ព័ត៌មានជាតិ
សល់ផ្លូវដីជាង ២០ គីឡូម៉ែត្រភ្ជាប់ទៅស្រុកតាវែងឆ្ពោះទៅឧទ្យានវីរៈជ័យ រង់ចាំថវិកាអភិវឌ្ឍជាផ្លូវកៅស៊ូ
កំណាត់ផ្លូវជាតិមួយខ្សែចេញពីក្រុងបានលុងខេត្តរតនគិរី តភ្ជាប់ទៅទីប្រជុំជនស្រុកតាវែងឆ្ពោះទៅឧទ្យានជាតិវីរៈជ័យនៅមួយកំណាត់ជាផ្លូវដី ត្រូវរង់ចាំថវិកាពីរដ្ឋាភិបាលស្ថាបនាទៅជាផ្លូវកៅស៊ូ។
លោក សាយ សាមាន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនគិរីបានឲ្យកម្ពុជាថ្មីដឹងថា កំណាត់ផ្លូវជាតិលេខ ៧៨-៥ មានប្រវែងសរុប ៤០ គីឡូម៉ែត្រតភ្ជាប់ពីក្រុងបានលុងឆ្ពោះទៅទីរួមស្រុកតាវែង និងទៅតំបន់ឧទ្យានជាតិវីរៈជ័យ។ ផ្លូវនេះមួយកំណាត់ជាផ្លូវកៅស៊ូនិងមួយកំណាត់ទៀតជាង ២៥ គីឡូម៉ែត្រជាផ្លូវដីគ្រួសក្រហម។

ផ្លូវគ្រួសក្រហមលើកំណាត់ផ្លូវជាតិលេខ ៧៨-៥ នៅស្រុកតាវែង
ទាក់ទងកំណាត់ផ្លូវដីដែលនៅសល់ជាង ២០ គីឡូម៉ែត្រ អាចអភិវឌ្ឍជាផ្លូវកៅស៊ូនៅពេលណា? លោក សាយ សាមាន បានគូសបញ្ជាក់ថា លោកមិនទាន់ដឹងទេដោយសារជាគម្រោងថ្នាក់ជាតិត្រូវរង់ចាំថវិកាពីរដ្ឋាភិបាល។
ប្រធានមន្ទីរសាធារណការខេត្តរតនគិរីបានអះអាងថា កំណាត់ផ្លូវដីដែលមិនទាន់ស្ថាបនាជាកៅស៊ូមានការលំបាកខ្លះជាពិសេសនៅរដូវវស្សា ប៉ុន្តែមន្ទីរក៏តែងតែយកចិត្តទុកដាក់ក្នុងការថែទាំជួសជុលជាប់ជាប្រចាំដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ផ្លូវជាតិលេខ ៧៨-៥ តភ្ជាប់ពីក្រុងបានលុងឆ្ពោះទៅស្រុកអូរជុំ វើនសៃ និងស្រុកតាវែង ដែលជាផ្លូវសំខាន់មួយមានចរាចរណ៍មមាញឹក។

សាលាស្រុកតាវែង
នៅក្នុងពិធីសម្ពោធការដ្ឋានជួសជុលកំណាត់ផ្លូវជាតិ ៧៨-៥ ក្នុងភូមិសាស្ត្រស្រុកតាវែងកាលពីពេលកន្លងទៅ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានចាត់ទុកហេដ្ឋារចនាសម្ពន្ធផ្លូវស្ពានជាសរសៃឈាមក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្តបានលើកឡើងពីកំណាត់ផ្លូវជាតិ ៧៨-៥ ជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់បម្រើដល់ការដឹកជញ្ជូននិងតភ្ជាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅទីប្រជុំជនស្រុកតាវែង ដែលពលរដ្ឋភាគច្រើនជាជនជាតិដើមភាគតិច៕

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
សន្តិសុខសង្គម៧ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម