Connect with us

អាជីព

អ្នកលក់ផ្កាឈូក ម្ដុំព្រះអង្គដងកើ អាចរកចំណូលបាន ពី ៥ ទៅ ៦ ម៉ឺនរៀល ក្នុងមួយថ្ងៃ

បានផុស

នៅ

ក្រុមអាជីវករ ដែលសុទ្ធសឹងជាអ្នកលក់ផ្កាឈូក នៅម្ដុំបរិវេណព្រះអង្គដងកើ បានប្រាប់ថា ពួកគាត់អាចរកប្រាក់ចំណូលបានចន្លោះពី ៥ ម៉ឺនរៀល ទៅ ៦ ម៉ឺនរៀល ចេញពីការលក់ផ្កាឈូក ទៀន ធូប និងរបស់របរផ្សេងៗ ទៀត ជារៀងរាល់ថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី សួន ស៊ុន អ្នកលក់ផ្កាឈូក នៅម្ដុំបរិវេណព្រះអង្គដងកើ បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា អ្នកស្រី ជាអ្នកលក់ផ្កាឈូក នៅម្ដុំបរិវេណព្រះអង្គដងកើនេះ អស់រយៈពេលជាង ៤ ឆ្នាំ មកហើយ។ អ្នកស្រី បន្ថែមថា គាត់អាចស្វែងរកប្រាក់ចំណូលចេញពីការលក់ផ្កាឈូក ទៀន និងធូប ផ្សេងៗទៀត ចន្លោះពី ៥ ម៉ឺនរៀល ទៅ ៦ ម៉ឺនរៀល ជារៀងរាល់ថ្ងៃ។ អ្នកស្រី សួន ស៊ុន សង្កេតឃើញថា ជារៀងរាល់ថ្ងៃសីល ឬ ថ្ងៃបុណ្យទានម្ដងៗ តែងតែឃើញមានមនុស្សយ៉ាងច្រើនកុះករ នាំគ្នាមកធ្វើបុណ្យ ថ្វាយផ្កាឈូក ជាមួយនឹង​ ទៀន ធូប ដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើនដល់ខ្លួនឯង និងក្រុមគ្រួសារ ជាដើម…។

យ៉ាងណាមិញ លោក ពៅ សុជាតិ អាយុ ២៨ ឆ្នាំ អ្នកលក់ផ្កាឈូក នៅម្ដុំបរិវេណព្រះអង្គដងកើ ដូចគ្នា ក៏បានប្រាប់ឱ្យ កម្ពុជាថ្មី​ ដឹងដែរថា លោកក៏ជាអ្នកលក់ផ្កាឈូកម្នាក់ក្នុងចំណោមអ្នកលក់ផ្កាផ្សេងទៀត​ ដែលចាប់យកមុខរបរលក់ ផ្កាឈូក ទៀន និងធូប ដើម្បីចិញ្ចឹមជីវិត។​ លោក បន្ថែមថា មុខរបរលក់ផ្កាឈូក នេះ ធ្វើឱ្យលោក និងគ្រួសារ អាចចំណេញបានប្រាក់ចន្លោះពី ៥ ម៉ឺនរៀល ទៅ ៦ ម៉ឺនរៀល ក្នុងមួយថ្ងៃ។ ចំណែកនៅពេលមានបុណ្យទានធំៗ ដូចជា បុណ្យពិសាខបូជា និង មាឃបូជា ម្ដងៗ លោក និង គ្រួសារ អាចស្វែងរកប្រាក់ច្រើនជាងនេះដែរ ដោយសារតែ ថ្ងៃបុណ្យសាសនា និងបុណ្យជាតិផ្សេងៗទៀត សម្បូរទៅដោយអ្នកមកធ្វើបុណ្យ ទិញផ្កាឈូក ទៀន និង ធូប ដើម្បីយកទៅថ្វាយព្រះ តាមប្រពៃណី វប្បធម៌ និងសាសនារបស់ខ្មែរយើង ជារៀងរាល់ឆ្នាំ ផងដែរ។

ចំណែក អ្នកស្រី ទន សុខា អ្នកលក់ផ្កាឈូក នៅម្ដុំបរិវេណព្រះអង្គដងកើ ដូចគ្នា ក៏ប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា អ្នកស្រី ចាប់យកមុខរបរលក់ផ្កាឈូក តាំងពីជំនាន់អ្នកស្រី មានអាយុ ៧ ឆ្នាំ មកម្ល៉េះ។ គិតមកទល់ពេលនេះ អ្នកស្រី មានអាយុ ៣៧ ឆ្នាំហើយ។ អ្នកស្រី ទន សុខា បន្ថែមទៀតថា អ្នកស្រី ក៏មិនខុសគ្នាពីអ្នកលក់ផ្កាឈូក ដទៃទៀតដែរ ក្នុងមួយថ្ងៃ អាចរកប្រាក់ចំណូលបានចន្លោះពី ៥ ម៉ឺនរៀល ទៅ ៦ ម៉ឺនរៀល នេះបើគិតតាមថ្ងៃធម្មតា​ដែលមិនមែនជាថ្ងៃឈប់សម្រាក ឬ ថ្ងៃបុណ្យទាន។ អ្នកស្រី ទន សុខា បញ្ជាក់ទៀតថា នៅពេលមានបុណ្យទានម្ដងៗ ដូចជា ថ្ងៃសីល បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ និង បុណ្យសាសនា ជាដើមនោះ អ្នកស្រី​ អាចរកបានប្រាក់ចំណូលចាប់ពី ៨ ម៉ឺនរៀល ទៅ ១០ ម៉ឺនរៀល ពីព្រោះ ថ្ងៃបុណ្យទាំងនេះ សម្បូរទៅដោយមនុស្សម្នានាំគ្នាមកធ្វើបុណ្យនៅមុខព្រះអង្គដងកើនេះ យ៉ាងច្រើនកុះករ មិនថាក្មេង ឬចាស់ នោះឡើយ៕

អត្ថបទ ​​​​៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣០ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម