Connect with us

ព័ត៌មានជាតិ

ជិត ១ សប្ដាហ៍ មន្ត្រី ក.ប.ប រកឃើញទំនិញពុំមានអនុលោមភាព សរុបប្រមាណ ២០០ គីឡូក្រាម

បានផុស

នៅ

ត្រឹមរយៈពេលជិត ១ សប្ដាហ៍ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រកឃើញទំនិញពុំមានអនុលោមភាពសរុបប្រមាណ ២០០ គីឡូក្រាម ពីរាជធានី-ខេត្ត ចំនួន ១១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី ក.ប.ប. ប្រចាំខេត្តកំពង់ចាម កំពង់ធំ សៀមរាប តាកែវ កំពត កោះកុង ព្រះសីហនុ បាត់ដំបង បន្ទាយមានជ័យ មណ្ឌលគិរី និងរាជធានីភ្នំពេញ ដែលជាមន្ត្រីអធិការកិច្ចម្ហូបអាហារ ក្រោមច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ បានបន្តចុះត្រួតពិនិត្យគុណភាពសុវត្តិភាពផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រេចគ្រប់ប្រភេទនៅតាមបណ្តាទីផ្សារសំខាន់ៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ជាក់ស្តែងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤ នេះ ក្រោយការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ មន្ត្រីជំនាញ បានរកឃើញទំនិញចម្រុះ ហួសកាលបរិច្ឆេទ ពុំមានគុណភាព និងមិនអនុលោមតាមបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ សរុបចំនួន ១១៦.៨១ គីឡូក្រាម បារីចំនួន ៥០ កញ្ចប់ និងភេសជ្ជៈរំលោភសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនដើម ចំនួន ៩៤.០២ លីត្រ និង ២៨ កេស។

ជាមួយគ្នានេះដែរ មន្ត្រីជំនាញ បានខិតខំបន្តអប់រំផ្សព្វផ្សាយ និងចែកជូននូវឯកសារជាច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា ដើម្បីបញ្រ្ជាបការយល់ដឹងដល់អាជីវករទាំងអស់ឱ្យបានកាន់តែទូលំទូលាយ និងចូលរួមអនុវត្តច្បាប់ ចៀសវាងពីទោសទណ្ឌនានា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម