Connect with us

ព័ត៌មានជាតិ

ផ្លូវកាត់​ថ្មី​ចាក់​ទៅដល់ប្រាសាទបាណន់​​​នឹង​បញ្ចប់ការ​ស្ថាបនារួច​ទាំង​ស្រុង​នៅ​ដើម​ឆ្នាំ ២០២៤

បានផុស

នៅ

កាលពី​ថ្ងៃទី ៩ ខែមករាឆ្នាំ ២០២៤ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងបានចុះត្រួតពិនិត្យវឌ្ឍនភាពផ្លូវ​មួយ​ខ្សែ​ប្រវែង ៣ ១០០ ម៉ែត្រ​ដែល​កំពុងកាយពង្រីកតួថ្នល់តភ្ជាប់ពីផ្លូវជាតិលេខ ៥ ឆ្ពោះ​ទៅ​ប្រាសាទ​បាណន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវកំពុង​ស្ថាបនា​នេះមាន​ប្រវែង ៣.១០០ ម៉ែត្រដែល​គ្រោង​​បញ្ចប់ទាំងស្រុងនៅដើមឆ្នាំ២០២៤។ ផ្លូវ១ខ្សែនេះមានប្រវែងសរុប ២០.១០០ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៥ ត្រង់ចំណុច ឃុំរាំង​កេសី ស្រុកសង្កែ រហូតដល់គល់ស្ពានមុខប្រាសាទបាណន់ ដែល​កន្លងមកអនុវត្តសម្រេច​បាន ១៧ គីឡូម៉ែត្ររួចហើយនៅសល់ ៣១០០ ម៉ែត្រទៀត ដែល​ត្រូវ​ស្ថាបនាបន្ត​គ្រោង​បញ្ចប់នៅដើមឆ្នាំ២០២៤។

លោក ព្រួញ រិទ្ធថា បានឲ្យដឹងថា ផ្លូវ​មួយ​ខ្សែ​នេះគឺជាសសៃឈាមដ៏​សំខាន់សម្រាប់​តភ្ជាប់​​ភ្ញៀវ​​ទេសចរទៅ​លេង​​ប្រាសាទបាណន់។ តាម​រយៈផ្លូវនេះ​​ភ្ញៀវ​ទេសចរមិនបាច់ធ្វើដំណើរចូលក្រុងទៀតទេ អាចធ្វើ​ដំណើរ​តាម​ផ្លូវ​វាង​ពីផ្លូវជាតិលេខ ៥ ចាប់ពីចំណុចឃុំរាំងកេសី ស្រុកសង្កែរហូតដល់ស្ពានមុខប្រាសាទបាណន់តែម្តង។

លោកថា ផ្លូវប្រវែងសរុប ២០.១០០គីឡូម៉ែត្រ​​នេះ​ជា​ប្រភេទផ្លូវក្រាលកៅស៊ូ ដែលបច្ចុប្បន្ននៅសល់ប្រវែង ៣១០០ ម៉ែត្រទៀត ដែលកំពុងអនុវត្តបន្តគ្រោង​បញ្ចប់នៅដើមឆ្នាំ២០២៤នេះ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

ព័ត៌មានជាតិ១ ម៉ោង មុន

សហគមន៍បឹងពារាំង ជាទីតាំងជម្រកត្រីពងកូន និងសត្វស្លាបរាប់រយប្រភេទ កើតមានបញ្ហាចង់រំសាយសហគមន៍ចោល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មន្ទីរពិសោធន៍នៅ អាហ្វ្រិក កំពុងមានហានិភ័យ ធ្លាយចេញមេរោគសាហាវៗ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

មន្ទីរពេទ្យ​ក្នុង​ជំរំ​ជនភៀសខ្លួន​ថៃ​ត្រូវ​បិទ ខណៈ​អាមេរិក​ផ្អាក​ជំនួយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វិបត្តិស្បៀងអាហារនៅអាហ្វហ្គានីស្ថានកាន់តែធ្ងន់ធ្ងរ ក្រោយ​ត្រាំផ្អាកជំនួយ​​ទៅបរទេស​

Sokha Hotels

ព័ត៌មានពេញនិយម