ព័ត៌មានជាតិ
សម្ដេចធិបតី អំពាវនាវ អ្នកបង្កើតមាតិកាវីដេអូលើបណ្ដាញសង្គម ត្រូវមានព្រំដែន
បន្ទាប់ពីឃើញ ប្រជាពលរដ្ឋ ពិសេសអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម បានបង្ហោះនូវសកម្មភាព និងពាក្យសម្ដីមិនសមរម្យមួយចំនួន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវ អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ធ្វើអ្វី ត្រូវមានព្រំដែន គោរពច្បាប់ និងសីលធម៌សង្គម។
ការអំពាវនាវនេះ ធ្វើឡើងក្នុងឱកាស សម្ដេចធិតបី អញ្ជើញ ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត សូមអំពាវនាវប្រជាពលរដ្ឋ ទាំងស្រី ទាំងប្រុស ពិសេសយុវជន ធ្វើអ្វីក៏ដោយគឺត្រូវមានព្រំដែន និងការទទួលខុសត្រូវរបស់ខ្លួន។ សម្ដេចបញ្ជាក់បន្ថែមថា សិទ្ធិសេរីភាពមាន ប៉ុន្តែសូមកុំឱ្យហួសព្រំដែន សូមរួមគ្នាថែរក្សា គោរពច្បាប់ ដើម្បីចូលរួមថែរក្សាស្ថេរភាព និងសណ្ដាប់ធ្នាប់សង្គម គោរពប្រពៃណីវប្បធម៌របស់យើង។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា៖ “ទៅដល់ណា គេមិនអាចថាយើងជាជនជាតិអាមេរិកកាំងទេ ទៅដល់ណាគេនៅតែសួរ សូម្បីកូនខ្មែរកើតនៅអាមេរិក ក៏គេសួរថា អ្នកឯងជនជាតិអ្វីដែរ។ អត្តសញ្ញាណ និងវប្បធម៌ ត្រូវរួមគ្នាថែរក្សាពីមួយជំនាន់ទៅមួយជំនាន់ ខណៈខ្មែរមានវប្បធម៌រាប់ពាន់ឆ្នាំហើយ។ បើយុវជនជំនាន់នេះគាត់បាត់អត្តសញ្ញាណមួយជំហាន ពេលគាត់ក្លាយជាឪពុកម្ដាយគេ កូនៗគាត់នឹងបាត់អត្តសញ្ញាណមួយជំហានទៀត”។
ជាមួយគ្នានេះ សម្ដេចធិបតី បានណែនាំដល់ក្រសួងកិច្ចការនារី និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវមានវិធានការ ដោយការណែនាំអប់រំណែនាំ ឬវិធានការណាមួយដើម្បីឱ្យពួកគាត់កែ មុននឹងអនុវត្តតាមវិធានការផ្លូវច្បាប់។
គួរបញ្ជាក់ថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្រ្តី គឺជាស្នូល។
ឆ្នាំ២០២៣នេះ ជាឆ្នាំចុងក្រោយ នៃការអនុវត្តផែនការយុទ្ធសាស្រ្តនារីរតនៈទី៥ (២០១៩-២០២៣) ហើយក្រសួងកិច្ចការនារី បានចាប់ផ្តើមរៀបចំផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ ផ្អែកលើស្មារតីនៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ រួមទាំងលទ្ធផល នៃកិច្ចពិភាក្សាក្នុងអង្គសន្និបាតរយៈពេល ២ថ្ងៃ ដើម្បីរៀបចំផែនទីចង្អុលផ្លូវសម្រាប់ផែនការយុទ្ធសាស្រ្តនារីរតនៈទី៦ (២០២៤-២០២៨)៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់