Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្រ្តីការបរទេស បារាំង ទើបតែងតាំងថ្មី ប្រកាសជំហរគាំទ្រ អ៊ុយក្រែន ទាំងស្មារតី និងហិរញ្ញវត្ថុ ជាអាទិភាព

បានផុស

នៅ

រដ្ឋ​មន្រ្តី​ការបរទេសបារាំង​ទើប​តែង​តាំង​ថ្មី គឺ​លោក Stephane Sejourne បាន​ប្រកាស​ឲ្យដឹង​ថ្មី​ៗនេះ​ថា ជំនួយ​របស់​បារាំង​ទៅកាន់​ទីក្រុង​កៀវដើម្បី​ប្រឆាំង​នឹង​រុស្ស៊ី​ នឹង​នៅ​តែ​ជា​​គោល​ការ​អាទិភាព ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​តាម​​ប្រភព​ព័ត៌មាន​ AFP លោក​រដ្ឋ​មន្រ្តី​បាន​ប្រកាស​​​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​កៀវថា ​​បារាំង​មាន​គោលជំហរ​ច្បាស់​​ ដោយ​មិន​បញ្ឈប់​ជំនួយ​ទៅ​កាន់​អ៊ុយក្រែន ក្នុង​​សកម្មភាព​តប​ត​នឹង​ការ​ទន្ទ្រាន​របស់​រុស្ស៊ី​នោះ​ឡើយ។​ ​ការ​ប្រកាស​ថ្លែង​​ការណ៍​​នោះ​​ដែរ គឺ​ស្រប​ទៅ​តាម​គំនិត​របស់​​បណ្តា​លោក​ខាង​លិច ដែល​សម្រេច​ស្រុះ​ស្រួល​គ្នា​ជា​ឯកច្ឆន​​ដើម្បី​បន្ថែម​​កម្លាំង​ទ័ព​ និង​ជំនួយ​​ហិរញ្ញវត្ថុ​សម្រាប់​ជា​ជំនួយ​ដល់​អ៊ុយ​​ក្រែន​ក្នុង​ការ​តស៊ូ​នឹង​រុស្ស៊ី​។

“អ៊ុយ​ក្រែន​ នឹង​នៅ​តែ​ជា​អាទិភាព​ក្នុង​​ទិស​ដៅ​របស់​បារាំង​។ រុស្ស៊ី​​អាច​នឹង​យល់​ខុស​ថា អ៊ុយ​ក្រែន​ និង​សម្ព័ន្ធ​មិត្ត​​នឹង​ចុះ​ចាញ់ ប៉ុន្តែ​​មិន​មែន​ទេ ពួក​យើង​មិន​ទន់​ខ្សោយ​ទេ​”។ នេះ​បើ​តាម​ការ​លើក​​ឡើង​របស់​ លោក​រដ្ឋ​មន្រ្តី​​ការបរទេស​បារាំង​ ក្នុង​ជំនួប​ជា​មួយ​រដ្ឋមន្រ្តី​ការ​បរទេស​អ៊ុយ​ក្រែន លោក Dmitry Kuleba។

​រដ្ឋមន្ត្រីការបរទេសបារាំងទើបតែងតាំងថ្មី លោក Stephane Sejourne

គួររំឭក​ដែរ​ថា លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ថ្មី​​របស់​បារាំង Sejourne បាន​ទៅ​ដល់​អ៊ុយក្រែន​​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ​ក្រោយពេល​ដែល​លោក​ត្រូវ​បាន​តែង​តាំង​ទៅ​ជា​​ថ្នាក់​ដឹក​នាំ​ការបរទេស​ ខណៈការ​តែង​តាំង​នេះ​គឺ​ក្រោយ​ពេល​ដែល​មាន​ការ​រុះ​រើ​គណរដ្ឋមន្រ្តី​​ថ្មី​របស់​បារាំង​៕

អត្ថបទ​ដោយ​ ៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម