Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យស្នងការរាជធានី ៖ ឆន្ទៈសមត្ថកិច្ច គឺផ្ដល់ភាពយុត្តិធម៌សម្រាប់ជនរងគ្រោះ

បានផុស

នៅ

លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សង្កត់​ធ្ងន់​ថា ឆន្ទៈ​របស់​សមត្ថកិច្ច គឺ​ត្រូវតែ​ធ្វើ ត្រូវ​តែ​អនុវត្ត​ច្បាប់​ដ៏​ម៉ឺងម៉ាត់ និង​យកចិត្តទុកដាក់​គ្រប់​បទល្មើស​ទាំងអស់ ដោយ​ផ្ដល់​ភាព​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សង្កត់​ធ្ងន់​នេះ ខណៈ លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ជួប​សម្ភាសន៍​ជាមួយ កម្ពុជា​ថ្មី នៅ​ក្នុង​កិច្ចពិភាក្សា ក្រោម​ប្រធានបទ «វិធានការ​កាត់​បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​រាជធានី​ភ្នំពេញ» កាលពី​ថ្ងៃ​ទី ៤ ខែ​មករា ឆ្នាំ ២០២៤ កន្លង​ទៅ។

ឆ្លើយតប​ចំពោះ​ករណី​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​តែងតែ​ធ្វើការ​រិះគន់​លើ​សមត្ថកិច្ច​ជំនាញ​ថា ហេតុអ្វី​បាន​ជា​ធ្វើ​ការងារ​យឺតយ៉ាវ​ម្ល៉េះ? លោក​វរសេនីយ៍ឯក សំ វិច្ឆិកា បាន​លើក​ឡើង​ថា ពេលខ្លះ​កិច្ច​ការងារ គឺ​ត្រូវការ​ពេលវេលា និង​ស្រាវជ្រាវ​ឲ្យ​បាន​ដិតដល់។ លោក​សង្កត់​ធ្ងន់​ថា «ឆន្ទៈ​របស់​សមត្ថកិច្ច គឺ​ត្រូវ​តែ​ធ្វើ ត្រូវ​តែ​អនុវត្ត​ច្បាប់​ដ៏​ម៉ឺងម៉ាត់ នៅ​ពេល​បទល្មើស​កើតឡើង គឺ​យើង​ត្រូវ​តែ​ធ្វើ មិនមែន​បណ្ដែតបណ្ដោយ មិនមែន​គ្មាន​ការ​យកចិត្តទុកដាក់​ទេ គឺ យើង​យកចិត្តទុកដាក់​គ្រប់​បទ​ល្មើស​ទាំងអស់»។

លោក​វរសេនីយ៍ឯក សំ វិច្ឆិកា លើក​ឡើង​ថា ការ​ឆ្លើយតប​ខាង​លើ​នេះ​ជា​សារ​មួយ​ជម្រាប​ជូន​ដល់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ពួកគាត់​បាន​យល់​អំពី​កិច្ច​ការងារ​របស់​សមត្ថកិច្ច។ ចំពោះ​ពេលខ្លះ​ប្រជាពលរដ្ឋ​បាន​ប្រើ​ពាក្យ​មួយ​ថា «អរគុណ​ហ្វេស​ប៊ុក ដែល​បាន​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​សមត្ថកិច្ច​ឈាន​ទៅ​ដល់​ការ​បង្ការ​ទប់ស្កាត់ ហើយ​ចាប់​ឃាត់ខ្លួន​ជន​បង្ក​យក​មក​អនុវត្ត​ច្បាប់​» គឺ មិនមែន​ទេ ហើយ​អ្វី​ដែល​សមត្ថកិច្ច​បាន​ធ្វើ គឺ​ធ្វើតាម​វិធានការ ហៅថា ការ​អំពាវនាវ និង​វិធានការ​ច្បាប់​ទៅ​ជា​មួយ​គ្នា។

លោក សំ វិច្ឆិកា ក៏បាន​បញ្ជាក់​ដែរ​ថា «អញ្ចឹង​នេះ​ជា​ការ​ជម្រាប​ជូន​ទៅ​ដល់​មហាជន​ឲ្យ​បាន​យល់​អំពី​កិច្ច​ការងារ​របស់​សមត្ថកិច្ច​ដែល​យើង​គ្រប់គ្នា​ទាំងអស់​តែងតែ​បាន​ប្ដេជ្ញា​ចិត្ត​ដូចគ្នា គឺ​ថា​ភាព​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ គឺ​យើង​ត្រូវតែ​រក​ឲ្យ​គាត់»៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម