Connect with us

ព័ត៌មានជាតិ

គ.ជ.អ.ប ពិនិត្យតាមដានការអនុវត្តកំណែទម្រង់អភិវឌ្ឍប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ

បានផុស

នៅ

គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ពិនិត្យតាមដានវឌ្ឍនភាព និងបញ្ហាប្រឈម នៃដំណើរការអនុវត្តកំណែទម្រង់ការអភិវឌ្ឍប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន (គ.ជ.អ.ប) បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី២២ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ របស់ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដឹកនាំកិច្ចប្រជុំដោយ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន (គ.ជ.អ.ប) លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្ដីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរាជធានី-ខេត្ត ព្រមជាមួយសមាជិក សមាជិកា នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ជាច្រើនរូបទៀត។

គោលបំណងសំខាន់ នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យតាមដានវឌ្ឍនភាព និងបញ្ហាប្រឈម នៃដំណើរការអនុវត្តកំណែទម្រង់ការអភិវឌ្ឍប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ក្នុងដើមនីតិកាលទី៧ និងពិភាក្សាលើរបៀបវារៈ ចំនួន៥ រួមមាន៖ ១. ការពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំ (គ.ជ.អ.ប) លើកទី២១។ ២ របាយការណ៍វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្ត ផែនការសកម្មភាព និងថវិកាឆ្នាំ២០២៣ របស់ គ.ជ.អ.ប។ ៣ បទបង្ហាញអំពីផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ របស់ គ.ជ.អ.ប។ ៤ ការពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអនុគណៈកម្មាធិការរបស់ (គ.ជ.អ.ប)។ ៥ បញ្ហាផ្សេងៗ៖ ការគ្រប់គ្រងការវិនិយោគនៅរដ្ឋបាលរាជធានី-ខេត្ត, របាយការណ៍វឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តផែនការការងារគណនេយ្យភាពសង្គម, សេចក្ដីរាយការណ៍អំពីដំណើរការផ្ទេរថវិកាសម្រាប់អនុវត្តមុខងារទាំង៥៥ ដែលបានផ្ទេរទៅឱ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌ។​

អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ស សុខា បានបង្ហាញពីលទ្ធផល នៃការរៀបចំនានាដើម្បីធានាឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចចាប់ផ្តើមអនុវត្តមុខងារដែលក្រសួងអប់រំ យុវជន និងកីឡា បានផ្ទេរឱ្យ។ ក្នុងក្របខ័ណ្ឌវិមជ្ឈការវិស័យអប់រំនេះ (គ.ជ.អ.ប) បានសម្របសម្រួលការផ្សព្វផ្សាយអនុវត្តអនុក្រឹត្យផ្ទេរមុខងារ ការផ្ទេរធនធានហិរញ្ញវត្ថុ ការផ្ទេរបុគ្គលិក និងការរៀបចំសេចក្ដីណែនាំបច្ចេកទេស ព្រមទាំងផ្ដល់ការបណ្ដុះបណ្ដាលដល់រដ្ឋបាលថ្នាក់ក្រោមជាតិអំពីការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំ យុវជន និងកីឡា ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស។

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍ នៃគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្ទេរមុខងារក្នុងវិស័យអប់រំមួយចំនួន ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងបានផ្ដល់អនុសាសន៍ឱ្យភាគីពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់អនុវត្តផែនការសកម្មភាព និងសហការគ្នាឱ្យស្អិតល្មួតឈានទៅសម្រេចជោគជ័យកាន់តែប្រសើរតាមការគ្រោងទុក ពិសេសគឺត្រូវយកចិត្តទុកដាក់លើការងារជ្រើសរើសគ្រូបង្រៀន ដើម្បីធានាបាននូវគុណភាពបង្រៀន និងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ខណៈក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តធ្វើកំណែទម្រង់ពង្រឹងគុណភាពអប់រំ និងកែលម្អសាលារៀន ជំរុញការអនុវត្តស្តង់ដាសាលាគំរូ ៥ ផ្ដោតលើ ១. លទ្ធផលសិក្សារបស់សិស្ស ២. ការបង្រៀន និងរៀន ៣. ការចូលរួមរបស់សហគមន៍ ៤. ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន ៥. គណនេយ្យភាពរបស់សាលារៀន ដែលក្នុងនោះមានដាក់បញ្ចូលនូវវិធានគន្លឹះ ៤ តបតាមអនុសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមមាន ១. ការពង្រឹងអភិបាលកិច្ចសាលារៀន ២. កម្មវិធីក្រៅម៉ោងសិក្សា ៣. សុខភាពសិក្សា និង ទី៤. ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ស៊ី ជីនពីង កោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថា ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ឆ្លងឆ្នាំសកលឆ្នាំនេះ រាជធានីភ្នំពេញមានរៀបចំការប្រគុំតន្រ្តីខ្នាតធំ ៤ទីតាំង ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង

ព័ត៌មានជាតិ៨ ម៉ោង មុន

នៅខេត្តរតនគិរី អង្គការភ្លែនកម្ពុជា ប្រកាសជ្រើសរើសយុវជនឱ្យចូលរួមធ្វើការងារសង្គម និងអភិវឌ្ឍសហមគន៍

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិនសូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម