ជីវិតកម្សាន្ដ
Ruby Lin និង Joe Chen បញ្ចេញមុខមិនតុបតែង ក្នុងវ័យក្រោម៥០ឆ្នាំ ផ្អើលទស្សនិកជនព្រាត
Ruby Lin និង Joe Chen បានក្លាយជាប្រធានបទដ៏ក្តៅគគុកនៃការពិភាក្សាជាសាធារណៈ ជាពិសេសក្រុមអ្នកលេងអ៉ិនធើណេត បន្ទាប់ពីពួកគេបញ្ចេញមុខទទេរស្អាតគ្មានការតុបតែងមុខដូចសព្វមួយដង។ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះគឺអ្នកទាំងពីរមានសម្រស់ស្អាតម្យ៉ាងម្នាក់។
នៅក្នុងវគ្គថ្មីនេះតារាចិនដូចជា xie na, Ada Choi, Ruby Lin និង Joe Chen បានអង្គុយជជែកគ្នាលេងក្នុងបន្ទប់មួយ បន្ទាប់ពីសម្រាកពីការងារ។ ដោយសារវាជាពេលល្ងាច ទើបតារាសម្ដែងស្រីៗទាំងនេះសម្រេចចិត្តលុបគ្រឿងសម្អាងចេញ ហើយទុកមុខឲ្យនៅទទេដូចអ្វីដែលបានឃើញ។
យ៉ាងណាមិញ មុខទទេរស្អាតរបស់ Ruby Lin និង Joe Chen បានធ្វើឲ្យសាធារណជនមានការភ្ញាក់ផ្អើលជាខ្លាំង។ អ្នកលេងអ៊ីនធឺណិតជាច្រើនបានកត់សម្គាល់ថា អ្នកទាំងពីរដូចជាមិនសូវជាមានចិញ្ចើមប៉ុន្មាននោះទេ។ ក្នុងចំណោមនោះ អ្នកដែលគួរឲ្យកត់សម្គាល់បំផុតគឺ Ruby Lin សម្រស់ពិតរបស់ភរិយា Wallace Huo ត្រូវបានគេនិយាយថាមើលទៅស្លេក និងចាស់ជាងវ័យណាស់។
លើសពីនេះទៀតសោត កែវភ្នែករបងស់នាងក៏ក្លាយជាចំណាប់អារម្មណ៍ដ៏ធំមួយគឺគេសម្គាល់ឃើញថា លែងធំនិងមូលក្រឡង់ ហើយមើលកាន់តែយូរទៅនាងហាក់ដូចជាហត់នឿយប្រៀបដូចមនុស្សមិនបានគេងរាប់យប់។ រូបភាពនេះមើលទៅខុសគ្នាទាំងស្រុង ពីការតែងខ្លួនរបស់នាងពេលបង្ហាញមុខសាធារណៈ។
យ៉ាងណាមិញ ទាំង Ruby Lin និង Joe Chen ថ្វើបើពុំមានការតុបតែងមុខ ប៉ុន្តែអ្នកទាំងពីរនៅតែទទួលបានការសរសើរពីទស្សនិកជនមួយចំនួនធំថា ពួកនាងមានស្បែកសរលោង គ្មានស្នាម បើទោះបីជាពួកគេមានអាយុជិតដល់៥០ ឆ្នាំក៏ដោយ។ ស្របពេលដែល Ruby Lin កើតឆ្នាំ១៩៧៦ មកទល់ពេលនេះនាងមានអាយុ ៤៨ ឆ្នាំ ប៉ុន្តែភរិយារបស់ Wallace Huo នៅតែរក្សារាងស្លីម និងសម្រស់ស្អាតដដែល គ្មានសញ្ញានៃភាពចាស់ក្រោយសម្រាលកូនឡើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្ត្រីម្នាក់ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ ពីបទតាមដានគូស្នេហ៍ Rain និង Kim Tae Hee
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា