ព័ត៌មានជាតិ
អាកាសចរណ៍ស៊ីវិល៖ ការចុះផ្សាយរិះគន់ព្រលានសៀមរាបថ្មីជាចេតនាវាយប្រហារបំផ្លាញកេរ្តិ៍ឈ្មោះ
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (រ.ល.អ.ស) បានធ្វើការបកស្រាយបំភ្លឺអំពីករណីទំព័រហ្វេសប៊ុក និងគណនីហ្វេសប៊ុកមួយចំនួន ដែលបានចុះផ្សាយព័ត៌មានញុះញង់ដោយយកការសរសេររិះគន់ ឬការបញ្ចេញមតិរបស់ភ្ញៀវទេសចរ អំពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប(ចាស់) មកបង្ហោះភ្ជាប់ជាមួយនឹងខ្លឹមសារដូច្នេះថា «ភ្ញៀវទេសចរ អន្តរជាតិរិះគន់យ៉ាងចាស់ដៃទៅលើអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ដែលជាអាកាសយានដ្ឋានអន្តរជាតិថ្មី)» ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការគ្រប់គ្រង និងប្រតិបត្តិការរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(ថ្មី)ដែលតែងតែយកអតិថិជនជាធំ។
លោក ស៊ីន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានលើកឡើងថា ការសរសេររិះគន់អំពីការគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(ថ្មី) ដោយលើកយកការបញ្ចេញមតិ ដែលមានកាលបរិច្ឆេទតាំងពី៣ទៅ៩ខែមុនមកម្លេះ ជាព័ត៌មានបំភ្លៃការពិតទាំងស្រុង ពីព្រោះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ(ថ្មី) ទើបតែសាងសង់រួច និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូការកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ តែប៉ុណ្ណោះ(ដែលមានរយៈពេលមិនដល់២ខែផង)។
លើសពីនេះទៀតលោកថា ការសរសេររិះគន់អំពីបុគ្គលិកអាកាសយានដ្ឋានសុំលុយធិបពីភ្ញៀវទេសចរ ជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន។ ទោះយ៉ាងណាក៏ដោយ ក្នុងនាមជាស្ថាប័ន ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ យើងបានសហការជាមួយក្រុមហ៊ុនប្រតិបត្តិករអាកាសយានដ្ឋាន ដើម្បីណែនាំផ្សព្វផ្សាយនិងក្រើនរំលឹកបន្ថែមដល់បុគ្គលិករបស់អាកាសយានដ្ឋានទាំងអស់ឱ្យគោរពប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិន័យ វិជ្ជាជីវៈ និងគោលការរណ៍ស្តង់ដារប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនក្នុងការផ្តល់សេវាដល់អតិថិជនឱ្យកាន់តែល្អប្រសើរដូចប្រទេសជឿនលឿនផងដែរ។
បើតាមលោក ស៊ីន ចាន់សេរីវុត្ថា ចំពោះការរិះគន់ ឬការបញ្ចេញមតិ ក្នុងការផ្តល់ពិន្ទុ និងវាយតម្លៃថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះមានកម្រិតផ្កាយប៉ុន្មាននោះ គឺមិនអាស្រ័យទៅលើអារម្មណ៍ និងការសន្និដ្ឋានដោយគ្មានមូលដ្ឋានរបស់បុគ្គលទាំងនោះឡើយ។ ដោយសារ ស្កាយត្រាក (Skytrax) គឺជាស្ថាប័នអន្តរជាតិ ធ្វើការវាយតម្លៃការដឹកជញ្ជូនតាមផ្លូវអាកាសឈានមុខគេ ដែលធ្វើការស្រាវជ្រាវ និងវាយតម្លៃក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋាន ដោយផ្អែកលើគុណភាពនៃសេវាកម្ម និងកិច្ចដំណើរការរបស់អាកាសយានដ្ឋានទាំងនោះ។ ស្កាយត្រាក(Skytrax) មានប្រព័ន្ធវាយតម្លៃកម្រិតផ្កាយ ដោយផ្កាយ៥គឺជាចំណាត់ថ្នាក់ខ្ពស់បំផុតដែលអាកាសយានដ្ឋានអាចទទួលបាន។ ប្រព័ន្ធវាយតម្លៃគឺផ្អែកលើកត្តាជាច្រើន រួមទាំងឋបនីយភ័ណអាកាសយានដ្ឋាន អនាម័យ សេវាកម្មបុគ្គលិក និងបទពិសោធន៍របស់អ្នកដំណើរ។
ដោយឡែការសរសេររិះគន់អំពីក្រដាសប្រាក់ដុល្លារ ដែលយកទៅចាយមិនដាច់ (អាចជាក្រដាសប្រាក់ចាស់ ឬមានស្នាមប្រឡាក់ រហែក ) បន្ទាប់ពីទទួលលុយអាប់ក្រោយពីបង់ថ្លៃតាក់ស៊ី ករណីនេះគឺមិនមានការពាក់ព័ន្ធ ឬស្ថិតនៅក្នុងយុត្តាធិការរបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរឡើយ។ នេះជាការបន្ថែមរបស់អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល។
ជាមួយគ្នានេះ ការសរសេររិះគន់អំពីមន្ត្រីអន្តោប្រវេសន៍អាកាសយានដ្ឋាន ពាក់ព័ន្ធទៅនឹងអំពើពុករលួយ គឺជាព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ហើយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានចេញសេចក្តីបំភ្លឺព័ត៌មាននេះរួចហើយដែរ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ។
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានសង្កត់ធ្ងន់ថា ការលើកយកសារបញ្ចេញមតិរបស់ភ្ញៀវទេសចរ ប៉ុន្មាននាក់តាមបណ្តាញសង្គមដែលបានកើតឡើងតាំងពីមុនពេលបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មកចុះផ្សាយដើម្បីវាយប្រហារលើអាកាសយានដ្ឋានថ្មីនេះ គឺជាចេតនាទុច្ចរិតដ៏អាក្រក់ដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះ និងបំផ្លាញកិច្ចខិតខំប្រឹងប្រែងបម្រើអតិថិជន(អតិថិជនជាធំ) របស់អាកាសយានដ្ឋានតែប៉ុណ្ណោះ។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អះអាងថា បាននិងកំពុងខិតខំប្រឹងប្រែងក្នុងការសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដើម្បីពង្រឹងនិងធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាដល់អ្នកដំណើរ ភ្ញៀវទេសចរក៏ដូចជាអតិថិជនទាំងអស់ ដែលប្រើប្រាស់សេវាអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក៏ដូចជាអាកាសយានដ្ឋានផ្សេងទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ បង្កើតការងារជូនប្រជាពលរដ្ឋទាំងបរិមាណ និងគុណភាព ក៏ដូចជាទាក់ទាញវិនិយោគិន សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍលើកស្ទួយវិស័យទេសចរណ៍ វិស័យអាកាសចរណ៍ ដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា បន្ទាប់ពីការដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ អាកាសយានដ្ឋាននេះ បានបង្ហាញសមត្ថភាព និងលទ្ធភាពរបស់ខ្លួនក្នុងការជំរុញកំណើនភ្ញៀវទេសចរ ចេញ-ចូលខេត្តសៀមរាបមានការកើនឡើងគួរជាទីកត់សម្គាល់។ ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះមានការមមាញឹកក្នុងការទទួលជើងហោះហើរទាំងក្នុងស្រុក និងអន្តរជាតិ ក៏ដូចគ្នាទៅនឹងប្រតិបត្តិការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព