Connect with us

ព័ត៌មានអន្ដរជាតិ

ចិន វ៉ាដាច់ ជប៉ុន ជាប្រទេសនាំចេញរថយន្តលំដាប់កំពូលលើពិភពលោក

បានផុស

នៅ

ប្រទេស​ចិន​ដោយ​យោង​ទៅ​តាម​ទិន្នន័យ​​នាំ​ចេញ​​រថយន្ត​ ធៀប​នឹង​ប្រទេស​នាំ​​ចេញ​កំពូល​ៗ​​ផ្សេងទៀត បានឡើងឈរលើ​ជប៉ុន ក្លាយជាប្រទេសកំពូលលើការ​ផ្គត់​ផ្គង់​​រថយន្ត​ទៅកាន់ទី​ផ្សារ​ពិភព​លោក គិត​​ត្រឹម​ឆ្នាំ​២០២៣​ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​ពី​សមាគម​​ផលិត​រថយន្ត​​​ចិន​ (CPCA) បាន​បង្ហាញ​ថា​ ចិន​បាន​នាំ​ចេញ​​រថយន្ត​ប្រមាណ​ ៥.២៦ ​លាន​គ្រឿង រួម​មាន​រថយន្ត​អ្នក​ដំណើរ រថយន្ត​ក្រុង រថយន្ត​​ដឹក​ទំនិញ ត្រឹម​ឆ្នាំ​២០២៣ ដែល​មាន​កំណើន ​៥៦ ភាគរយ​ច្រើន​ជាង​ឆ្នាំ​មុន​ៗ និង​មាន​តម្លៃ​សរុប​ប្រមាណ​ ១០២​ ពាន់​លាន​ដុល្លារ​អាមេរិក​ ​។

ដោយ​ឡែក​ ទិន្នន័យ​ពី​​សារព័ត៌មាន​ CNN បាន​បង្ហាញ​ពី​ការ​នាំ​ចេញ​របស់​ប្រទេស​ជប៉ុន​ ដែល​ជា​ប្រទេស​នាំ​មុខ​គេ​ក្នុង​ការ​នាំ​ចេញ​រថយន្ត​គឺ​មានប្រមាណ ៤.៣ ​លាន​គ្រឿង គិត​ក្នុង​​​រយៈ​​ពេល​ដដែល​​ត្រឹម ​២០២៣ ធៀបនឹងប្រទេស​ចិន​ គឺ​នៅ​ពី​ក្រោយ​តួ​​លេខ​នាំ​ចេញ​របស់​ចិន​ ប្រមាណ​​ជិត ​១ ​លាន​គ្រឿង ​។

ចំណែកតាម​ប្រភព​ព័ត៌មាន​ជប៉ុន NHK ការ​នាំ​ចេញ​រថយន្ត​របស់​ចិន​កើន​ឡើង​ច្រើន ក្នុង​នោះ​ក៏​ដោយ​សារ​មាន​តម្រូវ​ការ​ខ្លាំង​ទៅ​លើ​​ប្រភេទ​រថយន្ត​អគ្គិសនី​ (EV) នៅ​ជុំ​វិញ​ពិភព​លោក ។ ទន្ទឹម​នឹង​នោះ កំណើន​នាំ​ចេញ​រថយន្ត​របស់​ចិន​កំពុង​ត្រូវ​ប៉ាន់​នៅ​ក្នុង​ទី​ផ្សារ​ប្រទេស​រុស្ស៊ី ដោយ​មូល​ហេតុ​ថា​ ប្រទេស​មួយ​​ចំនួន​ឈប់​នាំ​ចេញ​ទៅ​ទី​ផ្សារ​រុស្ស៊ី ក្រោយ​​ពី​កើត​មាន​ព្រឹត្តិការណ៍លុកលុយទៅ​លើ​ប្រទេស​អ៊ុយ​ក្រែន​៕​​​​

អត្ថបទ​ដោយ​៖ មាន រតនា

ចុចអាន៖ អ្នកសេដ្ឋកិច្ច៖ កម្ពុជា នឹងក្លាយជាប្រទេស​នាំចេញរថយន្តទៅអាស៊ាន និងពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម