Connect with us

កីឡា

ឯកឧត្តម ឌី វិជ្ជា បានសម្រេចបង្កើតពាន«ស្វាយរៀងស៊ុបភើខាប់» និងពាននារីថែមទៀត

បានផុស

នៅ

ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ​បាន​បាន​សម្រេច​​​បង្កើត​ពាន​រង្វាន់«ស្វាយរៀងស៊ុបភើខាប់ (Svay Rieng Super Cup)»​ បន្ទាប់​ពី​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០២៤  ​​ឯកឧត្តម ឌី វិជ្ជា បាន​ឲ្យ​ដឹង​ថា ៖«បន្ទាប់ពីធ្វើការស្ទង់មតិ កាលពីថ្ងៃម្សិលមិញលើផេកហ្វេសបុគផ្ទាល់ខ្លួនរបស់ខ្ញុំ ចំពោះការរៀបចំការប្រកួតបាល់ទាត់ «ស្វាយរៀងស៊ុបភើខាប់» ខ្ញុំបានកត់សម្គាល់ឃើញថា ការចូលរួមមតិរបស់បងប្អូនខេត្តស្វាយរៀង ភាគច្រើនបានគាំទ្រ ឱ្យមានការរៀបចំការប្រកួតមួយនេះ ដូច្នេះខ្ញុំសម្រេចថា នឹងធ្វើការរៀបចំពានរង្វាន់ “ស្វាយរៀងស៊ុបភើខាប់ (Svay Rieng Super Cup)” នៅក្នុងឆ្នាំ២០២៤ ក្រោយចប់ការប្រកួតពានរង្វាន់ ស្វាយរៀងខាប់ រដូវកាលនេះ»។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ឯកឧត្តមបាន​​បន្ថែម​ឲ្យ​មាន​ការ​រៀប​ចំ​ពាន​រង្វាន់​សម្រាប់​កីឡាការិនី​​បាល់ទាត់​ថែម​ទៀត បន្ទាប់​ពី​មាន​ការ​សំណូមពរ​ច្រើន។ ការ​ប្រកួត​ពាន​រង្វាន់​នារី​គ្រោង​ធ្វើ​នៅ​ដើមខែមីនា ឆ្នាំ២០២៤។

ជា​មួយ​​គ្នា​នេះ ​ក៏​មាន​សំណូម​ពរ​របស់​មហា​ជន​អំពី​ការ​ឲ្យ​មាន​ពាន​រង្វាន់​សម្រាប់កុមារ ឯកឧត្តម​​សប្បាយចិត្តនឹងទទួលយក និង​​ចាត់ឱ្យក្រុមការងារបច្ចេកទេសពិភាក្សា និងសិក្សាឱ្យបានច្បាស់លាស់បន្ថែមទៀត មុននឹងដាក់ចេញឱ្យមានការប្រកួតពានសម្រាប់កុមារ។

ចុង​ក្រោយ ឯកឧត្តម ឌី វិជ្ជា មាន​ប្រសាសន៍​ថា ៖«ខ្ញុំ​សូម​ថ្លែងអំណរគុណ ចំពោះបងប្អូនសាធារណជន ក៏ដូចជាបងប្អូនអ្នកស្វាយរៀង និងអ្នកគាំទ្រស្រលាញ់វិស័យកីឡាបាល់ទាត់ទាំងអស់ ដែលបានចូលរួម និងខមមិនឆ្លើយតបមកវិញគាំទ្រ និងជាមតិនានា ដើម្បីឱ្យខ្ញុំ និងក្រុមការងារ យកទៅរៀបចំការប្រកួតពានរង្វាន់ “ស្វាយរៀងស៊ុបភើខាប់ (Svay Rieng Super Cup)” នេះ។ ក៏សូមអរគុណចំពោះបណ្តាអង្គភាពសារព័ត៌មាននានា ដែលបានចូលរួមចែករំលែកនូវសារដែលខ្ញុំបានបង្ហោះនេះផងដែរ»។

ខេត្ត​ស្វាយរៀងបាន​បង្កើត​ពាន​រង្វាន់​ជា​បន្ត​បន្ទាប់​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​សម្រាប់​​យុវជន​​ដែល​ស្រឡាញ់​ចូល​ចិត្ត​លេង​បាល់ទាត់។ ជា​ពិសេសពាន​រង្វាន់ស្វាយរៀង​ខាប់​​ត្រូវ​បាន​បង្កើត​ឈាន​ដល់​រដូវ​កាល​ទី​៦ ស្វាយរៀង​ខាប់​អាយុ​ក្រោម​១៨​ឆ្នាំ និង​ស្វាយរៀង​ខាប់​អាយុ​ក្រោម​១៥​ឆ្នាំ​ជា​ដើម៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៨ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម