Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បញ្ជាក់ជំហរទៅ ចិន យ៉ាងណាដែរ ក្រោយ តៃវ៉ាន់ ជ្រើសរើសបានមេ​ដឹកនាំថ្មី

បានផុស

នៅ

ប្រទេសរុស្ស៊ីបានចេញមកបញ្ជាក់ពីជំហររបស់ខ្លួនទៅកាន់ប្រទេសចិន បន្ទាប់ពីលោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ត្រូវបានពលរដ្ឋតៃវ៉ាន់ផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតឲ្យឈ្នះតំណែងជាប្រធានាធិបតីថ្មីរបស់ដែនកោះមួយនេះ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័តមានរុស្ស៊ី TASS នៅថ្ងៃអាទិត្យ ទី១៤ ខែមករានេះ ។

លោកស្រី Maria Zakharova

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានបញ្ជាក់ថា តៃវ៉ាន់គឺជាផ្នែកដ៏សំខាន់មិនអាចកាត់ថ្លៃបានរបស់ប្រទេសចិន ហើយរដ្ឋាភិបាលទីក្រុងមូស្គូប្រឆាំងដាច់ខាតនូវគ្រប់ទម្រង់នៃចលនាបំបែកខ្លួន ក៏ដូចជាឯករាជ្យភាពរបស់ដែនកោះមួយនេះ ។

លោកស្រីបានបន្ថែមថា “ការចិញ្ចឹមចិត្តរបស់បណ្តាប្រទេសមួយចំនួនក្នុងការប្រើប្រាស់ការបោះឆ្នោតនៅតៃវ៉ាន់កាលពីថ្ងៃទី១៣ ខែមករាកន្លងទៅដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលទីក្រុងប៉េកាំង និងធ្វើឲ្យស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជានៅទូទាំងតំបន់មានអស្ថិរភាពគឺជា ការបង្អាក់ឲ្យខូចប្រយោជន៍រួម ហើយត្រូវតែថ្កោលទោសពីសំណាក់សហគមន៍អន្តរជាតិ ដោយសារតែទំនាក់ទំនងរវាងភាគីនៃច្រកសមុទ្រមួយនេះ គឺជាកិច្ចការផ្ទៃក្នុងដែលក្ដោបក្ដាប់ដោយចិន” ។

លោកស្រី Zakharova បញ្ជាក់ទៀតថា ជំហររបស់រុស្ស៊ីចំពោះតៃវ៉ាន់ គឺមិនប្រែប្រួលនោះឡើយ ។ រុស្ស៊ីគោរពគោលការណ៍ “ចិនតែមួយ” ដែលទទួលស្គាល់ជាសកលលោក ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឲ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកសំខាន់មួយរបស់ប្រទេសចិន ខណៈភាគីរុស្ស៊ីក៏ប្រឆាំងទៅនឹងឯករាជ្យភាពរបស់តៃវ៉ាន់ក្នុងគ្រប់រូបភាពទាំងអស់ផងដែរ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ទីភ្នាក់ងារព័ត៌មានចិន Xinhua បានរាយការណ៍ថា ការបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់នៅតែជារឿងចៀសមិនរួច ហើយចិនសូមប្រឆាំង​យ៉ាងដាច់ខាត​ចំពោះ​សកម្មភាព​ “ឯករាជ្យ​ភាព​តៃវ៉ាន់” ព្រម​ទាំង​ការលូកលាន់​ពី​បរទេស ជាពិសេសលទ្ធផលឈ្នះឆ្នោតរបស់បក្ស DPP ក៏មិនអាចតំណាងឲ្យសាធារណមតិរបស់ដែនកោះមួយនេះនោះដែរ” ។

គួរបញ្ជាក់ថា ពលរដ្ឋតៃវ៉ាន់បានផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតឲ្យលោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលជាបក្សកំពុងកាន់អំណាច បន្តឈ្នះតំណែងប្រធានាធិបតីដោយទទួលបានសំឡេងជិត ៥.៦ លានសំឡេង ឬ ៤០ ភាគរយនៃសំឡេងឆ្នោតបានការ ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ អាមេរិក និង ចិន ប្រតិកម្មយ៉ាងណាខ្លះ បន្ទាប់ពី តៃវ៉ាន់ ជ្រើសរើសបានប្រធានាធិបតីថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ជប៉ុន ថា ក្រុមហ៊ុនរបស់ខ្លួនកំពុងចង់បង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ៣០ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ៣១ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ៤៣ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

កំណត់ត្រាពេទ្យ ថា សាន់ឆាយ បដិសេធមិនព្យាបាល២ដង ហើយញៀនថែសម្រស់លែងគិតសុខភាព

ព័ត៌មានជាតិ១៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ផ្ដែផ្ដាំ​ទីប្រឹក្សា​​ថា បើ​អ៊ីរ៉ង់​ធ្វើ​ឃាត​លោក ត្រូវ​កម្ទេច​អ៊ីរ៉ង់​ឲ្យ​ម៉ត់​ដូច​ផេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៣ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបន្ថែម៖ រកឃើញជនរងគ្រោះ៩នាក់ ក្នុងនោះ៤នាក់ស្លាប់ និង៥នាក់របួស

Sokha Hotels

ព័ត៌មានពេញនិយម