Connect with us

វប្បធម៌ ជំនឿ

វត្ថុសិល្បៈក្វាត ជិត ៧ ពាន់គ្រាប់ បានពីកំណាយកណ្ដាលស្រះស្រង់ ត្រៀមតាំងពិព័រណ៍

បានផុស

នៅ

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ គ្រោងនឹងតាំងពិព័រណ៍ វត្ថុសិល្បៈក្វាត ចំនួនជិត ៧ ពាន់គ្រាប់ ដែលបានពីកំណាយស្រាវជ្រាវ ដើម្បីឱ្យសាធារណជនបានស្គាល់ និងទស្សនាចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ តទៅ។ ក្រុមអ្នកស្រាវជ្រាវ នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញវត្ថុសិល្បៈបុរាណក្វាត ខាងលើ នៅឯប្រាសាទកណ្តាលស្រះស្រង់ កាលពីឆ្នាំ២០២០ កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គុន ផល្លី មគ្គទេសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ មានប្រសាសន៍ថា វត្ថុសិល្បៈបុរាណក្វាត ចំនួន ៦ ៩៥៦ គ្រាប់នេះ នឹងដាក់តាំងពិពរណ៍ជាអចិន្ត្រៃយ៍ក្នុងសាលពិព័រណ៍សារមន្ទីរ។ វត្ថុសិល្បៈនេះ មានបីប្រភេទ គឺពណ៌ស្វាយ (កែវណាំហ្វាន) Amethyst ពណ៌លឿង (ស៊ីទ្រីន) Citine និងពណ៌សថ្លា (គ្រីស្តាល់) Crystal។ ក្រៅពីការដាក់តាំងក្វាតនេះ ក៏មានការដាក់តាំងបង្ហាញនូវវត្ថុមួយចំនួនទៀត ដែលបានមកពីកន្លែងតែមួយនៅប្រាសាទកណ្ដាលស្រះស្រង់ដែរដូចជា រូបអណ្ដើកថ្ម អាវុធត្រីសូល៍ អាវុធបញ្ចសូល៍ និងចតុសូល៍ជាដើម។

លោក គុន ផល្លី ឱ្យដឹងទៀតថា ការតាំងបង្ហាញពិព័រណ៍ជាអចិន្ត្រៃយ៍នេះ ក្នុងគោលបំណងបង្ហាញជូនសាធារណជនជាតិ អន្តរជាតិ អ្នកស្រាវជ្រាវ និងសិស្សានុសិស្សឱ្យមកទស្សនាសិក្សាឈ្វេងយល់អំពីវត្ថុសិល្បៈ វត្ថុសក្ការសម្រាប់បញ្ចុះនៅគ្រឹះប្រាសាទកាលពីសម័យបុរាណ ព្រមទាំងដឹងពីប្រវត្តិសាស្ត្រ វប្បធម៌ សាសនា និងទំនៀមទម្លាប់របស់ជាតិខ្មែរ។

ជារៀងរាល់ថ្ងៃសៅរ៍ ដើមខែនីមួយៗ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តែងតែបើកឱ្យភ្ញៀវជាតិ អន្តរជាតិចូលទស្សនាដោយមិនគិតថ្លៃ ដែលនេះ គឺជាចំណុចមួយដ៏ពិសេសសម្រាប់លើកទឹកចិត្តដល់ភ្ញៀវជាតិ អន្តរជាតិ សាធារណជន អ្នកស្រាវជ្រាវ និងសិស្សានុសិស្ស ចូលទស្សនាសារមន្ទីរឱ្យបានកាន់តែច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៤ វិនាទី មុន

ក្រសួងកសិកម្ម ឧបត្ថម្ភថវិកា ២៥០០ ដុល្លារ ជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងនៅស្រុកឆ្លូង

ព័ត៌មានជាតិ៣ នាទីutes មុន

រដ្ឋកំពុងរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ ឱ្យជាគោលដៅកម្សាន្តអន្តរខេត្ត

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

បំណាក់ដី និងទឹកជំនន់​រហ័ស​សម្លាប់មនុស្សយ៉ាងហោចណាស់១៦នាក់នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

លោក ត្រាំ ប្រកាស​គម្រោង​តម្លៃ​៥០០​ពាន់​លាន​ដុល្លារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ AI

ព័ត៌មានជាតិ២៧ នាទីutes មុន

២០២៥ ស្វាយកែវរមៀតខេត្តក្រចេះ ប្រមូលផលបានមុនគេបង្អស់ ខណៈតម្លៃទីផ្សារធ្លាក់ចុះខ្លាំង

Sokha Hotels

ព័ត៌មានពេញនិយម