ព័ត៌មានអន្ដរជាតិ
រាជធានីភ្នំពេញ ជាប់លេខ៩លើលោក ជាទិសដៅទេសចរណ៍ពេញនិយម ក្នុងឆ្នាំ២០២៤
ក្រោយវិបត្តិជំងឺរាតត្បាតកូវីដ១៩ធូរស្បើយ វិស័យទេសចរណ៍សកលលោក បានហក់ឡើងសាជាថ្មី ដោយមនុស្សនាំគ្នាចេញដើរលេងកម្សាន្តតាមតំបន់នានា។

ក្នុងឆ្នាំ២០២៤ ក្រុមអ្នកជំនាញបានចេញការព្យាករថា កំណើនទេសចរណ៍ ក៏នៅតែហក់ឡើងខ្ពស់ដដែល មិនចាញ់ឆ្នាំ២០២៣ទេ ឬអាចលើសនោះទៀត។
កាលពីថ្ងៃពុធទី១០ខែមករា គេហទំព័រទេសចរណ៍ដ៏ល្បីល្បាញ Trip advisor បានចេញបញ្ជីទិសដៅទេសចរណ៍ពេញនិយមទាំង១០ជាសកល សម្រាប់ឆ្នាំ២០២៤ ដោយក្នុងនោះ រាជធានីភ្នំពេញរបស់កម្ពុជា ជាប់នៅចំណាប់ថ្នាក់ទី៩ ឈរពីលើទីក្រុង គូឡាឡាំពួ របស់ម៉ាឡេស៊ី។

សម្រាប់ទិសដៅជាប់លេខមួយ គឺបានទៅលើទីក្រុងតូក្យូរបស់ប្រទេសជប៉ុន រីឯលេខ២បានទៅលើទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ហើយអ្វីដែលគួរឲ្យកត់សម្គាល់បំផុតគឺថា ក្នុងចំណោមទិសដៅទាំង១០ គឺមាន៦ទៅហើយ ដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍។
សម្រាប់ទិសដៅដែលជាប់ក្នុងបញ្ជី គឺត្រូវបាន Trip advisor គិតគូរលើកត្តាជាច្រើនដូចជាសណ្ឋាគារ ទីតាំងលេងកម្សាន្ត ភាពសុខដុមរមនា និងកំណើនសេដ្ឋកិច្ចជាដើម។
ខាងក្រោមនេះ គឺជាទិសដៅទេសចរណ៍ពេញនិយមទាំង១០ជាសកល សម្រាប់ឆ្នាំ២០២៤៖
- ទីក្រុងតូក្យូ ប្រទេសជប៉ុន
- ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
- ឆ្នេរសមុទ្រហាឡុង ប្រទេសវៀតណាម
- កោះប៉ាឡាវ៉ាន់ ប្រទេសហ្វីលីពីន
- ក្រុងសាប៉ា ប្រទេសវៀតណាម
- ទីក្រុងបូហ្គោតា ប្រទេសកូឡុំប៊ី
- ទីក្រុងប៉ាតាយ៉ា ប្រទេសថៃ
- ទីក្រុងអាឡាជូអេឡា ប្រទេសកូស្តារីកា
- ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា
- ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Trip advisor
ចុចអាន៖ អង្គរវត្ត ជាប់ឈ្មោះជា ទីតាំងប្រវត្តិសាស្រ្តដែលមនុស្សលោក គួរទៅលេងឲ្យបានម្តង ក្នុងមួយឆាកជីវិត

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៦ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង