Connect with us

ព័ត៌មានជាតិ

សមាគមទេសចរណ៍កម្ពុជា រៀបចំទទួលស្វាគមន៍អ្នកសារព័ត៌មានល្បីៗក្នុងប្រទេសអូស្រ្តាលី ដែលមកកម្សាន្តនៅកម្ពុជា

បានផុស

នៅ

សមាគមទេសចរណ៍កម្ពុជា (CATA) បានរៀបចំពិធីពិសារអាហារទទួលស្វាគមន៍គណៈប្រតិភូប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី ដែលមានជំនាញក្នុងការសរសេរ (Content) អំពីសក្តានុពលទេសចរណ៍ មកពីប្រទេសអូស្ត្រាលីចំនួន១៥រូប មកពីស្ថាប័នល្បីៗ ចំនួន៨ មកកាន់ខេត្តសៀមរាប រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ដើម្បីជំរុញវិស័យទេសចរណ៍នៅកម្ពុជា ឲ្យកាន់តែប្រសើឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលបានដាក់ចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីនោះដែរ ដោយមានការចូលរួមពីលោក តុប សុភ័ក្រ រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ តំណាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោក ចន សាវេក មកពី eGlobal Travel Media តំណាងប្រតិភូប្រព័ន្ធផ្សព្វផ្សាយ នៃប្រទេសអូស្ត្រាលី, លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប, លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ព្រមទាំងមានការចូលរួមពីមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ផងដែរ។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានឲ្យដឹងថា មូលហេតុដែល(CATA) រៀបចំពិធីនេះឡើង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អូស្ត្រាលី ព្រោះប្រទេសអូស្រ្តាលីជាទីផ្សារទេសចរណ៍ល្អ មានការចំណាយ មិនសូវជាតថ្លៃច្រើន ចូលចិត្តទិញវត្ថុអនុស្សាវរីយ និងជួយសហគមន៍។

ការដើរកម្សាន្តរបស់ពួកគាត់ច្រើនតែងជួយ​សហគមន៍មូលដ្ឋាន និងមិនសូវឆ្ងាយពីកម្ពុជា យើងមានការដឹកជញ្ជូនតាមអាកាសច្រើនជម្រើសដែរ។

លោកស្រី បន្តថា ទីផ្សារភ្ញៀវអូស្រ្តាលីល្អ ប្រសិនជាយើងអាចរួមគ្នា យើងដឹងហើយថា រាជរដ្ឋាភិបាលក៏មានការផ្សព្វផ្សាយ ក៏ប៉ុន្តែក្នុងនាមវិស័យឯកជនយើងត្រូវតែធ្វើការផ្សព្វផ្សាយបន្ថែមទៀត ដើម្បីឲ្យបានគ្រប់ជ្រុងជ្រោយ។

លោកស្រីបន្តថា អ្នកដែលធ្វើទីផ្សារអូស្រ្តាលី ក៏យើងមានស្រាប់ដែរ សុទ្ធតែជាអ្នកជំនាញៗ ទើបយើងអញ្ជើញពួកគាត់មក ដើម្បីសរសេរ ព្រោះអ្នកដែលនេះមកជាជើងចាស់ និងជំនាញខាងសរសេរអត្ថបទអំពីគោលដៅទេសចរណ៍ផងដែរ។ សង្ឃឹមថា គាត់បានមើលឃើញពីសក្កានុពលទេសចរណ៍ គោលដៅកម្ពុជា ល្អ មានសុវត្ថិភាព និងមានការទាក់ទាញច្រើនពីសំណាក់ទេសចរ។ ការសរសេររបស់គាត់នឹងជំរុញការហោះហើរត្រង់មកកាន់កម្ពុជាផងដែរ។

លោកស្រីបញ្ជាក់ថា ពួកគាត់បានទៅទស្សនាតំបន់ប្រាសាទ អេកូទេសចរណ៍ បឹងទន្លេសាប ដោយមិនសូវមានពេលច្រើន ព្រោះពួកគាត់មានបេសកកម្មច្រើនដែរ។

ការងារនេះ ផ្តោតលើខេត្តសៀមរាបខ្លាំង ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល គឺឆ្នាំទស្សនាខេត្តសៀមរាប ឬVisit Siem Reap ២០២៤។ យើងបានចូលរួម និងអនុវត្តន៍ភ្លាមៗតែម្ដង ដើម្បីចូលរួមក្នុងយុទ្ធនាការរបស់រាជរដ្ឋាភិបាល។

ប្រតិភូអ្នកសារព័ត៌មាននៃប្រទេសអូស្ត្រាលី បានឲ្យដឹងថា គោលបំណងរបស់អ្នកសារព័ត៌មានអូស្ត្រាលីនេះគឺដ៏សំខាន់លើការសរសេរព័ត៌មានពីវិស័យទេសចរណ៍នៅលើពិភពលោក ក្នុងនោះក៏ផ្ដោតសំខាន់ពីការសរសេរព័ត៌មានពីវិស័យទេសចរណ៍នៅប្រទេសកម្ពុជា ជាពិសេសនៅខេត្តសៀមរាប ពួកគាត់នឹងសរសេរព័ត៌មានពីសក្តានុពលនៃវិស័យទេសចរណ៍​នៅខេត្តសៀមរាបហើយក៏នឹងបង្ហាញឲ្យពិភពលោកដឹងថា ដើម្បីមកកំសាន្តនៅតំបន់ទេសចរណ៍សៀមរាបអង្គរ ភ្ញៀវទាំងអស់អាចធ្វើដំណើរតាម ផ្លូវគោក, ផ្លូវទឹក និងផ្លូវអាកាស បានយ៉ាងងាយស្រួល។

លោកស្រីសង្ឃឹមថា ជំនួបរវាងអ្នកសារព័ត៌មានល្បីប្រចាំប្រទេសអូស្ត្រាលី ជាមួយថ្នាក់ដឹកនាំក្រសួងទេសចរ និងអាជ្ញាធរខេត្តសៀមរាប ដែលរៀបចំដោយសមាគមទេសចរណ៍កម្ពុជា នេះក៏ជាផ្នែកមួយដ៏សំខាន់នៃការទាក់ទាញនូវវិស័យទេសចរណ៍ពីតំបន់អឺរ៉ុបជាពិសេសភ្ញៀវទេសចរណ៍នៃប្រទេសអូស្ត្រាលី បានស្គាល់ និងដឹងកាន់តែច្បាស់ពីតំបន់ទេសចរណ៍គ្រប់ប្រភេទនៅប្រទេសកម្ពុជាជាពិសេសនៅតំបន់រមនីយដ្ឋានអង្គរនៃខេត្តសៀមរាបតែម្តង៕

អត្ថបទ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម