ព័ត៌មានជាតិ
ស្នងការរាជធានីភ្នំពេញ ចែករំលែកគន្លឹះ៥ សម្រាប់ការដឹកនាំកម្លាំងបង្ក្រាបបទល្មើស
តាមរយៈការធ្វើបាឋកថាដល់និស្សិត និងសិក្ខាកាមនគរបាលជាតិ នៅបណ្ឌិត្យសភានគរបាលជាតិ ស្តីពីការដឹកនាំបញ្ជា កងកម្លាំងនគរបាលបង្រ្កាបបទល្មើសជាក់ស្តែង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានចែករំលែកគន្លឹះសំខាន់ៗចំនួន ៥ សម្រាប់ការដឹកនាំកម្លាំងប្រតិបត្តិការឱ្យទទួលបានជោគជ័យ។

តបតាមការអញ្ជើញរបស់បណ្ឌិត្យសភានគរបាលជាតិកម្ពុជា និងដោយមានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១០ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញធ្វើបាឋកថាលើប្រធានបទស្តីពីការដឹកនាំបញ្ជាកងកម្លាំងនគរបាលបង្រ្កាបបទល្មើសជាក់ស្តែងដល់និស្សិត និងសិក្ខាកាមវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល ជំនាន់ទី៥ សរុប៦៩៣នាក់ ដើម្បីចែករំលែកបទពិសោធន៍ជាក់ស្តែងនៃការដឹកនាំកងកម្លាំងអនុវត្តវិធានការបង្រ្កាបបទល្មើសជាក់ស្តែង។

បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បទល្មើសជាក់ស្តែង គឺជាបទល្មើសដែលជនសង្ស័យកំពុងប្រព្រឹត្ត ហើយទើបតែប្រព្រឹត្តភ្លាមៗ រួមមាន៖ បទឧក្រិដ្ឋ ឬបទមជ្ឈិម ដែលកើតឡើងដេញប្រផាប់ចាប់ប្រភីង ជាដើម។ លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានចែករំលែកបទពិសោធន៍ និងណែនាំថា រាល់ការដឹកនាំកម្លាំងប្រតិបត្តិការឱ្យទទួលបានជោគជ័យ គឺត្រូវឈរលើកត្តាគន្លឹះសំខាន់ៗចំនួន៥ រួមមាន ១.ត្រូវចេះរៀបចំផែនការសកម្មភាពការងារ ២.ត្រូវចាត់តាំងកម្លាំងអនុវត្តការងារ ៣.ត្រូវមានការដឹកនាំត្រួតពិនិត្យផែនការនោះជាប្រចាំ ៤.ត្រូវមានឆន្ទៈធ្វើការងារ និង៥.ត្រូវស្មោះត្រង់មានវិជ្ជាជីវៈ។
ចំណែកការអនុវត្តវិធានការបង្រ្កាបបទល្មើសជាក់ស្តែង ត្រូវបានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ លើកឡើងថា ត្រូវប្រើប្រាស់កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងអន្តរាគមន៍ ដើម្បីចាប់ឃាត់ខ្លួនជនសង្ស័យ ជាមួយនឹងការប្រើប្រាស់មធ្យោបាយ និងសម្ភារៈ ការរៀបរយកម្លាំង បែកចែងកម្លាំងតូចៗចេញប្រតិបត្តិការ និងមានមេបញ្ជាការដឹកនាំបញ្ជាច្បាស់លាស់។ ទន្ទឹមនេះ កម្លាំងបង្រ្កាបត្រូវទាមទារឱ្យមានការហ្វឹកហាត់ជំនាញច្បាស់លាស់ បំពាក់បំប៉នផ្លូវច្បាប់ ព្រមទាំងមានបំពាក់ដោយមធ្យោបាយសម្ភារៈគ្រប់គ្រាន់ជូនដល់កងកម្លាំងប្រតិបត្តិការ ផងដែរ៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ