ព័ត៌មានជាតិ
រដ្ឋបាលខេត្តស្វាយរៀង ប្រជុំដោះស្រាយផលប៉ះពាល់ពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្តស្វាយរៀង បានបើកកិច្ចប្រជុំពិភាក្សាលើការអនុវត្តដោះស្រាយផលប៉ះពាល់ដោយសារគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងវិបាត។ កិច្ចប្រជុំដឹកនាំ លោក ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អ៊ឹម សទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។
កិច្ចប្រជុំនេះ បានផ្តល់ឱកាសដល់ក្រុង-ស្រុក និងអាជ្ញាធរពាក់ព័ន្ធលើកឡើងពីបញ្ហាផ្សេង ៗពាក់ព័ន្ធ នឹងការស្ថាបនាផ្លូវល្បឿននេះ រួមទាំងពិនិត្យពិភាក្សាទាក់ទងនឹងអាទិភាពសម្រាប់ផែនការបណ្តាញផ្លូវទូទៅនៃគម្រោងផ្លូវ ភ្នំពេញ-បាវិត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាផែនការនៃការតភ្ជាប់ដែលពាក់ព័ន្ធ និងបានលើកឡើងពីវឌ្ឍនភាពការងារនានា រួមមាននីតិវិធីក្នុងការដោះស្រាយផលបះពាល់ជាដើម។ គោលបំណង គឺសំដៅជំរុញឱ្យដំណើរការនៃគម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ប្រព្រឹត្តទៅបានដោយរលូន និងប្រកបដោយប្រសិទ្ធភាព តាមផែនការដែលបានគ្រោងទុក ជាពិសេស ដើម្បីធានាបានថា ផ្លូវល្បឿនលឿនខ្សែទីពីរនេះ នឹងផ្តល់នូវសក្តានុភាពខ្ពស់សម្រាប់ការប្រើប្រាស់នាពេលអនាគត៕
ដោយ៖ ភក្ដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍១៩ ម៉ោង ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី