ព័ត៌មានជាតិ
ពេញមួយឆ្នាំ ២០២៣ អង្គភាពសារព័ត៌មានចំនួន ៦ ត្រូវបានក្រសួងព័ត៌មាន ចេញប្រកាសលុបអាជ្ញាបណ្ណ
ពេញមួយឆ្នាំ ២០២៣កន្លងទៅនេះ ក្រសួងព័ត៌មាន បានចេញប្រកាសលុបអាជ្ញាបណ្ណអង្គភាពសារព័ត៌មានចំនួន ៦អង្គភាព ដោយមូលហេតុបំពានក្រមសីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ នេះបើតាមការឲ្យដឹងពីលោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន។
លោក ទេព អស្នារិទ្ធ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១២ ខែមករានេះថា ពេញមួយឆ្នាំ ២០២៣កន្លងទៅនេះ ក្រសួងព័ត៌មាន បានចេញប្រកាសលុបអាជ្ញាបណ្ណអង្គភាពសារព័ត៌មានចំនួន ៦អង្គភាព ដោយមូលហេតុបំពានក្រមសីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
យ៉ាងណាក៏ដោយ ពេញមួយឆ្នាំ ២០២៣ដដែល ក្រសួងព័ត៌មាន ក៏បានចុះបញ្ជីផ្តល់អាជ្ញាបណ្ណដល់អង្គភាពសារព័ត៌មានចំនួន ៥៩អង្គភាពបន្ថែម។ ក្នុងនោះ អង្គភាពសារព័ត៌មានជាគេហទំព័រចំនួន ៥៧អង្គភាព, កាសែតចំនួន ១អង្គភាព និងទស្សនាវដ្តីចំនួន ១អង្គភាព។
សូមជម្រាបថា ក្នុងរាជរដ្ឋាភិបាល អាណត្តិទី ៧នេះ ក្រសួងព័ត៌មាន បានកំណត់នូវទិសដៅ និងគោលការណ៍អនុវត្តជាអាទិភាពធំៗ មួយចំនួន ដូចជា៖ ការលើកកម្ពស់គុណភាពព័ត៌មាន តាមរយៈការរៀបចំការបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានដែលមានគុណភាព ផ្តល់នូវចំណេះដឹងដល់ប្រជាពលរដ្ឋ និងរួមចំណែកដល់ការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមកម្ពុជា។
ក្នុងនោះដែរ ក្រសួងព័ត៌មាន មានគម្រោងផ្តួចផ្តើមការរៀបចំបង្កើតវិទ្យាស្ថានជាតិសារព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដែលជាយន្តការស្នូលមួយសម្រាប់រួមចំណែកដល់កិច្ចខិតខំ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន និងបង្កើនធនធានមនុស្សប្រកបដោយគុណភាពសម្រាប់វិស័យដ៏សំខាន់នេះ។
ក្រៅពីនេះទៀត ក្រសួងព័ត៌មាន ក៏នឹងរៀបចំស្តង់ដាប្រតិបត្តិក្រមសីលធម៌សារព័ត៌មានរួមមួយ សម្រាប់ការអនុវត្តដោយបណ្តាភ្នាក់ងារប្រតិបត្តិសារព័ត៌មាន និងអ្នកប្រកបអាជីពជាអ្នកសារព័ត៌មានទាំងអស់នៅកម្ពុជា សំដៅលើកតម្កើងតម្លៃនិងគុណភាពអ្នកសារព័ត៌មាននៅកម្ពុជា តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត រហ័ស និងមានខ្លឹមសារល្អ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការវិវត្តន៍ឈានឡើងនៃសង្គមកម្ពុជា ក្នុងបរិបទនៃសង្គមឌីជីថល៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់