Connect with us

ចរាចរណ៍

រថយន្តក្រឡុកសុីម៉ង់ត៍ក្រឡាប់ផ្ងារជើងនៅគល់ស្ពានព្រះមុនីវង្សថ្មី

បានផុស

នៅ

រថយន្តក្រឡុកសុីម៉ង់ត៍មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ៥A 1370 បានក្រឡាប់ផ្ងារជើងនៅគល់ស្ពានព្រះមុនីវង្សថ្មី ស្ថិតនៅក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពីលោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើដែលបានចុះទៅដល់ចំណុចកើតហេតុបានឲ្យដឹងថាករណីក្រឡាប់រថយន្តក្រឡុកសុីម៉ង់ត៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី១៤ខែមករា។ លោកចៅសង្កាត់បន្តថា នៅមុនពេលគ្រោះថ្នាក់មានរថយន្តក្រឡុកសុីម៉ង់ត៍មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ ៥A ១៣ ៧០ ពណ៌ស បានបើកបរតាមបណ្តោយផ្លូវជាតិលេខ២ក្នុងបំណងឆ្លងស្ពានព្រះមុនីវង្សថ្មីឆ្ពោះទៅខណ្ឌច្បារអំពៅ។ លុះមកដល់គល់ស្ពានបួងចង្កូតខ្លាំងពេកក៏ក្រឡាប់តែម្តង ប៉ុន្តែមិនប៉ះពាល់ដល់អ្នកធ្វើដំណើរគ្រាន់តែខូចខាតរថយន្តត្រង់កញ្ចក់មុខប៉ុណ្ណោះ។ ហើយក្នុងនោះចរាចរណ៍បានកកស្ទះគួរសមតែក្នុងនោះសមត្ថកិច្ច និងអាជ្ញាធរបានជួយសម្រួលមិនឲ្យកកស្ទះឡើយ។ ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះដោយសារអ្នកបើកបរបួងចង្កួតខ្លាំងពេក៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម