Connect with us

សេចក្ដីជូនដំណឹង

វិសេស​ណាស់​! ABC បានសម្រេច​ក្តី​សុបិន​របស់​ស្វាមីភរិយា ១ គូ​ហើយ នៅសល់ ១ គូ​ទៀត​អាច​មានឱកាស​ទទួលបាន​ក្តី​សុបិន​នេះដែរ

បានផុស

នៅ

ភ្នំពេញ ៖ ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២៤ – ស្រា​បៀរ ABC តែងតែ​យកចិត្តទុកដាក់​ក្នុងការ​សម្រេច​ក្តី​សុបិន​ឱ្យ​អតិថិជន​របស់ខ្លួន ហើយ​ម៉ាក​យីហោ ស្រា​បៀរ​ដ៏​អស្ចារ្យ​នេះ​ពិតជា​ធ្វើបាន ជូន​ស្វាមីភរិយា​ដែលមាន​សំណាង​១​គូ នៅ​កម្ពុជា ដោយមាន​ការសហការ ជាមួយ​អ្នក​រចនា​ម៉ូត​ដ៏​មាន​ថ្វីដៃ គឺ អ្នកស្រី វ៉ាន់ ណា​តា​សា (Natacha Van) និង​លោក សេង សំ​រិ​ទ្ធិ​ស័​ក្ដ ដែលជា​អ្នក​ច្នៃ​ម៉ូត​អាពាហ៍ពិពាហ៍​ផ្តាច់មុខ ឱ្យ​គូ​ស្វាមីភរិយា​ទាំងពីរ​។ ABC ជា​ម៉ាក​យីហោ​ស្រា​បៀរ​ដែល តែងតែ​ហ៊ាន​ធ្វើ​អ្វីដែល​ប្លែក ហើយ​ពិតជា​ពិសេស​។ ក្នុង​យុទ្ធនាការ​អាពាហ៍ពិពាហ៍​ថ្មីៗ​នេះ ABC បាន​អំពាវនាវ ដល់​គូ​ស្វាមីភរិយា​ដែល​ជិត​រៀប​អាពាហ៍ពិពាហ៍ ឱ្យ​ចូលរួម​ក្នុង​យុទ្ធនាការ​របស់ខ្លួន ដើម្បី​មានឱកាស​ទទួលបាន ឈុត​អាពាហ៍ពិពាហ៍ ដែល​ច្នៃ​ទៅតាម​ក្តី​ស្រមៃ​របស់ខ្លួន ក្លាយជា​ការ​ចងចាំ​មួយ​ដ៏​អស្ចារ្យ​។

​កាលពី​ថ្ងៃទី​១៥ ខែធ្នូ ស្រា​បៀរ ABC បានសម្រេច​ច្នៃ​ឈុត​អាពាហ៍ពិពាហ៍​ជូន​លោក ហេង កា​លីម និង អ្នកស្រី ចាន់ សារី (Jimi Castle) ជា​គូ​ដំបូង ដែល​ទទួលបាន​បទពិសោធ​ន៍​ផ្តាច់មុខ​នេះ សម្រាប់​ការសម្រេចបាន ក្តី​ស្រមៃ​របស់ខ្លួន និង​ធ្វើឱ្យ​ក្លាយជា​ការពិត​បាន​។ ពួកគាត់​បាន​លម្អ​មង្គល​ការ​របស់ខ្លួន ដូច​នៅក្នុង​រឿងនិទាន ដោយ​កូនក្រមុំ​គ្រង ឈុត​ពណ៌​ខ្មៅ​ដ៏​ស្រស់ស្អាត​ដាំ​ដោយ​ស្រទាប់​គ្រាប់​គ្រី​ស្តា​ល់ Swarovski ពណ៌​ខ្មៅ និង ជាយ​ពាស​ដោយ​ពណ៌​មាស ដែល​បញ្ជាក់​ពី​ជំហរ​រឹងមាំ​មួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នក​ទាំង​ពីរបាន​ស្គាល់គ្នា​ដំបូង​តាមរយៈ Facebook នៅ​ឆ្នាំ​២០១៦ ហើយក៏​លង់​ស្រឡាញ់គ្នា​ភ្លាម​។ ៦​ឆ្នាំក្រោយ មក ពួកគាត់​ក៏បាន​ភ្ជាប់ពាក្យ ហើយក៏​សុបិន និង​រៀប​ផែនការ​កំណត់​ថ្ងៃ​មង្គល​របស់ខ្លួន​ចាប់ពីពេលនោះ​មក​។ ភរិយា​ដែល​ទើប​រៀបការ​ថ្មីថ្មោង​បាន​និយាយថា (​អ្នកស្រី ចាន់ សារី​)៖ «​ខ្ញុំ​ស្រមៃ​ថា​បាន​ស្លៀក​ឈុត​ពណ៌​ខ្មៅ នៅ​ថ្ងៃ​រៀបការ​របស់ខ្ញុំ ហើយ​ឥឡូវ​ក៏បាន​ដូច​ចិត្ត​មែន​។​»

​ពណ៌​ខ្មៅ ជា​ពណ៌​ដ៏​មាន​អត្ថន័យ​សម្រាប់​អ្នក​ទាំងពីរ ដែល​ធ្វើឱ្យ​ឈុត​ដែល​រចនា​ដោយ អ្នកស្រី ណា​តា​សា រឹតតែ​ពិសេស និង​ត្រូវចិត្ត​តែម្តង​។ អ្នកស្រី ចាន់ សារី បន្ថែមថា​៖ «​រាល់​ខួប​នៃ​ចំណងស្នេហា​ម្តងៗ យើង​ច្រើន តែ​ទិញ​របស់​ផ្សេងៗ​ពណ៌​ខ្មៅ ជា​ន័យ​តំណាង​ស្នេហា​យើង​ទាំងពីរ ព្រោះថា​ពណ៌​នេះ​បង្ហាញ​ពី​កម្លាំង​នៃ សម្ព័ន្ធភាព​របស់​ពួកយើង តាំងពីដើម​មក​។ ការ​ស្លៀក​នូវ​ឈុត​ពណ៌​ដ៏​វិសេស​នេះ នៅ​ថ្ងៃ​រៀបការ​របស់​ពួកយើង ធ្វើឱ្យ​យើង​នឹក​ដល់​អនុស្សាវរីយ៍​ល្អៗ​រាប់​ឆ្នាំ​មកហើយ​។ ពណ៌​នេះ​ក៏​តំណាងឱ្យ​កម្លាំង​ដែល​យើង នឹង​បន្ត​រក្សា ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​យើង នៅ​ច្រើន​ឆ្នាំ​ទៅមុខទៀត​ដែរ​។ អរគុណ ស្រា​បៀរ ABC សម្រាប់​ឱកាស មួយ​នេះ គឺមាន​ន័យ​ធំធេង​ណាស់​ដល់​យើង​ទាំងពីរ​។​»

​អ្នកស្រី ណា​តា​សា បាន​លើកឡើងថា​៖ «​ដោយ​ធ្វើការ​រួមគ្នា​ជាមួយ លោក រិ​ទ្ធិ​ស័​ក្ដ យើង​ពិតជា​រំភើប​ខ្លាំង ណាស់ ដែល​បាន​ចូលរួម​សហការ​ជាមួយ​ស្រា​បៀរ ABC ដើម្បី​ផ្តល់​កាដូ​ក្នុងឱកាស​ដ៏​ពិសេស​បែបនេះ ដល់ គូ​ស្វាមីភរិយា ដែល​នឹង​រៀបការ​ឆាប់ៗ​។ មង្គលការ ជា​ឱកាស​ដ៏​ពិសេស​បំផុត​មួយ ក្នុង​ឆាកជីវិត​របស់​មនុស្ស គ្រប់គ្នា ហើយ​ដែល​នាង​ខ្ញុំ​បាន​ជួយ​សម្រេច​សុបិន​ពួកគាត់​បែបនេះ គឺ​ពិតជា​មហាសាល​ណាស់​។ យើង​រំពឹងថា នឹង​បានធ្វើការ​ជាមួយ​កូន​ក​ម្លោះ កូនក្រមុំ​ជាច្រើន​គូ​ទៀត ដើម្បី​រចនា​ឈុត ឱ្យ​ត្រូវចិត្ត និង​សក្តិសម ដែល​អាចឱ្យ ពួកគាត់​នឹកឃើញ​អនុស្សាវរីយ៍​មួយ​នេះ​ពេញ​មួយជីវិត​តទៅ​។​»

​ដើម្បីឱ្យ​មង្គលការ​នានា​កាន់​តែមាន​ភាពល្អ​ឯក ស្រា​បៀរ ABC និង​អ្នក​រចនា​ម៉ូត​យើង បន្ត​កម្មវិធី​ផ្តាច់មុខ​នេះ ដល់​គូ​ស្វាមីភរិយា​ដទៃទៀត​។ ដើម្បី​ចូលរួម និង​មានឱកាស​ទទួលបាន​នូវ​ឈុត​អាពាហ៍ពិពាហ៍ ដែល​ត្រូវចិត្ត ទាំងនេះ​៖

●​ ​ទិញ​ឈុត​ប្រូ​ម៉ូ​សិន​អាពាហ៍ពិពាហ៍​របស់​យើង​មួយណា​ក៏បាន (ABC Extra Stout ២០​កេស ឬ ABC Reserve ចំនួន ១០​កេស + Tiger ឬ Tiger Crystal ឬ Heineken ចំនួន ៤០​កេស​)

●​ ​Comment រូបតំណាង​នៃ​រ៉ូ​ប​កូនក្រមុំ និង​ឈុត​កូនកំលោះ​ក្នុង​ក្តី​ស្រមៃ​របស់​អ្នក​នៅ​ខាងក្រោម​ផុស​នេះ (https://www.facebook.com/share/p/JQ1Y1maAzjxbJTVi/?mibextid=7TVuMX) ឱ្យបាន​មុន​ថ្ងៃទី ២៨ មករា ២០២៤

●​ ​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​អ្នក​ត្រូវមាន​ថ្ងៃខែ​ក្នុង​ចន្លោះ​ខែ កុម្ភៈ – ឧសភា ឆ្នាំ​២០២៤

​គូស្នេហ៍​ដែល​ត្រូវបាន​ជ្រើសរើស​ទាំង ៣​គូ​នឹងត្រូវ​បានប្រកាស​នៅ​ថ្ងៃទី ០២ កុម្ភៈ ២០២៤ នៅលើ Facebook ផេ​ក​ផ្លូវការ​របស់ ABC Beer Cambodia​។

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ផ្តាច់មុខ​នេះ សូម​ចូលទៅ​កាន់​៖ https://www.facebook.com/share/p/JQ1Y1maAzjxbJTVi/?mibextid=7TVuMX

​អំពី​អ្នក​រចនា​ម៉ូត

​អ្នកស្រី វ៉ាន់ ណា​តា​សា ជា​អ្នក​រចនា​ម៉ូត​កូន​ខ្មែរ​កាត់​ចិន កើត​នៅ​ទីក្រុង​ហុងកុង ហើយ​ធំ​ដឹងក្តី​នៅ​ទីក្រុង​ឡុង​ដ៍ ដោយ​អ្នកស្រី​បាន​ចូលរៀន​នៅ​មហាវិទ្យាល័យ​ដែលមាន​ឈ្មោះ​បោះ​សម្លេង ខាង​ផ្នែក​រចនា​ម៉ូត​ប្រចាំ​ទីក្រុង ឡុង​ដ៍​គឺ London College of Fashion​។ ឥឡូវនេះ អ្នកស្រី​បានរស់នៅ​រាជធានី​ភ្នំពេញ​។ អ្នកស្រី ណា​តា​សា មាន​មោទនភាព​ចំពោះ​សិល្បៈ​ច្នៃ​ម៉ូត​ដ៏​មាន​គុណភាព​របស់​អ្នកស្រី ដោយ​ប្រើ​របស់របរ​ធ្វើ​ដោយ​ដៃ ១០០%​។ ម៉ូត​សម្លៀកបំពាក់​ដ៏​ប្រណិត​របស់ អ្នកស្រី ណា​តា​សា ត្រូវបាន​រំលេច​លើ​ឆាក​ដើរ​ម៉ូត នៅ​ពាសពេញ ពិភពលោក រាប់​ចាប់ពី​ទីក្រុង​មី​ឡាន និង​ញូវយ៉ក ដល់ទី​ក្រុងប៉ារីស៍​។​

​លោក សេង សំ​រិ​ទ្ធិ​ស័​ក្ដ ជាជាង​កាត់​សម្លៀកបំពាក់​ដែល​បាន​សាង​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​លើ​ឆាក​អន្តរជាតិ នៅពេល​លោក​សិក្សា​នៅ​សាលា Savile Row Academy នៅ​ទីក្រុង​ឡុង​ដ៍ ហើយ​បាន​ដុះខាត់​ទេពកោសល្យ របស់ខ្លួន ក្រោម​ការបង្ហាត់​របស់​មេជាង​កាត់​សម្លៀកបំពាក់​ដ៏​ចំណាន​នៃ Maurice Sedwell ។ បច្ចុប្បន្ន លោក​ជា​កម្លាំង​ជំរុញ​ការច្នៃប្រឌិត​ដ៏​សំខាន់ នៅ​ពីក្រោយ​យីហោ Asia Mode 1996 ដែលជា​ហាង​កាត់ សម្លៀកបំពាក់ នៅ​រាជធានី​ភ្នំពេញ​។ នៅ​ទីនោះ​ហើយ​ដែល​លោក នឹង​រចនា​ឈុត​ដែល​កាត់​ដោយ​ដៃ​ផ្ទាល់ យ៉ាង​វិចិត្រ ដល់​កូន​ក​ម្លោះ​ដែលមាន​សំណាង​។​

​អំពី​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា​

​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែល​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៤​។ ជំរុញ​ដោយ​គោលបំណង​បង្កើត​ភាពសប្បាយ​រីករាយ​រួមគ្នា ក្រុមហ៊ុន​បង្កើត​បទពិសោធ​ន៍​ដ៏​អស្ចារ្យ សម្រាប់​អ្នក​ពិសា និង​អតិថិជន​ដែល​ត្រូវការ​ស្រា​បៀរ​ម៉ាក យីហោ​អន្តរជាតិ​គុណភាព​ខ្ពស់​ដូចជា ស្រា​បៀរ Heineken© ស្រា​បៀរ Tiger ស្រា​បៀរ ABC ស្រា​បៀរ Anchor និង​ស្រា​បៀរ Gold Crown​។ ជាមួយនឹង ការ​គ្របដណ្តប់​នៅ​ទូទាំងប្រទេស និង​ដោយមាន​រោងចក្រ​បច្ចេកវិទ្យា​ទំនើប​ស្ថិតនៅ​រាជធានី​ភ្នំពេញ ក្រុមហ៊ុន មាន​បុគ្គលិក ៧០០ នាក់ និង​ផ្ដល់​ការងារ​ដោយ​ប្រយោល​ជូន​ប្រជាជន​កម្ពុជា​ចំនួន ១២០,០០០ នាក់​នៅ ទូទាំង​ចង្វាក់​ផលិតកម្ម​របស់ខ្លួន​។ ប្តេជ្ញា​ចំពោះ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​របស់​កម្ពុជា ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មានបំណង “​ធ្វើឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​” ជាមួយនឹង​ការ​ផ្តោតលើ​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ការទទួលខុសត្រូវ​ដែល​ស្ថិតនៅលើ​មាគ៌ា​ឆ្ពោះទៅកាន់​ពិភពលោក ដែលមាន​អព្យាក្រឹត​កាបូន​សូន្យ មាន​ភាពស្មើគ្នា និង​កាន់​តែមាន​សុខភាព​ល្អ​។ ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន HEINEKEN Company ដែលជា​ក្រុមហ៊ុនផលិតស្រាបៀរ​លំដាប់​ថ្នាក់​ពិភពលោក​។​

​អំពី​ក្រុមហ៊ុនស្រា​បៀរ ABC

​ក្រុមហ៊ុនស្រា​បៀរ ABC បានកំណត់​ទេសភាព​ទីផ្សារ​ស្រា​បៀរ​កម្ពុជា​ឡើងវិញ ដោយ​ផ្តល់នូវ​បទពិសោធន៍​នៃ ការ​ពិសា​ដ៏​ល្អ​ឯក​ទូទាំងប្រទេស​។ ស្រា​បៀរ ABC Extra Stout បានទទួល​តំណែង​ជា​ស្រា​បៀរ​លំដាប់ថ្នាក់ លេខ​មួយ​របស់​ប្រទេស​កម្ពុជា ខណៈ​ស្រា​បៀរ ABC Reserve ជា​ស្រា​បៀរ​រួមបញ្ចូល​នូវ​វី​ស្គី​ដ៏​ប្រណិត​ដំបូង​គេ របស់​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

អ្នកស្រុកមោងឫស្សីនិយមដាំម្នាស់ ដោយសាររកចំណូលបានខ្ពស់ជាងស្រូវ

ព័ត៌មានជាតិ១១ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ រហូត​មក​ដល់​ពេល​នេះ និង​តទៅ​អនាគត គ្មាន​គណបក្ស​ណា​មួយ​មក​អាច​ជំនួស​បក្ស​ប្រជាជន​កម្ពុជា​ក្នុង​ការ​ដឹក​នាំ​រាជរដ្ឋាភិបាល​បាន​ឡើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១២ ម៉ោង មុន

​ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង

ព័ត៌មានជាតិ១១ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា  ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ បន្ទោស បៃដិន ខ្លាំងៗថា បើអាមេរិក មិនចេញមុខធានាឲ្យអ៊ុយក្រែនចូលណាតូ សង្គ្រាមរុស្ស៊ីក៏មិនផ្ទុះឡើងដែរ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ គំរាម អាចប្រើកម្លាំងយោធា ដើម្បីយកដែនដី Greenland មកគ្រប់គ្រង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

Los Angeles កើតភ្លើងឆេះព្រៃច្រើនឡើងៗ បន្ថែមទៀត ឈានដល់កម្រិតគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត ពិបាកគ្រប់គ្រង

Sokha Hotels

ព័ត៌មានពេញនិយម