Connect with us

ព័ត៌មានជាតិ

រដ្ឋសភាកម្ពុជា និង ប៉ាគីស្ថាន ជំរុញការបង្កើតអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយ នាពេលឆាប់ៗ ខាងមុខ

បានផុស

នៅ

សម្តេច​មហា​រដ្ឋសភា​ធិការ​ធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្ដម ហ្សា​ហៀ​រូ​ឌីន បា​បា ថា​ហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ឥស្លាម​ប៉ា​គី​ស្ថាន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្ដេជ្ញា​រួមគ្នា​ក្នុង​ការ​ពង្រឹង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​រវាង​រដ្ឋសភា​ប្រទេស​ទាំងពីរ​ឱ្យ​រឹងមាំ​គ្រប់​ជ្រុងជ្រោយ​ឡើង ជាពិសេស​ជំរុញ​មាន​ការ​បង្កើត​ឡើង​នូវ​អនុស្សរណៈ​យោគយល់​គ្នា (MOUs) ស្ដីពី​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋសភា​ប្រទេស​ទាំងពីរ នា​ពេល​ខាងមុខ​ឆាប់ៗ នេះ ក្នុង​ការ​បម្រើ​ផលប្រយោជន៍​ប្រជាជន នៃ​ប្រទេស​ទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ជំរុញ​ឱ្យ​បង្កើត​បាន​នូវ​អនុស្សរណៈ​យោគយល់​គ្នា (MOUs) រវាង​រដ្ឋសភា​ប្រទេស​ទាំងពីរ​នេះ បាន​ធ្វើឡើង​ក្នុង​ឱកាស សម្តេច​រដ្ឋសភាធិបតី ឃួន សុដារី បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្ដម ហ្សា​ហៀ​រូ​ឌីន បា​បា ថា​ហ៊ីម នា​ព្រឹក​ថ្ងៃ​ពុធ ទី ១០ ខែ​មករា ឆ្នាំ ២០២៤ នេះ នៅ​វិមាន​រដ្ឋសភា។

នៅ​ក្នុង​ឱកាស​នោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​អបអរសាទរ​ការបោះឆ្នោត​ដោយ​សេរី យុត្តិធម៌ និង​គ្មាន​អំពើ​ហិង្សា​នៅ​កម្ពុជា។ ឯកឧត្តម បាន​បញ្ជាក់​ថា ប៉ា​គី​ស្ថាន ជា​ប្រទេស​មួយ​ដែល​បាន​ធ្វើជា​សាក្សី​ក្នុង​ការ​បោះឆ្នោត​ជា​សកល កាលពី​ខែ​កក្កដា ដោយ​បញ្ជូន​ឥស្សរជន​សំខាន់ៗ របស់​ខ្លួន មក​សង្កេតការណ៍​ជាច្រើន​នាក់។

ជាមួយ​គ្នា​នេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បាន​អបអរសាទរ​ជូន សម្តេច​រដ្ឋសភាធិបតី ដែល​ត្រូវ​បាន​រដ្ឋសភា​បោះឆ្នោត​ជាប់​ជា​ប្រធានរដ្ឋសភា​នីតិកាល​ទី ៧ ជា​ស្ត្រី​ដំបូង​នៅ​កម្ពុជា​ដែល​ទទួល​បាន​តួនាទី​ដ៏​ឧត្តុង្គ​ឧត្តម​នេះ​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ។

ឯកឧត្តម ហ្សា​ហៀ​រូ​ឌីន បា​បា ថា​ហ៊ីម បាន​ជម្រាប​ជូន សម្តេច​ប្រធានរដ្ឋសភា ថា នៅ​ខែ​កុម្ភៈ ខាងមុខ​នេះ ប៉ា​គី​ស្ថាន នឹង​រៀបចំ​ការ​បោះឆ្នោត​សភា។ បន្ទាប់ពី​ការ​បោះឆ្នោត​បង្កើត​រដ្ឋសភា​ថ្មី​ហើយ​នោះ ប៉ា​គី​ស្ថាន នឹង​លើក​ទឹកចិត្ត​ជំរុញ​ដល់​ការ​បង្កើត​នូវ​អនុស្សរណៈ​យោគយល់ ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការ​រវាង​រដ្ឋសភា​ប៉ាគីស្ថាន និង​កម្ពុជា ក្នុង​ការ​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រដ្ឋសភា​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ គ្រប់​ជ្រុងជ្រោយ ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​ពហុភាគី។សម្តេច​រដ្ឋសភាធិបតី ឃួន សុដារី បាន​គាំទ្រ​ការ​លើក​ឡើង​របស់ ឯកឧត្ដម​ឯកអគ្គរដ្ឋទូត និង​បាន​គូស​បញ្ជាក់​ថា ការ​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រដ្ឋសភា​ប្រទេស​ទាំងពីរ​ឱ្យ​រឹងមាំ សកម្ម និង​គ្រប់​ជ្រុងជ្រោយ​ឡើង ក៏​ជា​បំណង​ប្រាថ្នា​របស់​រដ្ឋសភា​កម្ពុជា​ដែរ។ សម្តេច បាន​លើក​ឡើង​ថា កិច្ច​សហ​ប្រតិបត្តិការ​រដ្ឋសភា ក៏ដូចជា​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ មិន​ត្រឹម​បម្រើ​ផលប្រយោជន៍ សុខ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​របស់​កម្ពុជា និង​ប៉ាគីស្ថាន នោះ​ទេ តែ​នឹង​បម្រើ​ដល់​ផល​ប្រយោជន៍​រួម ជា​ការ​ចូលរួម​ថែរក្សា​សុខ​សន្តិភាព និង​ស្ថិរភាព ក្នុង​តំបន់ និង​សកលលោក​ទាំងមូល។

សម្តេច​ប្រធានរដ្ឋសភា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ចូលរួម​យ៉ាងសកម្ម​របស់​សភា​ប៉ាគីស្ថាន នៅ​លើ​វេទិកា​អន្តរ​សភា​នានា ក្នុង​បុព្វ​សន្តិភាព​និង​មនុស្សធម៌ ជាពិសេស​គណៈប្រតិភូ​រដ្ឋសភា​ប៉ាគីស្ថាន តែងតែ​មាន​វត្តមាន​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ ឬ​មហាសន្និបាត វេទិកា​អន្តរ​សភា ដែល​រដ្ឋសភា​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នាពេល​កន្លងមក​។ សម្តេច បាន​គូស​បញ្ជាក់​ថា សភា​ទាំងពីរ​ប្រទេស បាន​បន្ត​ការ​គាំទ្រ​គ្នា​ទៅវិញទៅមក​ជា​បន្តបន្ទាប់​ក្នុង​ក្របខណ្ឌ​ពហុភាគី​នានា រួម​ទាំង APA, IPU, APPF, ASEP និង​AIPA ជាដើម។

សម្តេច​រដ្ឋសភាធិបតី ឃួន សុដារី បាន​ថ្លែងអំណរគុណ​ប្រទេស​ប៉ាគីស្ថាន ដែល​បាន​គាំទ្រ​ដល់​ការ​បោះឆ្នោត​នៅ​កម្ពុជា និង​តែងតែ​ជួយ​លើកទឹកចិត្ត​ដល់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា។ ជាមួយ​គ្នា​នេះ សម្តេច​ប្រធានរដ្ឋសភា ក៏បាន​ស្នើ​ដល់​ប៉ា​គី​ស្ថាន​ពិនិត្យ​លទ្ធភាព​នៅក្នុង​ការពង្រីក​ការវិនិយោគ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា ដូចជា​ការកែច្នៃ​កសិផល​ផ្នែក​អាហារ​ហ៉ា​ល់​ឡា “Halal” ជំរុញ​ការ​បង្កើត​ជើង​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំងពីរ និង​ការ​ភ្ជាប់​ទំនាក់ទំនង​ប្រជាជន និង​ប្រជាជន ក្នុង​វិស័យ​ទេសចរណ៍ ជាដើម។

ជា​ការ​ឆ្លើយតប ឯកឧត្ដម​ឯកអគ្គរដ្ឋទូត ប៉ាគីស្ថាន មាន​សុទិដ្ឋិនិយម​ថា នៅ​ពេល​ស្ថានទូត​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ប៉ាគីស្ថាន បាន​បង្កើត​ជា​ផ្លូវការ​នោះ ការ​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​រីកចម្រើន មាន​ការ​លូតលាស់​បាន​ឆាប់​រហ័ស។ ទាក់ទង​ការ​ធ្វើ​ពាណិជ្ជកម្ម ឯកឧត្ដម​ឯកអគ្គរដ្ឋទូត បាន​ជម្រាប​ជូន សម្តេច ថា បច្ចុប្បន្ន​នេះ ស្ថានទូត​ប៉ាគីស្ថាន នៅ​ភ្នំពេញ បាន​កំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដោយ​សង្ឃឹមថា កិច្ចព្រមព្រៀង​ក្នុង​វិស័យ​ពាណិជ្ជកម្ម​មួយ នឹង​ចេញ​ជា​រូបរាង​នៅ​ពេល​ឆាប់ៗ ខាងមុខ​នេះ​ដែរ។

ជា​ចុង​បញ្ចប់ សម្តេច​មហា​រដ្ឋសភា​ធិការ​ធិបតី ឃួន សុដារី បាន​ជូនពរ​ឱ្យ​ការ​បោះឆ្នោត​នៅ​ប៉ាគីស្ថាន ទទួល​បាន​ជោគជ័យ​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ខេត្តសៀមរាបប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព”

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​អ៊ីស្រាអែល​អះអាងថាខ្លួន​សម្លាប់​លោក Nasrallah​មេដឹកនាំ​ហេស​បូឡា​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

ចរាចរណ៍១៧ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា លោកមិនដូរចិត្តឡើយ លើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ៊ីស្រាអែល ផ្លោង​រ៉ុកកែត​ជា​ច្រើន​ចូលរដ្ឋធានី​លីបង់ បាញ់​ចំ​ទីស្នាក់ការ​កណ្ដាល​ក្រុម​ហេសបូឡា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សម្ព័ន្ធមិត្តរុស្ស៊ី គំរាមឲ្យណាតូត្រៀមទទួលនុយក្លេអ៊ែរ បើហ៊ានវាយប្រហារទឹកដីរបស់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម