Connect with us

ព័ត៌មានអន្ដរជាតិ

ម្ចាស់ជំនួញធំនៅថៃ ២ រូប លេចមុខក្នុងព្រះរាជពិធីអភិសេក បុត្រាស្ដេចព្រុយណេយ៉ាងស្និទ្ធស្នាលបំផុត

បានផុស

នៅ

ជារឿងមួយគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង​ ក្រោយប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសថៃជាច្រើនសរសេរថា អ្នកជំនួញថៃស្រីមួយរូប Janetira Attaskulchai​ ដែលមកពីសង្គមអភិជនជាន់ខ្ពស់ ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​នេះ​ក្នុង​នាម​ជា​សាច់ញាតិជិតស្និទ្ធខាងកូនក្រមុំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈរូបភាពពីបណ្ដាញអ៉ិនធើណេតបាន​បង្ហាញឲ្យឃើញពីសម្រស់របស់ស្រ្តីអ្នកជំនួញរូបនេះ​ ឈរកៀកព្រះនាង Anisha Isa Kalebik យ៉ាងស្និតស្នាលបំផុត។ ក្រោយមកទើបគេទម្លាយថា នាងជាស្រ្តីនៃក្រុមលំដាប់អ្នកមានឈ្មោះថា​ Janetira Attaskulchai ជា​អ្នក​ស្នង​មរតក​ជំនាន់​ទី​៣​របស់​ក្រុមហ៊ុន Betagen Yogurt។

ទោះយ៉ាងនេះក្ដី ចំពោះមូលហេតុដ៏ធំដែលនាងអាចក្លាយជាភ្ញៀវសំខាន់ក្នុងថ្ងៃអភិសេក ហើយមានតែសមាជិករាជវង្សនោះ ដោយសារតែអ្នកជំនួញប្រាក់លាន Janetira Attaskulchai ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​នេះ​ក្នុង​នាម​ជា​សាច់​ញាតិ​របស់​កូនក្រមុំ​​ ខណៈដែលស្វាមីនាងគឺ Danial Deen Isa-Kalebic លោកជាអ្នកជំនួញជនជាតិព្រុយណេ និងជាបងប្រុសរបស់កូនក្រមុំផ្ទាល់តែម្ដង។

អ្នកជំនួញប្រាក់លាន Janetira Attaskulchai

ដោយឡែក យោងតាមការចុះផ្សាយរបស់កាសែតថៃ​ thethaiger ឯណោះវិញ បានបង្ហាញនូវរូបរាងដ៏សង្ហារបស់អ្នកជំនួញប្រុសម្នាក់ទៀត លោក Boss Minchaiynunt ក្នុងវិមានប្រណិត​ Istana Nurul Iman របស់សែរាជវង្ស។ ជាចម្ងល់យ៉ាងខ្លាំងរបស់មហាជនថា តើបុរសអ្នកជំនួញរូបនេះត្រូវជាអ្វីនឹងស្ដេចព្រុយណេ។

មិនឲ្យមហាជនមានចម្ងល់យូរនោះឡើយ thethaiger​ បានទម្លាយពីលោក Boss Minchaiynunt ថា តាមពិតលោកគឺជាមិត្តជិតស្និទ្ធនឹងព្រះរាជបុត្រាព្រុយណេ កាលនៅសិក្សានៅសាកលវិទ្យាល័យ University College London (UCL)។​

លើសពីនេះទៀតសោត របាយការណ៍ពីប្រភពដដែលបញ្ចាក់ទៀតថា Boss Minchainan ជាអ្នកស្នងមរតកម្នាក់នៃគ្រួសារ Ten Billion Minchainan និងជាប្អូនប្រុសរបស់អ្នកនយោបាយជំនាន់ថ្មីនៃគណបក្សចលនាឆ្ពោះទៅមុខព្រមទាំងជាសមាជិកសភាធនាគារ Suphanat Minchainan ផងដែរ។

សូមជម្រាបបន្ថែមទៀតថា ព្រះរាជពិធីរៀបអភិសេករបស់ព្រះអង្គម្ចាស់ Abdul Mateen និងព្រះនាង Anisha Isa Kalebik បានធ្វើឡើងនៅវិមាន Istana Nurul Iman ។ ពិធីយ៉ាងឧឡារិកនេះប្រារព្ធចាប់តាំងពីថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០២៤មកម៉្លេះ។​ បន្ទាប់​ពិធី​ទទួល​ព្រះរាជ​ពិធី​អភិសេករួចរាល់ នៅថ្ងៃទី ១៤ ខែមករានឹងមានក្បួនដង្ហែជុំវិញរាជធានី Bandar Seri Begawan ហើយនៅល្ងាចថ្ងៃទី ១៥ ខែមករា នឹងជាពិធីបិទការប្រារព្ធអភិសេក ស្របពេលដែលថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤ គឺជាត្រូវបញ្ចប់ជាស្ថាពរ៕

អ្នកជំនួញវ័យក្មេងលោក Boss Minchainan និងព្រះរាជបុត្រ Abdul Mateen

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ទស្សនាទិដ្ឋភាពនៃពិធីគ្រងឈុតប្រពៃណីព្រុយណេ របស់ព្រះបុត្រា Abdul Mateen និងព្រះនាង Anisha

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ជីវិតកម្សាន្ដ៣៧ នាទីutes មុន

ធ្លាយរូបភាព Liu Yifei ​ណាត់​ជួបមនុស្ស​ប្រុស​ទាំង​កណ្តាល​អធ្រាត្រ

ព័ត៌មានជាតិ៣៩ នាទីutes មុន

អាជ្ញាធរខណ្ឌចំការមន កំពុងសិក្សាគម្រោងលើសង្កាត់ទួលទំពូងទី ០១ និង ទួលទំពូងទី ០២ ចំពោះផ្លូវខូចៗ មានទឹកលិច

ព័ត៌មានអន្ដរជាតិ៥៤ នាទីutes មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ១ ម៉ោង មុន

សិល្បៈទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» ទទួលការចាប់អារម្មណ៍ខ្លាំង ខណៈសំបុត្រទស្សនាថ្ងៃនេះ និងថ្ងៃសៅរ៍ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម