សន្តិសុខសង្គម
តុលាការលែងបុរសវាយអ្នកលក់អណ្ដើកមុខអង្គរវត្តឱ្យទៅផ្ទះបណ្ដោះអាសន្ន ប៉ុន្តែនៅបន្តសំណុំរឿងជាធម្មតា
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅល្ងាចថ្ងៃអាទិត្យ ទី១៤ ខែមករានេះ បានឱ្យដឹងថា តំណាងអយ្យការបានសម្រេចដោះលែងជនសង្ស័យ២នាក់ ដែលប្រើអំពើហិង្សាលើអ្នកលក់អណ្ដើកនៅមុខប្រាសាទអង្គរវត្ត ឱ្យត្រឡប់ទៅលំនៅដ្ឋានជាបណ្ដោះអាសន្ន។
![](https://www.kampucheathmey.com/wp-content/uploads/2024/01/2023-1024x614.jpg)
ការណ៍ដែលតំណាងអយ្យការសម្រេចឱ្យជនសង្ស័យទាំងពីរត្រឡប់ទៅលំនៅដ្ឋានបែបនេះ គឺព្រោះតែករណីនេះជាបទល្មើសហិង្សាមិនមានលក្ខណៈធ្ងន់ធ្ងរ មិនបង្ករឱ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ ឬពិការអចិន្ត្រៃយ៍ និងផ្អែកលើហេតុផលជនសង្ស័យទាំងពីរ មានប្រពន្ធ និងកូនតូចៗក្នុងបន្ទុកជាច្រើននាក់ដែលត្រូវមើលថែរក្សា។ លើសពីនេះតំណាងអយ្យការសម្រេចដូច្នេះ ព្រោះពិនិត្យឃើញថានៅតំណាក់កាលមន្ត្រីយុត្តិធម៌ ជនសង្ស័យឈ្មោះ សុខ សឿន និងជនសង្ស័យឈ្មោះ ហៃ រដ្ឋា បានបង្ហាញការសោកស្តាយជាខ្លាំងនូវអំពើប្រព្រឹត្ត និងទទួលស្គាល់ថាជាកំហុសរបស់ខ្លួន រួចបានសុំទោសអាណាព្យាបាល និងជនរងគ្រោះ ដែលបានវាយទៅលើជនរងគ្រោះឈ្មោះ ណុល សំណាង។បន្ថែមពីនេះ ជនសង្ស័យទាំង២នាក់ ក៏បានសងសំណងសមរម្យដល់ជនរងគ្រោះ ហើយជនរងគ្រោះបានដកពាក្យបណ្ដឹងនិងឈប់ ប្តឹងក្នុងរឿងនេះតទៅទៀត។ ក្នុងដំណាក់កាលមន្ត្រីយុត្តិធម៌មានមេធាវីបានដាក់ពាក្យស្នើសុំធានាត្រឹមត្រូវដល់ជនសង្ស័យ ថានឹងចូលខ្លួនមកវិញនៅគ្រប់ ដំណាក់កាលនីតិវិធីរបស់តុលាការ។
ផ្អែកលើអង្គហេតុច្បាប់ និងហេតុផលទាំងនេះ ទើបតំណាងអយ្យការអនុញ្ញាតឱ្យជនសង្ស័យត្រឡប់ទៅលំនៅដ្ឋានជាបណ្ដោះអាសន្ន ក៏ប៉ុន្តែបើទោះអនុញ្ញាតឱ្យត្រឡប់ទៅលំនៅដ្ឋានបណ្ដោះអាសន្នក៏ពិតមែន អ្នកនាំពាក្យបានអះអាងថាសំណុំរឿងនេះ តំណាងអយ្យការនឹងត្រូវបន្តចាត់ការទៅតាមនីតិវិធី ស្របតាមច្បាប់។
![](https://www.kampucheathmey.com/wp-content/uploads/2024/01/image-838.png)
គួររំលឹកឡើងវិញថា កាលពីថ្ងៃទី១១ ខែមករា នៅចំណុចស្ពានបណ្តែតទឹក មុខប្រាសាទអង្គរវត្ត ដែលស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ គឺមានករណីបុគ្គលិកអាជ្ញាធរអប្សរាពីរនាក់ ទី១ ឈ្មោះ សុខ សឿន ភេទប្រុស អាយុ២៣ឆ្នាំ និងទី២ ឈ្មោះ ហៃ រដ្ឋា ភេទប្រុស អាយុ ៣១ឆ្នាំ បានប្រើអំពើហិង្សាទៅលើជនរងគ្រោះ ឈ្មោះ ណុល សំណាង ភេទប្រុស អាយុ ២០ឆ្នាំ។ បើតាមអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប គឺជនរងគ្រោះ និងបក្ខពួកបាននាំគ្នាទៅចាប់សត្វអណ្ដើកនៅក្នុងកសិន្ធុអង្គរ បំពានការហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកទស្សនាប្រាសាទអង្គរវត្ត។ ក្នុងពេលប្រចាំការនៅកន្លែងកើតហេតុ បុគ្គលិកអាជ្ញាធរជាតិអប្សរាទាំងពីរនាក់ បានហាមឃាត់ ជនរងគ្រោះ និងបក្ខពួក កុំឱ្យប្រព្រឹត្តអំពើទាំងនេះតទៅទៀត ប៉ុន្តែជាការឆ្លើយតប ជនរងគ្រោះឈ្មោះ ណុល សំណាង មិនបានធ្វើតាមការណែនាំរបស់អាជ្ញាធរឡើយ ផ្ទុយទៅវិញជនរងគ្រោះថែមទាំងបានជេរប្រមាថមកលើអាជ្ញាធរវិញ ទើបធ្វើឱ្យបុគ្គលិកអាជ្ញាធរជាតិអប្សរាទាំងពីរ ខឹងសម្បារ និងទប់កំហឹងមិនបាន ក៏ជ្រុលប្រើអំពើហិង្សាលើជនរងគ្រោះតែម្តង៕
ដោយ៖ង៉ិល ណារ៉ាត់
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?