ខួប ៧ ថ្ងៃ របស់​លោក​ឪពុក​តារា​សម្តែង​អ្នកនាង សឿ សុធារ៉ា កាលពី​ថ្ងៃ​ទី ០៩ ខែ​មករា ឆ្នាំ ២០២៤ ម្សិលមិញ ហាក់​មាន​ភាព​ស្ងប់ស្ងាត់ ខណៈ​ពុំ​សូវ​មាន​វត្តមាន​ការ​ចូលរួម​ពី​សំណាក់​មិត្តភ័ក្ដិ​សិល្បករ-សិល្ប​ការិនី និង​ញាតិមិត្ត​ច្រើន​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​តារា​ស្រី​អ្នកនាង សឿ សុធារ៉ា សម្រាប់​កម្មវិធី​បុណ្យ​គម្រប់​ខួប ៧ ថ្ងៃ លោក​ឪពុក គឺ​នាង​ធ្វើ​តែ​មួយ​ព្រឹក​ថ្ងៃ​អង្គារ​តែប៉ុណ្ណោះ ដោយសារ​មិន​មាន​លទ្ធភាព​គ្រប់គ្រាន់ ហើយ​ណាមួយ​ទៀត​ក៏​គ្មាន​ភ្ញៀវ​ចូលរួម​ច្រើន​ដែរ។ យ៉ាងណា​នៅ​ក្នុង​ពិធី​បុណ្យ​នេះ​ដែរ អ្វី​ដែល​គេ​កត់​សម្គាល់​គឺ​ឃើញ​តារា​ស្រី​ល្បី​ធ្លាប់​រួម​អាជីព ៣ ដួង បាន​ស្កាត់​មក​ចូលរួម និង​ផ្តល់​កម្លាំង​ចិត្ត​ដល់​អ្នកនាង សឿ សុធារ៉ា។ តារា​សម្តែង​ទឹកភ្នែក​ទាំង ៣ ដួង ដែល​ជា​មិត្តភ័ក្ដិ​ស្និទ្ធ​នឹង​គ្នា​នេះ​រួមមាន ៖ អ្នកនាង កែវ ពេជ្រពិសី ,​អ្នកនាង សារាយ សក្ខណា និង​អ្នកនាង ដាញ់ ម៉ូនីកា។ ទង្វើ​នេះ ក៏​បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជាច្រើន សម្តែង​ការ​សរសើរ​ទឹកចិត្ត​តារា​ស្រី​ទាំង ៣ ដួង ខាង​លើ​នេះ​ផង​ដែរ។

អ្នកនាង កែវ ពេជ្រពិសី បាន​លើក​ឡើង​ខ្លឹមសារ​ថា «ថ្ងៃនេះ នាង​ខ្ញុំ និង​ប្អូនស្រី ដាញ់ ម៉ូនីកា ,​ប្អូនស្រី សារាយ សក្កណា បាន​ទៅ​ចូលរួម​ពិធី​បុណ្យ​សព ៧ ថ្ងៃ លោក​ឪពុក​របស់​អ្នកនាង សឿ សុធារ៉ា យើងខ្ញុំ​ទាំង ៣ នាក់ សូម​ចូលរួម​រំលែក​ទុក្ខ និង​សូម​ចូលរួម​ផ្ដល់​កម្លាំង​ចិត្ត​ដល់ ធារ៉ា ដែល​ជា​មិត្ត​សិល្បៈ​រួម​ជំនាន់ សូម​រឹងមាំ​ឡើង ដើម្បី​កូនៗ ជាទី​ស្រលាញ់​របស់​យើង ស៊ូ​ស៊ូ ក្រោយ​ភ្លៀង​មេឃ​គង់​ស្រឡះ»។

ដូច​មហាជន​បាន​ដឹង​ហើយ​ថា តារា​សម្តែង​ស្រី​អ្នកនាង សឿ សុធារ៉ា ពេលនេះ បាន​និង​កំពុង​ជួប​ទុក្ខ​ដ៏​សោកសៅ ព្រោះ​លោក​ឪពុក​បង្កើត​របស់​នាង​បាន​ទទួល​មរណភាព​កាលពី​ល្ងាច​ថ្ងៃ​ទី ០៣ ខែ​មករា ដោយសារ​រោគាពាធ និង​មាន​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ ក្រោយ​ភរិយា​លោកតា​ទទួល​មរណភាព​កាលពី​ជាង ១ ឆ្នាំ​មុន។ ដំណឹង​នេះ ក៏​មាន​សិល្បករ​-​សិល្ប​ការិនី ព្រមទាំង​មហាជន​អ្នកគាំទ្រ​មួយ​ចំនួន បាន​ផ្ញើ​សារ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ជាមួយ​អ្នកនាង សឿ សុធារ៉ា ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម