ព័ត៌មានជាតិ
មានក្រុមហ៊ុនបារាំងជាង ២០០ កំពុងវិនិយោគនៅកម្ពុជា
តាមឯកអគ្គរដ្ឋទូតបារាំងបានឲ្យដឹងថា មានក្រុមហ៊ុននិងសហគ្រាសបារាំងជាង ២០០ កំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា។ លោកឯកអគ្គរដ្ឋទូតលើកឡើងដោយយោងតាមទិន្នន័យសភាពាណិជ្ជកម្មបារាំងប្រចាំនៅកម្ពុជា។
ចំនួនេះតិតតួច គួរតែមានការវិនិយោគច្រើនជាងហ្នឹង។ នេះបើតាមការលើកឡើងរបស់លោក ហ្សាក់ ប៉ឺឡេ។
លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា
លោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងបានគូសបញ្ជាក់ថា មានកត្តារាំងស្ទះមួយចំនួនដែលនាំឲ្យក្រុមហ៊ុនបារាំងហាក់មិនសូវមកវិនិយោគនៅប្រទេសកម្ពុជា។
ថ្លែងនៅក្នុងសន្និសីទដោយមានការចូលរួមពីអ្នកកាសែតមកពីស្ថាប័ននានានៅព្រឹកនេះ លោកលើកឡើងថា កង្វះព័ត៌មានពីស្ថានភាពវិនិយោគនៅប្រទេសកម្ពុជា កង្វះខាតផ្នែកឡូជីស្ទីក និងកម្លាំងពលកម្ម រួមទាំងបញ្ហាពន្ធក៏ពាក់ព័ន្ធប៉ះពាល់ដល់ឱកាសទាក់ទាញវិនិយោគបារាំងនៅកម្ពុជា។
លោកថា តួនាទីរបស់ស្ថានទូតធ្វើយ៉ាងណាជួយជំរុញឲ្យធុរកិច្ចបារាំងមកវិនិយោគឲ្យបានច្រើន។ អីចឹងបានជារៀងរាល់ពីរឆ្នាំម្តងតែងតែមានការរៀបចំវេទិកាធុរកិច្ចបារាំងកម្ពុជា ដើម្បីឲ្យអ្នកចូលរួមបានយល់ពីស្ថានភាពនិងឱកាសវិនិយោគនៅកម្ពុជា។
នៅក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅប្រទេសបារាំង បើតាមលោកឯកអគ្គរដ្ឋទូតនឹងមានជំនួបជាមួយបណ្តាក្រុមហ៊ុនបារាំងធំៗដែលមួយចំនួនក៏កំពុងវិនិយោគនៅកម្ពុជា។
តាមរយៈជំនួបនេះ ឯកអគ្គរដ្ឋទូតបារាំងរំពឹងថានឹងអាចនាំសហគ្រាសបារាំងមកវិនិយោគនៅប្រទេសកម្ពុជាច្រើនថែមទៀតនៅពេលខាងមុខ៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់