Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ ស្នើ គ.ជ.អ.ប ត្រូវបន្តពង្រឹងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ

បានផុស

នៅ

លោក ស​ សុខា​ បង្ហាញលទ្ធផលលេចធ្លោនៃកំណែទម្រង់ការអភិវឌ្ឍប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលសម្រេចបានក្នុងដើមអាណត្តិទី៧នេះ។ តែ លោក បានស្នើដល់ គ.ជ.អ.ប និងក្រសួងស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងក្រោមជាតិ ត្រូវបន្តពង្រឹងកិច្ចសហការគ្នាក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខ្លួនឱ្យកាន់ល្អថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំលើកទី២២ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ​ហៅកាត់ថា​ គ.ជ.អ.ប ​នៅរសៀលថ្ងៃទី៩​ ខែមករា​ ឆ្នាំ២០២៤ លោក ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ និងជាប្រធាន​ គ.ជ.អ.ប បានថ្លែងថា មិនត្រឹមតែបានបន្តនិរន្តរភាពការងាររបស់ខ្លួនយ៉ាងល្អប្រសើរពីរាជរដ្ឋាភិបាល អាណត្តិចាស់​ប៉ុណ្ណោះទេ​ ប៉ុន្តែក្នុងរយៈពេល៤ខែកន្លងមក នៃរាជរដ្ឋាភិបាល អាណត្តិទី៧នេះ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានបន្តការងារកំណែទម្រង់ដោយសម្រេចបានលទ្ធផលលេចធ្លោសំខាន់ៗទាំងនៅកម្រិតថ្នាក់ជាតិ​ និងថ្នាក់ក្រោមជាតិ។

លោក ស សុខា បានរំលេចអំពីលទ្ធផលនៃការរៀបចំកិច្ចការនានា ដើម្បីធានាឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចចាប់ផ្តើមអនុវត្តមុខងារដែលក្រសួងអប់រំ​ យុវជន​ និងកីឡា​ បានផ្ទេរឱ្យនូវសិទ្ធិគ្រប់គ្រង ចាត់ចែងការអប់រំកុមារតូច​ ការអប់រំបឋមសិក្សា​ និងការអប់រំក្រៅប្រព័ន្ធ។ លោក គូសបញ្ជាក់ថា​ នៅក្នុងក្របខណ្ឌវិមជ្ឈការវិស័យអប់រំនេះ​ គ.ជ.អ.ប.​ បានសម្របសម្រួលការការផ្សព្វផ្សាយអនុវត្តអនុក្រឹត្យផ្ទេរមុខងារ ការផ្ទេរធនធានហិរញ្ញវត្ថុ ការផ្ទេរបុគ្គលិក និងការរៀបចំសេចក្តីណែនាំបច្ចេកទេស ព្រមទាំងផ្តល់ការបណ្តុះបណ្តាលដល់រដ្ឋបាលថ្នាក់ក្រោមជាតិអំពីការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស។

ទន្ទឹមនេះលទ្ធផលដែលសម្រេចបាន​នៅដើមអាណត្តិថ្មីដូចគ្នានេះ​ គឺយន្តការច្រកចេញចូលតែមួយ ដែលបានដាក់ឱ្យដំណើរការនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏បានបន្តពង្រឹងការផ្តល់សេវាក្នុងដែនសមត្ថកិច្ចនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗលើសេវាប្រមាណជាង ៨០០ប្រភេទឱ្យកាន់តែមានលក្ខណៈងាយស្រួល ឆាប់រហ័ស តម្លាភាព និងប្រសិទ្ធភាព​ ដោយទទួលបានអបអរសាទរ និងពេញចិត្តទាំងពីប្រជាពលរដ្ឋ​ ពីសង្គមស៊ីវិល​ និងពីបណ្ដាប្រទេសជាដៃគូ។ នេះជាការអះអាងបន្ថែមពីលោកឧបនាយករដ្ឋមន្ត្រី ស សុខា។

លោកឧបនាយករដ្ឋមន្ត្រី ថា គ.ជ.អ.ប.​ ក៏បានលើកឡើងអំពីការរៀបចំដោយរលូននូវការងារកែសម្រួលសមាសភាពនៃ គ.ជ.អ.ប និងគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅតាមក្រសួងស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ​ ក៏ជាការងារអាទិភាព ដែលសម្រេចបានក្នុងរយៈពេល៤ខែ​ នៃរាជរដ្ឋាភិបាល អាណត្តិថ្មីនេះ ក្រោមការដឹកនាំរបស់សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ផងដែរ។

ក្នុងនាមប្រធាន គ.ជ.អ.ប. លោក ស​ សុខា​ បានស្នើសុំសមាជិក សមាជិកា គ.ជ.អ.ប. និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តជំរុញ និងពង្រឹងកិច្ចសហការគ្នាក្នុងការដឹកនាំ ការគ្រប់គ្រង ការរៀបចំ និងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខ្លួន ឱ្យកាន់តែមុតស្រួច ស៊ីជម្រៅ និងមានប្រសិទ្ធភាពបន្ថែមទៀត និងទទួលបានលទ្ធផលតាមការគ្រោងទុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែត

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ១២ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

កីឡា១២ ម៉ោង មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

Sokha Hotels

ព័ត៌មានពេញនិយម