Connect with us

ព័ត៌មានអន្ដរជាតិ

កំពុងបាញ់ក្រុមហ៊ូធី ឥតប្រណីដៃ តែអាមេរិក ប្រកាសមិនចង់មានសង្គ្រាមជាមួយ យេម៉ែន

បានផុស

នៅ

ត្បិតសហរដ្ឋអាមេរិកនិងអង់គ្លេស នៅតែវាយប្រហារក្រុមហ៊ូធី មិនប្រណីដៃក៏ដោយ ប៉ុន្តែអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Kirby បានប្រាប់ CBS កាលពីថ្ងៃអាទិត្យទី១៤ខែមករាថា ទីក្រុងវ៉ាស៊ីនតោន មិនចង់ប្រែក្លាយប្រតិបត្តិការរបស់ខ្លួននៅសមុទ្រក្រហម ទៅជាជម្លោះជាមួយយេម៉ែនទេ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Kirby (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស បានពួតដៃគ្នាបើកប្រតិបត្តិការយោធានៅសមុទ្រក្រហម ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់ក្រុមឥស្លាមហ៊ូធី ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន បន្ទាប់ពីចលនាសកម្មប្រយុទ្ធមួយនេះ ប្តេជ្ញាឈរជាមួយ​ប៉ាឡេស្ទីន ខណៈសង្គ្រាម​អ៊ីស្រាអែល-​ក្រុម​ហាម៉ាស​នៅ​តំបន់​ហ្គាហ្សា មិនមានសញ្ញាធូរស្រាលឡើយ ហើយពួកគេ​ក៏អះអាងបន្ត​កំណត់​គោលដៅ​លើ​កប៉ាល់​ពាណិជ្ជករ ​ដែល​បើក​កាត់​ឈូង​សមុទ្រ Aden ផងដែរ រហូតដល់​អ៊ីស្រាអែល​បញ្ឈប់​សង្គ្រាម​ជាមួយ​ក្រុម​ហាម៉ាស។

សហរដ្ឋអាមេរិក បញ្ជាក់ថា ប្រទេសជាង៥០ត្រូវរងផលប៉ះពាល់ ដោយការវាយប្រហាររបស់ ក្រុមហ៊ូធី ចំនួន២៧លើកលើកប៉ាល់ទាំងអស់គិតត្រឹមពាក់កណ្តាលខែមករាឆ្នាំ២០២៤។ ជាការឆ្លើយតប កងកម្លាំងអាមេរិកនិងអង់គ្លេស ក៏បានបើកការវាយលុកប្រឆាំងនឹងគោលដៅជាច្រើនរបស់ក្រុមហ៊ូធី ក្នុងប្រទេសយេម៉ែន នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

(រូបថត៖ កងទ័ពជើងទឹកអាមេរិក)

នៅពេលត្រូវបានសួរថាតើសហរដ្ឋអាមេរិក កំពុងប្រថុយនឹងការបង្កជាជម្លោះដោយបើកចំហ មួយផ្សេងទៀតនៅក្នុងតំបន់ដែរឬទេ? អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ បានឆ្លើយតបថា “ទីក្រុងវ៉ាស៊ីនតោនចង់ចៀសវាងរឿងបែបនេះណាស់។ គ្មាន​នរណា​ចង់​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ូធីទេ។ យើងមិនចង់បង្កជម្លោះជាមួយយេម៉ែននៅទីនេះឡើយ។ យើង​កំពុង​ព្យាយាម​ ​បញ្ឈប់រាល់ការវាយប្រហារ តាមដែលអាចធ្វើទៅបាន”។

ការអះអាងនេះកើតឡើងមួយថ្ងៃ បន្ទាប់ពី Reuters ចុះផ្សាយថា លោក Tayyip Erdogan ប្រធានាធិបតីតួកគី បានស្តីបន្ទោសខ្លាំងៗទៅលើសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ដោយចោទសម្ព័ន្ធមិត្តទាំងពីរថា ចង់ប្រែក្លាយសមុទ្រក្រហម ទៅជា “សមុទ្រឈាម”។

ក្រោយពិធីអធិស្ឋានមួយក្នុងទីក្រុងអ៊ីស្តង់ប៊ុល លោក Erdogan ប្រាប់ទៅអ្នកសារព័ត៌មានថា “អាមេរិកនិងអង់គ្លេស បានប្រើកម្លាំងហួសហេតុដូចអ៊ីស្រាអែល ធ្វើដាក់ប៉ាឡេស្ទីនដែរ។ ពេលនេះ ពួកគេចង់ប្រែក្លាយសមុទ្រក្រហមទៅជាសមុទ្រឈាម ព្រោះយេម៉ែន ក៏ប្រតិកម្មមកវិញដែរថា ខ្លួននឹងសងសឹកតាមគ្រប់មធ្យោបាយដែលអាចធ្វើបានទៅលើកងកម្លាំងអាមេរិកនិងអង់គ្លេស”។

 ប្រធានាធិបតីតួកគីលោក Tayyip Erdogan (រូបថត៖ Getty)

សូមបញ្ជាក់ជាថ្មី នៅថ្ងៃសៅរ៍ទី១៣ខែមករា សហរដ្ឋអាមេរិកបានវាយឆ្មក់តែឯងលើទីតាំងរ៉ាដារបស់ក្រុមហ៊ូធីមួយទៀតក្នុងប្រទេសយេម៉ែន ប៉ុន្តែនោះជាការវាយប្រហារទ្រង់ទ្រាយតូចជាង ការវាយប្រហារដែលរួមដៃជាមួយចក្រភពអង់គ្លេស នៅមួយថ្ងៃមុននេះ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និយាយថា ការវាយឆ្មក់នេះ គឺដើម្បីឆ្លើយតបទៅនឹង ការវាយប្រហាររបស់ក្រុមហ៊ូធី លើកប៉ាល់ដឹកទំនិញក្នុងសមុទ្រក្រហម ហើយថាទីក្រុងវ៉ាស៊ីនតោនកំពុងអនុវត្តសិទ្ធិការពារខ្លួន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ សមាជិកណាតូមួយប្រទេស ចោទអាមេរិកនិងអង់គ្លេស ថា ចង់ប្រែក្លាយសមុទ្រក្រហម ទៅជា “សមុទ្រឈាម”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រលក​យក្ស​ស៊ូណាមិ​តូច​មួយ​វាយ​ប្រហារ​ប្រជុំកោះ Izu របស់​ជប៉ុន

វប្បធម៌ ជំនឿ៦ ម៉ោង មុន

សារមន្ទីរជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះយុវជនខ្មែរមួយចំនួនសម្រុកផ្លោះរបងចូលសារមន្ទីរពេល Ishowspeed ទៅទស្សនាទីនោះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

Sokha Hotels

ព័ត៌មានពេញនិយម