Connect with us

ចរាចរណ៍

ករណីគ្រោះថ្នាក់ចរាចរណ៍ ហើយដោះស្លាកលេខចេញពីឡាន ឬ ម៉ូតូ នៅកន្លែងកើតហេតុ មានភាគរយតិចតួចបំផុត

បានផុស

នៅ

លោក​វរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​គូស​បញ្ជាក់​ថា ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បើក​បុក​រត់ ហើយ​ដោះ​ស្លាក​លេខ​ចេញពី​ឡាន ឬ ម៉ូតូ នៅ​កន្លែង​កើតហេតុ មាន​ភាគរយ​តិចតួច​បំផុត ក្នុង​ចំណោម ៩៤៦ ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​មន្ត្រី​ជំនាញ​អនុវត្ត​ច្បាប់​បាន​ជួប​កន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​គូស​បញ្ជាក់​ឲ្យ កម្ពុជា​ថ្មី ដឹង កាលពី​ថ្ងៃ​ទី ០៤ ខែ​មករា ឆ្នាំ ២០២៤ កន្លង​ទៅ​ថា ភាគច្រើន​ដែល​សមត្ថកិច្ច​អនុវត្ត​ច្បាប់​នោះ គឺ​មិន​សូវ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បើក​បុក​រត់ ហើយ​ដោះ​ស្លាក​លេខ​ចេញពី​ឡាន ឬ ម៉ូតូ នៅ​កន្លែង​កើតហេតុ​កើតឡើង​នោះ​ទេ។

លោក​វរសេនីយ៍ឯក ដេ ម៉ៅ បញ្ជាក់​ថា «​អញ្ចឹង ក្រោយពី​គ្រោះថ្នាក់ បាន​ន័យ​ថា​គាត់​ជា​អ្នក​បង្ក ហើយ​គាត់​ភ័យ ជួនកាល​គាត់​រត់​តែ​ខ្លួន​គាត់ ហើយ​ទុក​វត្ថុតាង​នៅ​កន្លែង​កើតហេតុ។ អត់​ដែល​ទាន់​មាន​រត់​ហើយ​ទៅ​ទាញ​ស្លាក​លេខ​ដាច់ មិន​ទាន់​មាន​ទេ។ អញ្ចឹង​បាន​ន័យ​ថា ក្នុង ៩៤៦ ករណី មិន​ទាន់​ជួប​ឧបសគ្គ​ហ្នឹង​»។

លោក​វរសេនីយ៍ឯក ដេ ម៉ៅ បន្ថែម​ថា ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ មិន​ទាន់​មាន​លទ្ធភាព​ទៅ​ដោះ​ស្លាក​លេខ​ចេញពី ម៉ូតូ ឬ ឡាន ទេ គឺ​ទុក​វត្ថុតាង ហើយ​រត់​គេច​ខ្លួន​តែម្ដង៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម