Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងហាណូយ អនុវត្តដំណោះស្រាយកាត់បន្ថយខ្យល់ពុល រួមទាំងបង្ការ​ការដុតគល់ជញ្រ្ជាំង

បានផុស

នៅ

ក្រោយ​ជួប​បញ្ហា​ការ​​បន្ត​​កើន​ឡើង​នៃ​កម្រិត​ខ្យល់​ពុល​​​​ក្នុង​ទី​ក្រុង​ អាជ្ញាធរ​រដ្ឋ​ធានី​ហាណូយ​ប្រទេស​វៀត​ណាម បាន​អនុវត្ត​ដំណោះ​ស្រាយ​ជា​ច្រើន ដើម្បី​គ្រប់​គ្រង​បញ្ហា​នេះ​ ក្នុង​នោះ​ការ​​បង្ការ​ការ​ដុត​គល់​ជញ្រ្ជាំង​​គឺ​ជា​​​ចំណាត់​ការ​​អាទិភាព​មួយ​ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​សារព័ត៌មាន​​ Vietnam News បាន​ឱ្យ​ដឹងថា គណៈកម្មការ​​ទី​ក្រុង​វៀត​ណាម​ បាន​​ចាត់​ចែង​រៀប​ចំ​ឱ្យ​មាន​ការ​ពង្រឹង​ការ​ចុះ​ទៅ​ពិនិត្យ និង​ណែនាំ​កុំ​ឱ្យ​មាន​ការ​ដុត​​ជញ្រ្ជាំង​​ស្រូវ ពិសេស​នៅ​ក្នុង​​តំបន់​​នៅ​ជិត​ផ្លូវ​ធំ Highway និង​តំបន់​អាកាស​យាន្ត​អន្តរជាតិ​ Noi Bai។

មន្ទីរ​ធន​ធាន​ធម្មជាតិ​ និង​បរិស្ថាន​វៀត​ណាម​ ក៏​បាន​រៀប​ចេញ​បញ្ជី​នៃ​សង្កាត់​ដែល​មាន​អត្រា​ដុត​គល់​ជញ្ជ្រាំង​ច្រើន និង​បញ្ជូន​ទៅ​​រដ្ឋបាល​ទី​ក្រុង​ដើម្បី​ធ្វើ​ចំណាត់​ការ។ បន្ថែម​ពី​នេះ មន្ទីរ​ធន​ធាន​ដដែល ក៏​បាន​សហការ​ជា​មួយ​មន្ទីរ​កសិកម្ម​ និង​អភិវឌ្ឍ​ជន​បទ​ មន្ទីរ​ឧស្សាហកម្ម​ និង​ជំនួញ ដើម្បី​ជំរុញ​ឱ្យ​មាន​អាជីវកម្ម​ផ្សេង​ៗ​​ងាក​ទៅ​ទិញ​គល់​ជញ្ជ្រាំង​ ធ្វើ​ជា​វត្ថុ​ធាតុ​ដើម ដែល​ការណ៍​នេះ នឹង​នាំ​មក​​​ទាំង​ប្រសិទ្ធិភាព​សេដ្ឋកិច្ច ហើយថែមទាំង​ជួយ​ប្រើ​ប្រាស់​ឱ្យ​អស់​គល់​ជញ្ជ្រាំង​​ក្រោយ​ពេល​ប្រមូល​ផល​ស្រូវផងដែរ។

ទន្ទឹម​នឹង​នេះ មន្ទីរ​វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា​ក្រុង​ហាណូយ ក៏​បាន​ដឹក​នាំ​ការ​សម្រប​សម្រួល​ ជា​មួយ​មន្ទីរ​ធន​ធាន​ ដើម្បី​ស្រាវជ្រាវ និង​ដាក់​ចេញ​នូវ​បច្ចេក​ទេស​សម​ស្រប​មួយ សម្រាប់​ការ​ប្រមូល​ ដឹក​ជញ្ជូន និង​បម្លែង​គល់​ជញ្រ្ជាំង​ស្រូវ​ទៅ​ជា​ ផលិត​ផល​មិន​ប៉ះ​ពាល់​ដល់​បរិស្ថាន។

គួរ​រំឭក​ដែរ​ថា រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ រដ្ឋ​ធានី​ហាណូយ​ប្រទេស​​វៀត​ណាម ជា​មួយ​ការ​ពង្រីក និង​អភិវឌ្ឍ​បន្ថែម​ថ្មី ទី​ក្រុង​មួយ​នេះ​បាន​ក្លាយ​ជា​ទី​ក្រុង​លំដាប់​ទី​១៧​ ធំ​ជាង​គេ​លើ​ពិភព​លោក តែ​​ទន្ទឹម​នឹង​នោះ​បញ្ហា​អវិជ្ជមាន​មួយ​ចំនួន​ក៏​កើត​មាន​ស្រប​គ្នា​នោះ​ដែរ គឺ​បញ្ហា​បំពុល​បរិស្ថាន និង​អាកាសធាតុ។ បញ្ហា​ទាំង​នោះ បង្កផលប៉ះ​ពាល់​ទៅ​ដល់​គុណភាព​ជីវិត​រស់​នៅ និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​ជា​ទូ​ទៅ​​មិន​ថា​នៅ​ទី​ក្រុង​ហាណូយ ឬ​បណ្តា​ក្រុង​ប្រជុំ​ជន​ធំ​​ៗ​នានា​លើ​ពិភព​លោកឡើយ ៕

អត្ថបទ​ដោយ​៖ មាន រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ វិនាទី មុន

ច្បាប់ថវិកាជាតិឆ្នាំ២០២៥ ចូលដល់ដៃព្រឹទ្ធសភាដោយប្រគល់ឱ្យគណៈកម្មការជំនាញពិនិត្យសិក្សា

កីឡា១២ នាទីutes មុន

រឿង​អស្ចារ្យ​មួយ​ទៀត! ក្រុម​នារីកម្ពុជា ទទួល​បានកៅអី ASEAN Women’s Championship 2025

សេដ្ឋកិច្ច១៥ នាទីutes មុន

ក្រុមហ៊ុន Windey Energy របស់ចិន ចាប់អារម្មណ៍ដាក់ទុន​វិនិ​យោគ​លើវិស័យថាមពលស្អាតនៅកម្ពុជា

ព័ត៌មានជាតិ១៧ នាទីutes មុន

អ្នកជាប់ឃុំ១៩៨នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តស្វាយរៀង ទៅខេត្តត្បូងឃ្មុំ ដើម្បីរំដោះភាពចង្អៀតណែន

ព័ត៌មានជាតិ១៩ នាទីutes មុន

CEO ស្រ្តីវ័យក្មេង ឡេង ដាវី នឹងធ្វើជាវាគ្មិនជជែកពិភាក្សាលើការវិវត្តន៍នៃឧស្សាហកម្មថ្មនៅ​វៀតណាម

ព័ត៌មានជាតិ៨ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៧ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម