ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ចេញមុខក្នុងក្របខណ្ឌអឺរ៉ុប ចូលរួមសង្គ្រាមប្រឆាំងក្រុមហ៊ូធី
នាវាចម្បាំង ប្រភេទ Frigate F-124 មួយគ្រឿងរបស់អាល្លឺម៉ង់ បំពាក់ដោយមីស៊ីលបាញ់យន្តហោះ និងឧទ្ធម្កាចក្រចម្បាំង នឹងត្រៀមចេញដំណើរទៅកាន់សមុទ្រក្រហមនាថ្ងៃទី០១ ខែកុម្ភៈ ខាងមុខនេះក្នុងទិសដៅប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូធីនៅប្រទេសយេម៉ែន។
តាមប្រភពសារព័ត៌មានក្នុងស្រុករបស់អាល្លឺម៉ង់ Die Welt បានរាយការណ៍បញ្ជាក់ថា រដ្ឋាភិបាលក្រុងបែរឡាំង នឹងត្រៀមបញ្ជូន F-124 ខាងលើចេញពីឆ្នេរអាល្លឺម៉ង់ឆ្ពោះទៅឈូងសមុទ្រ Aden ដែលជាឈូងសមុទ្រទឹកជ្រៅចន្លោះប្រទេសយេម៉ែន ឈូងសមុទ្រឥណ្ឌា និងអារ៉ាប់ នៅថ្ងៃទី០១ ខែក្រោយ ។
នៅក្នុងនាវាចម្បាំងលំដាប់នេះ គឺបំពាក់ដោយប្រព័ន្ធរ៉ាដាដែលមានសមត្ថភាពចាប់បាន ១,០០០ គោលដៅ ក៏ដូចជាមីស៊ីលការពារ ឧទ្ធម្កាចក្រចម្បាំង ព្រមទាំងមាននូវមីស៊ីលប្រឆាំងនឹងកប៉ាល់ចម្បាំងផ្សេងទៀតផងដែរ។ ប្រភពដដែលបានបញ្ជាក់ថា ការបញ្ជូននេះ គឺនៅក្នុងក្របខណ្ឌបេសកកម្មមួយផ្នែករបស់សហភាពអឺរ៉ុបនៅក្នុងតំបន់។
ស្ថានការណ៍នៅសមុទ្រក្រហម និងឈូងសមុទ្រ Aden កំពុងស្ថិតក្នុងភាពតានតឹង ក្រោយពេលការសម្រេចប្រើកម្លាំងទ័ពដោយអង់គ្លេស និងសហរដ្ឋអាមេរិកនៅទីនោះ ឆ្លើយតបទៅនឹងសកម្មភាពរបស់ក្រុមឧទ្ទាមហ៊ូធីនៅមូលដ្ឋានប្រទេសយែម៉ែន។
គួរបញ្ជាក់ផងដែរថា ក្រុមឧទ្ទាមហ៊ូធីបានប្រកាសជំហររឹងមាំជាមួយប្រជាជាតិបាឡេស្ទីន លើស្ថានភាពជម្លោះឥតឈប់ឈររវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា ហើយក្រុមឧទ្ទាមអ៊ីស្លាមមួយនេះ ក៏ប្រកាសប្រឆាំង និងវាយប្រហាររាល់នាវាសត្រូវណាដែលជិះឆ្លងកាត់ចូលតំបន់ឈូងសមុទ្រ Aden នោះ រហូតដល់អ៊ីស្រាអែល បញ្ឈប់សង្រ្គាមរបស់ខ្លួនទៅលើក្រុមហាម៉ាស់៕
អត្ថបទដោយ៖ មាន រតនា
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់