Connect with us

ព័ត៌មានជាតិ

ក្រៀលសត្វកម្រ កើនដល់ជាង ១០០ ក្បាល នៅតំបន់ការពារទេសភាព អន្លង់ព្រីង

បានផុស

នៅ

មន្ត្រីជំនាញបានឱ្យដឹងថា កាលពីឆ្នាំ២០២២ ចំនួនសត្វក្រៀលនៅ តំបន់ការពារទេសភាពអន្លង់ព្រីង មានវត្តមានប្រមាណ ៩០ ក្បាលខណៈឆ្នាំ២០២៣ មានការកេីនឡេីងរហូតដល់ ១០៣ ក្បាល នៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈឹម ម៉េង នាយក តំបន់ការពារទេសភាពអន្លង់ព្រីង បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤ ចំនួនសត្វក្រៀលដែលមករកចំណី និងស្នាក់នៅតំបន់ការពារទេសភាពអន្លង់ព្រីង ស្ថិតនៅក្នុងស្រុកកំពង់ត្រាច ខេត្តកំពត អាចនឹងមានការកេីនឡេីង ក្រោយពីក្រុមការងារអភិរក្ស បានឃេីញមានវត្តមានសត្វក្រៀលវ័យជំទង់ចំនួន ៨ ក្បាល ក្នុងចំណោមសត្វក្រៀល ៣០ ក្បាល។

លោក ឈឹម ម៉េង បានបញ្ជាក់បន្ថែមថា បើគិតចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ម្សិលមិញ វត្តមានសត្វក្រៀលនៅបឹងធម្មជាតិអន្លង់ព្រីង មានចំនួន ២៦ ក្បាល ដែលបានផ្លាស់ទីពី តំបន់អភិរក្សបឹងព្រែកល្ពៅ ខេត្តតាកែវ មករកចំណី និងស្នាក់នៅតំបន់អន្លង់ព្រី នេះ។

លោក ឈឹម ម៉េង បានឱ្យដឹងបន្ថែមថា បើតាមការសន្និដ្ឋាន តំបន់ការពារទេសភាពអន្លង់ព្រីង ជាតំបន់ដែលមានសុវត្តិភាពសម្រាប់សត្វក្រៀលដ៏កម្រនេះ ក៏ដូចជាសត្វស្លាបជាច្រេីនប្រភេទទៀត ដេីម្បីមកស្នាក់នៅ និងរកចំណី។

គួរបញ្ជាក់ថា ក្រៀលជាសត្វស្លាបត្រូវបានគេចាត់ទុកងាយរងគ្រោះ និងជិតផុតពូជ។ ក្រៀលជាសត្វស្លាបមានកម្ពស់ខ្ពស់ជាងគេលេីលោក ដែលជាទូទៅមានកម្ពស់ ១,៧៦ ម៉ែត្រ មានទម្ងន់ ៥ ដល់ ១២ គីឡូក្រាម និងមានប្រវែងស្លាបទាំងសងខាង ២,៥ ម៉ែត្រ។ សូមប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្បែរៗបឹង ចូលរួម​ថែរក្សា និងការពារសត្វក្រៀលដ៏កំម្រនេះ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ

ព័ត៌មានជាតិ២២ ម៉ោង មុន

កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះខ្វះតែ ០,៦០ ម៉ែត្រទៀត ដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន

ជីវិតកម្សាន្ដ៤ ម៉ោង មុន

Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព

សន្តិសុខសង្គម២២ ម៉ោង មុន

មន្ត្រីជំនាញកំពុងជួសជុលផ្លូវបេតុងដែលបាក់ស្រុតនៅប្រឡាយស្ទឹងមានជ័យយ៉ាងយកចិត្តទុកដាក់ និងឆាប់រហ័សជូនពលរដ្ឋ

ព័ត៌មានជាតិ២០ ម៉ោង មុន

អាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែ ប្រវែងជាង ៣០០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម