Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកប្រើភាសារុស្ស៊ីនៅទឹកដីអ៊ុយក្រែនត្រូវផាកពិន័យជាទឹកប្រាក់ ៨៩ ដុល្លារ

បានផុស

នៅ

អាជ្ញាធរ​​​អ៊ុយក្រែន​​បាន​អំពាវ​នាវ​​​ប្រជាពលរដ្ឋ​របស់​ខ្លួន​ឲ្យរាយការណ៍​ពី​ករណី​ប្រើ​ប្រាស់​​​ភាសា​រុស្ស៊ី​នៅ​​លើ​ទឹក​ដី​ខ្លួន​ ដែល​​សកម្មភាព​នេះ​គឺ​ដើម្បី​​​បន្ថយ​ឥទ្ធិពល​​​វប្បធម៌​រុស្ស៊ី​​មក​លើ​អ៊ុយ​ក្រែន ​។

ប្រភព​សារព័ត៌មាន​អ៊ុយ​ក្រែន​បាន​ឲ្យដឹង​ថា បណ្តឹង​អំពី​ការ​ប្រើ​ប្រាស់​ភាសា​រុស្ស៊ី​​នៅ​អ៊ុយ​ក្រែន​បាន​កើន​ឡើង​ប្រមាណ​ ៣០ ភាគរយ​​​កាល​ពី​ឆ្នាំ​ ២០២៣ ​កន្លង​ទៅ ។

ដោយ​យោង​តាម​ការិយាល័យ​​​នៃ​គណកម្មការ​ជាតិ​សម្រាប់​កិច្ចការ​ពារ​ភាសា​ជាតិ​ បាន​បង្ហាញ​ទិន្នន័យ​ថា ​​ក្នុង​ឆ្នាំ​២០២៣ គឺ​មាន​​ករណី​បំពាន​ច្បាប់​ភាសា​ជាតិ​ប្រមាណ​ ៣,៦៩២ ​ករណី​​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស ខណៈ​ករណី​នៅ​ទី​ក្រុង​ធំៗ​ដូច​ជាទីក្រុងកៀវ, ក្រុង ​Kharkov និងទីក្រុង Odessa គឺនៅ​ដដែល ។

បើ​តាម​សម្តី​លោក Taras Kremen មន្រ្តី​ទទួល​បន្ទុក​កិច្ចការ​បណ្តឹង​ខាង​លើ​បាន​​លើក​ឡើង​ពី​ករណី​ជាក់​ស្តែង​ដោយ​​មាន​ករណី​ផាក​ពិន័យ​​ជា​ទឹក​ប្រាក់​ទៅ​លើ​អ្នក​បើក​តាក់ស៊ី​​​នៅ​ទី​ក្រុង​កៀវប្រហែល ៨៩ ​ដុល្លារ​អាមេរិក ដោយ​មូល​ហេតុ​បម្រើ​សេវា​ដល់​ភ្ញៀវ​របស់​ខ្លួន​ជា​ភាសា​រុស្ស៊ី​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានេះ លោក​ក៏បាន​អំពាវ​នាវ​បន្ថែម​​ឲ្យប្រជាពលរដ្ឋ​ស្វែង​យល់​អំពី​សកម្មភាព​មួយ​ចំនួន​​នៅ​ក្នុង​ច្បាប់​ការពារ​ភាសា​ជាតិ ក្នុង​បំណង​ដើម្បី​ចៀស​វាង​ការ​បំពាន​ច្បាប់​​ ដែល​សរុប​ន័យ​ឲ្យខ្លី​គឺ​បញ្ចៀស​ការ​​នាំ​​ឲ្យមាន​​ឥទ្ធិពល​វប្បធម៌​ពី​រុស្ស៊ី​មក​លើ​អ៊ុយ​ក្រែន​។

គូស​បញ្ជាក់​ផង​ដែរ​ថា ភាសា​រុស្ស៊ី​ និង​អ៊ុយ​ក្រែន​មាន​ប្រភព​កំណើត​ពី​ភាសា Slavic តែ​មួយ ប៉ុន្តែ​​នៅ​តែ​មាន​​លក្ខណៈ​បែក​ចែក​ដាច់​ពី​គ្នា​បាន ទាំង​តួ​អក្សរ​។ ប៉ុន្តែ​នៅ​ក្នុង​ចំណោម​ភាសា​អ៊ុយ​ក្រែន​បែប​ទំនើប មាន​លាយ​ឡំ​ចំណុច​រួម​គ្នា​ខ្លះ​ជា​មួយ​ភាសា​រុស្ស៊ី ភាសា​បេឡារុស និង​ភាសា​ប្រទេស​ផ្សេង​ទៀត​​នៃ​ប្រទេស​ជិត​ខាង​​ក្នុង​តំបន់​៕

ប្រែ​សម្រួល​​៖ មាន រតនា

ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម១១ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ១១ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១២ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម