Connect with us

ព័ត៌មានជាតិ

សម្រេច​ផ្លូវការ បញ្ចុះ​តម្លៃ​ប្រើប្រាស់​ផ្លូវ​ចូល​ចេញ​ព្រលាន​សៀមរាប បន្ថែម​ឥត​គិត​ថ្លៃ​រថយន្តចត​ក្នុងព្រលាន​ពី ១៥ ទៅ ៣០ នាទី

បានផុស

នៅ

គណៈកម្មការ​ចំពោះ​កិច្ច​បាន​ចេញ​ចេញ​សេចក្ដី​សម្រេច​ស្តីពី​ដំណោះស្រាយ​លើ​បញ្ហា​តម្លៃ​សេវា​ប្រើប្រាស់​ផ្លូវ​​ចូលចេញ​​ព្រលានយន្តហោះសៀមរាប​អង្គរ រួមទាំង​​តម្លៃ​ចំណត​យានយន្ត។

ក្នុង​សេចក្តី​ប្រកាស​ដែល​ទើប​តែចេញ​​​ផ្សព្វផ្សាយ​មុន​នេះ ក្រុមហ៊ុន​បាន​យល់ព្រម​ធ្វើការ​បញ្ចុះ​តម្លៃ​​ក្នុង​ការ​ប្រើប្រាស់​ផ្លូវ​ចូល​ចេញ​ព្រលានយន្តហោះ​សៀមរាប-អង្គរ​ សម្រាប់​រយៈពេល​ពីរ​ឆ្នាំ (ឆ្នាំ២០២៤ និងឆ្នាំ២០២៥)​។ ក្រុមហ៊ុន​ក៏បាន​​ឯកភាព​មិន​គិត​កម្រៃ​ថ្លៃ​ចត​សម្រាប់​ការ​ចូល​ទៅក្នុង​ព្រលានសៀមរាប​អង្គរក្រោម​រយៈពេល ១៥ នាទី សម្រាប់​រថយន្ត​ធុន​តូច​មិន​លើស ៧ កៅអី និង​រយៈពេល ៣០ នាទី សម្រាប់​ប្រភេទ​រថយន្ត​ផ្សេងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព័ត៌មាន​និង​តម្លៃ​លម្អិតមានភ្ជាប់ក្នុងតារាង​ខាង​ក្រោមនេះ។

ក្រោម​ការចង្អុល​បង្ហាញនិង​យកចិត្តទុកដាក់ខ្ពស់ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តី​កម្ពុជាលើ​កង្វល់​របស់បងប្អូន​ប្រជាពលរដ្ឋ​ក្នុងការ​ប្រើប្រាស់​ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិ​សៀមរាប-អង្គរ និង​តម្លៃ​ចំណត​យានយន្ត សម្តេច​បាន​ឱ្យ​បង្កើត​គណៈកម្មការចំពោះកិច្ចជាបន្ទាន់មួយ ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល លោក​ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អភិបាល​រងខេត្ត​សៀមរាប តំណាងក្រសួងស្ថាប័នដែលពាក់ព័ន្ធ ដើម្បីចុះទៅពិនិត្យ និងដោះស្រាយបញ្ហាជា​បន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋ។

ដោយឡែក​កាលពីម្សិលមិញនេះដែរ ​គណៈកម្មការ​ចំពោះ​កិច្ច​​ដែល​ដឹកនាំដោយ​លោក ស៊ុន ចាន់ថុល បាន​​ចុះទៅ​ពិនិត្យ​ស្ថានភាព​​នៅ​ទីតាំង​អាកាស​យានដា្ឋន​អន្តរជាតិ​សៀមរាប​អង្គរ​ និងបាន​​ប្រជុំ​ជាមួយ​ក្រុមហ៊ុនវិនិយោគក្នុង​នោះ​បានធ្វើការពិភាក្សា​ចរចាហើយ​​ក៏​សម្រេច​យល់ព្រម​ធ្វើការបញ្ចុះតម្លៃបន្ថែម ក្នុង​ការប្រើប្រាស់​ផ្លូវ​ចូល​ចេញ​អាកាសយានដ្ឋាន​ជាតិ​អង្គរ រួមទាំង​តម្លៃ​ប្រើប្រាស់​ចំណត​យានយន្តនៅក្នុងព្រលានសៀមរាប៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី៖ លោក សម រង្ស៊ី ស្រេកឃ្លានតំណែងនាយករដ្ឋមន្ត្រីណាស់ តែមិនបានធ្វើ ក៏តាំងខ្លួនជានាយករដ្ឋមន្ត្រីតែម្ដង

ព័ត៌មានជាតិ២ ម៉ោង មុន

អាជ្ញាធរ​រាជធានី​នឹង​បិទ​ផ្លូវ​បេតុង​លូប្រាំ ឆ្លង​កាត់​ប្រឡាយ​ភូមិ​ម័ល​ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៧ កុម្ភៈ ដល់ថ្ងៃទី៣០ ខែមេសា

សន្តិសុខសង្គម២ ម៉ោង មុន

ករណីជនជាតិចិនផ្ទុះអាវុធ នៅអគាររតនៈសម្បត្តិ ខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចឃាត់បានជនសង្ស័យ២នាក់ អាវុធAK២ដើម

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​JD Vance​៖ អឺរ៉ុបនិង​ណាតូ​នៅតែសំខាន់​សម្រាប់​អាមេរិក​​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម១០ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

សន្តិសុខសង្គម១ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា៨ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

Sokha Hotels

ព័ត៌មានពេញនិយម