Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ​ ប្រាប់អង្គការ-សមាគមនៅកម្ពុជាត្រូវបំពេញតួនាទីរបស់ខ្លួនឱ្យស្របតាមច្បាប់

បានផុស

នៅ

ក្រសួងមហាផ្ទៃ ក្រើនរំលឹកដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់នៅកម្ពុជា ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនឱ្យស្របតាមច្បាប់ជាធរមាន ជាពិសេសដើម្បីបំពេញកាតព្វកិច្ចតាមការកំណត់ដោយច្បាប់ ក្រសួង បានប្រាប់ឱ្យអង្គការ និងសមាគមទាំងអស់ ត្រូវ​ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរសាធារណៈរបស់រដ្ឋឱ្យបានល្អប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការក្រើនរំលឹករបស់ក្រសួងមហាផ្ទៃចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលពេលនេះ ក្រោយក្រសួងមហាផ្ទៃ បាន កត់សម្គាល់ឃើញថា វត្តមានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដ៏ច្រើនសន្ធឹកសន្ធាប់បានធ្វើសកម្មភាពលើវិស័យជាច្រើននៅទូទាំងប្រទេសកម្ពុជា ប៉ុន្តែ អង្គការ-សមាគមមួយចំនួន បានបំពេញកាតព្វកិច្ចបានខ្ជាប់ខ្ជួន និងមួយចំនួនទៀតមិនទាន់បានបំពេញកាតព្វកិច្ចស្របតាមបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាននៅឡើយ បើទោះ បីក្រសួងមហាផ្ទៃ ធ្លាប់បានក្រើនរំលឹកជារឿយៗអំពីការបំពេញកាតព្វកិច្ចនេះរួចមកហើយក៏ដោយ។

ឈរលើមូលដ្ឋាននេះ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងចូលរួមលើកកម្ពស់អភិបាលកិច្ចល្អ និងនីតិរដ្ឋនៅកម្ពុជា ការពារផលប្រយោជន៍សាធារណៈ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូរវាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ជាមួយអាជ្ញាធរសាធារណៈ ក្រសួងមហាផ្ទៃ បានរំលឹកសារជាថ្មីចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកត្រូវបំពេញកាតព្វកិច្ចឱ្យបានល្អស្របតាមច្បាប់កំណត់ជាធរមាន។

តាមរយៈសេចក្ដីជូនដំណឹង ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានប្រាប់ឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីព័ត៌មានរាល់គណនីធនាគារក្នុងប្រទេសកម្ពុជា ហើយចំពោះសមាគម និងអង្គការ ដែលខកខានក្នុងការជូនដំណឹងនាពេលកន្លងមក ត្រូវជូនដំណឹងមកក្រសួងមហាផ្ទៃឱ្យបានមុនដំណាច់ខែកុម្ភៈ ឆ្នាំ២០២៤ ជាកំហិត។ ទន្ទឹមនេះ សមាគម និងអង្គការទាំងអស់ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងមហាផ្ទៃ ក្នុងករណីមានការធ្វើវិសោធនកម្មលក្ខន្តិកៈ ឬការផ្លាស់ប្តូរទីស្នាក់ការ ឬការផ្លាស់ប្តូរតំណែងប្រធាន តំណែងនាយកប្រតិបត្តិ ឬការប្រែប្រួលព័ត៌មានគណនីធនាគារ ជាដើម។

ក្រសួងមហាផ្ទៃ ក៏តម្រូវឱ្យអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវផ្ញើមកក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច នូវរបាយការណ៍បូកសរុបសកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ។ ក្រសួង ក៏បានសង្កត់ធ្ងន់ចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មិនត្រូវធ្វើសកម្មភាពទាំងឡាយណាដែលផ្ទុយនឹងលក្ខន្តិកៈ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាឡើយ។

តាមរយៈសេចក្ដីជូនដំណឹងជាថ្មីពេលនេះ ក្រសួងមហាផ្ទៃ ជឿជាក់ថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកទាំងអស់ ផ្ដល់កិច្ចសហការចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងស្មារតីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ពង្រឹងនីតិរដ្ឋនៅកម្ពុជា។ ក្នុងករណ៏ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកណា មិនបានអនុវត្តតាមសេចក្តីជូនដំណឹងនេះ ក្រសួងមហាផ្ទៃ នឹងអនុវត្តវិធានការស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាធរមាន។

បើតាមក្រសួងមហាផ្ទៃ គិតរហូតមកដល់បច្ចុប្បន្នមានសមាគម និងអង្គការចំនួន៦ ២៧៩ ដែលក្នុងនោះ សមាគមមានចំនួន២ ៧៤៧ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៣ ៥៣២ ត្រូវបានចុះបញ្ជី និងតម្កល់លក្ខន្តិកៈនៅក្រសួងមហាផ្ទៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មូលដ្ឋានសុខាភិបាល និងសហជីព​ថា ការ​ពង្រឹង​តួនាទី​ភារកិច្ច​របស់មូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ជា​ការ​បង្ហាញតម្លាភាព និង​ប្រសិទ្ធភាពក្នុងការផ្តល់សេវាថែទាំសុខភាព

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋស្ងប់ស្ងែងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជួយដោះស្រាយបញ្ហាជូនពួកគាត់ដល់មូលដ្ឋាន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលរាជធានី​ អំពាវនាវឱ្យពលរដ្ឋដែលមានបំណងមកដើរកម្សាន្ត ផ្លូវថ្មើរជើង (Walk Street) មេត្តាប្រើប្រាស់មធ្យោបាយសាធារណៈ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ការរៀប​ចំ​ការ​បោះឆ្នោតនៅមីយ៉ាន់ម៉ា នឹង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​​កើនឡើង

ជីវិតកម្សាន្ដ៣ ម៉ោង មុន

សិល្បៈទស្សនីយភាព ល្ខោនបាមោជ្ជទ័យ រឿង “កុលាបប៉ៃលិន” នឹងរៀបចំសម្តែងម្តងទៀត ខែក្រោយនេះ

Sokha Hotels

ព័ត៌មានពេញនិយម