ព័ត៌មានអន្ដរជាតិ
មុនតៃវ៉ាន់បោះឆ្នោត, ចិន ចង្អុលចំឈ្មោះបេក្ខជនម្នាក់ ជាមនុស្សគ្រោះថ្នាក់
ស្របពេលដែលការបោះឆ្នោតតៃវ៉ាន់ កាន់តែកៀកមែនទែនហើយនោះ ស្រាប់តែពេលនេះ ប្រទេសចិន បានចេញមកព្រមានខ្លាំងៗដល់ប្រជាជនតៃវ៉ាន់ ឲ្យជ្រើសរើសបេក្ខជនប្រធានាធិបតីឲ្យត្រូវ ហើយត្រូវគិតគូរឲ្យមែនទែនកុំភ្លាត់ឲ្យសោះ ព្រោះមានបុគ្គលម្នាក់ជាមនុស្សគ្រោះថ្នាក់ អាចធ្វើឲ្យទំនាក់ទំនាងរវាងទីក្រុងប៉េកាំងនិងតៃប៉ិ ជួបហានិភ័យ។ នេះបើតាមការចេញផ្សាយរបស់ រ៉យទ័រ។
ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី១១ខែមករាថា បើលោក William Lai មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលកំពុងកាន់អំណាច ពិតជាឈ្នះការបោះឆ្នោតនៅថ្ងៃសោរ៍ទី១៣ខែមករានេះមែននោះ, ច្បាស់ណាស់ទំនាក់ទំនងរវាងភាគីទាំង២ នឹងជួបគ្រោះថ្នាក់ជាក់ជាមិនខាន។
ការិយាល័យខាងលើបន្តថា “លោក William Lai នឹងបន្តដើរតាមមាគ៌ាអាក្រក់ នៃការញុះញង់ឯករាជ្យរួចនាំតៃវ៉ាន់ ចាកឆ្ងាយពីសន្តិភាពនិងវិបុលភាព ហើយកាន់តែខិតទៅជិតសង្រ្គាម និងការដួលរលំ”។
លោក William Lai ត្រូវបានគេមើលឃើញថា ជាបុគ្គលដែលប្តេជ្ញាមោះមុតនាំឯករាជភាពមកឲ្យកោះតៃវ៉ាន់ ហើយក្នុងការស្ទង់មតិកាលពីដើមខែនេះ លោកគឺជាបេក្ខជននាំមុខ មានសង្ឃឹមឈ្នះតំណែងជាប្រធានាធិបតី។
លោក Lai ដែលមានឈ្មោះពិត Lai Ching-te កើតនៅឆ្នាំ១៩៥៩ ក្នុងគ្រួសារអ្នកជីករ៉ែធ្យូងថ្មនៅក្នុងភូមិជនបទមួយនៃស្រុក Wanli ខាងក្រៅទីក្រុងតៃប៉ិ។ លោករៀបការជាមួយលោកស្រី Wu Mei-ju ក្នុងឆ្នាំ១៩៨៦ ហើយមានកូន២នាក់ជាចំណងដៃ។
លោករៀនចប់អនុបណ្ឌិតផ្នែកសុខភាពសាធារណៈពីសាកលវិទ្យាល័យ Harvard ប៉ុន្តែលោកបានប្តូរពីជីវិតជាវេជ្ជបណ្ឌិត មកធ្វើនយោបាយបន្ទាប់ពីវិបត្តិច្រកសមុទ្រតៃវ៉ាន់ទីបី ដែលពេលនោះ ប្រទេសចិនបានបាញ់មីស៊ីលចូលទៅក្នុងសមុទ្រជុំវិញកោះនេះក្នុងឆ្នាំ១៩៩៥ និង១៩៩៦ ជាហេតុជំរុញឲ្យលោក កើតចិត្តជួយតៃវ៉ាន់។
មុនពេលចូលកាន់តួនាទីបច្ចុប្បន្នជាអនុប្រធានាធិបតី លោក Lai បានបម្រើការជាសមាជិកសភា, អភិបាលក្រុង Tainan ក៏ដូចជានាយករដ្ឋមន្ត្រីផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា