Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីទេសចរណ៍ ក្រុងពាលី រៀបចំពិធីបើក “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤”

បានផុស

នៅ

លោក សុខ សូកេន រដ្ឋមន្ត្រីទេសចរណ៍ និងជាប្រធានក្រុមការងារ រៀបចំយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤ ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤ នៅរសៀលថ្ងៃទី ១២ ខែ មករា ឆ្នាំ២០២៤ បានរៀបចំពិធីក្រុងពាលីបើក “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤” នៅបរិវេណលានជល់ដំរី ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីប្រកាស របស់លោកតាអាចារ្យ  ពិធីក្រុងពាលី ពិធីបួងសួងនេះត្រូវបានរៀបចំប្រាព្ធឡើងតាមបែបព្រហ្មញ្ញសាសនា ។ តាមរយៈនៃការប្រារព្ធពិធីបួងសួងនេះផងដែរ គឺបានបង្ហាញអំពីវប្បធម៌ ប្រពៃណីរស់នៅរបស់ប្រជាជនខ្មែរ ដែលបានបង្កប់ជ្រៅនៅក្នុងជំនឿនិងសង្គម ដែលប្រជាជនខ្មែរមានជំនឿថា នៅលើលោកនេះ អ្នកខ្លាំងពូកែដែលបានចែកស្ថានទៅ ពិតជាបានប្រើប្រាស់ព្រលឹងរបស់ខ្លួន នៅតាមថែរក្សាកូនចៅជំនាន់ក្រោយៗ នឹងមើលការខុសត្រូវដោយឬទ្ធានុភាពជួយគាំទ្រកូនចៅដែលប្រព្រឹត្តិអំពើល្អ និងមានមនសិការស្នេហាជាតិ ស្រឡាញ់ការពារទឹកដីមាតុភូមិ កេរ្តិ៍ដំណែលដូនតាដោយពិតប្រាកដ ។

 ការប្រារព្ធពិធីនេះ ក៏បានបង្ហាញអំពីបេះដូងដ៏ទូលំទូលាយរបស់ប្រជាជនខ្មែរ  ដែលបានរក្សាប្រពៃណីជំនឿនៃជាតិសាសន៍របស់ខ្លួនតាំងតែពីសម័យកាលដ៏រុងរឿងនៃអាណាចក្រអង្គរ ដែលជាសម័យកាលនៃព្រះមហាក្សត្រខ្មែរដ៏ខ្លាំងពូកែ បានធ្វើសមាហរណកម្មរវាងព្រហ្មញ្ញសាសនា និង ការហូរចូលព្រះពុទ្ធសាសនាមកកាន់កម្ពុជា ។  ក្នុងពិធីក្រុងពលី បួងសួងនេះដែរ លោកគ្រូអាចារ្យ បានបួងសួងបារមី ដ៏ស័ក្តសិទ្ធ ដែលគ្រប់គ្រងថែរក្សាឋានកៃឡាស់ មានព្រះមាតាមេឃាពពកស ព្រះធរណី ព្រះគង្គា និង បារមីព្រះមហាក្សត្រ គ្រប់ជំនាន់ នៃប្រទេសកម្ពុជា ព្រមទាំងបារមីលោកតារាជ្យ ព្រះអង្គចេកព្រះអង្គចម លោកយាយទេព តាដំបងដែក លោកតា ពេជ្រ ព្រះអង្គគោកធ្លក និងបារមីអរុកអរ័ក្សអ្នកថែរក្សនៅប្រាសាទភិមានអាកាស និង មេទ័ពខ្លាំងពូកែគ្រប់ជំនាន់ ដែលគង់ ប្រថាប់ថែរក្សានៅលើទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាប និង តាមប្រាង្គប្រាសាទនានា តាមជួយថែរក្សាក្នុងរយៈពេលបើក ព្រឹត្តិការណ៍( ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា- ចិន ២០២៤ ) បានប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាពល្អ ដល់ថ្នាក់ដឹកនាំកំពូលៗនៃប្រទេសទាំងពីរ ក៏ដូចក្រុមសិល្បះករ សិល្បះការិនីទាំងពីរប្រទេស ក្នុងពេលសម្តែងឲ្យជួបតែភាព ត្រជាក់ត្រជុំ សុខដុមរមនា កុំឲ្យមានភ្លៀងព្យុះបក់បោក និងការរំខានផ្សេងៗដល់ដំណើរការរៀបចំពិធីនៅទីនេះ។

ម៉្យាងវិញ ទៀត ក៏សូមឲ្យព្រះអង្គប្រទានពរសព្វសាធុការ និងថ្វាយព្រះពរដល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល, សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី, គណៈអធិបតី ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ឲ្យជួបតែសេចក្តីសុខចម្រើនបរិបូរណ៍ ជៀសផុត ពីជម្ងឺកាចសាហាវទាំងពួង និងកុំឲ្យមានគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗកើតមានឡើង នៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ ៕             

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម