Connect with us

ព័ត៌មានជាតិ

ជនសង្ស័យ​ម្នាក់​លួច​រថយន្ត​ BMW ពី​កូន​ប្រុស​ឯកឧត្តម​មួយរូប​ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​

បានផុស

នៅ

កំពង់ចាម ៖ ជនសង្ស័យ​ម្នាក់លួច​រថយន្ត​ម៉ាក BMW X5 ពាក់​ស្លាក​លេខ​ 2AQ-1944​ និង​ឯកសារ​ពាក់ព័ន្ធ​ លួច​ចេញពី​ភ្នំពេញ​ឆ្ពោះ​ឆ្លងកាត់​មក​ខេត្តកំពង់ចាម​ ត្រូវ​សមត្ថកិច្ច​ឡោមព័ទ្ធ​ចាប់​ឃាត់​ខ្លួន​ រួមនឹង​វត្ថុតាង។

ហេតុការណ៍​ឃាត់​ខ្លួន​នេះ​ ធ្វើ​ឡើង​នា​វេលាម៉ោង​ ១១និង​៥០នាទី ​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅ​ចំណុច​ភូមិ​ តា​សែន​ ឃុំ​សូ​ទិព្វ​ ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម។ ក្នុង​ការ​ឃាត់​ខ្លួន​នេះ​ផងដែរ បន្ទាប់​ពី​ ទទួល​ពាក្យបណ្ដឹង​ផ្ទាល់​ពី​មាត់​ពី​ ឯកឧត្តម​ គង់​ វុ​ទ្ធី​ អគ្គ​ នាយករង​ នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម។

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​មាន​ឈ្មោះ​មេ​ត​ សុខ​ណា​ក់​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​សន្តិសុខ​ មាន​ទីលំនៅ​ភូមិ​កំពង់​គោ​ ឃុំ​កំពង់​គោ​ ស្រុក​ព្រៃ​ប្រសព្វ​ ខេត្តក្រចេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ព័ត៌មាន​ក៏បាន​បន្តថា លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​បាន​ចាត់​បញ្ជា​ឲ្យ​កម្លាំង​អន្តរាគមន៍​ កម្លាំង​ ជំនាញ​ព្រហ្មទណ្ឌ​ កម្លាំង​ជំនាញ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ សហការ​ ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ចេញ​ប្រតិបត្តិការ​ ពិនិត្យ​ និង​ឃាត់​លើ​អត្ដសញ្ញាណ​រថយន្ដ​ដែល​ជនសង្ស័យ​បាន​លួច​។

រហូត​មក​ដល់​ ម៉ោង​១២​និង​៣០​នាទី​ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បា​ធា​យ​ ដែល​កំពុង​ ឈរជើង​នៅ​ចំណុច​គោលដៅ​ភូមិ​បា​ធា​យ​ ស្រុក​បា​ធា​យ​ ក៏​ប្រទះ​ឃើញ​រថយន្ត​មាន​អត្តសញ្ញាណ​ដូច​ខាងលើ​ ដោយ​បើកបរ​ក្នុង​ល្បឿន​លឿន​មិន​បាន​ឈប់​តាម​បញ្ជា​របស់​មន្ត្រី​ចរាចរណ៍​ ហើយ​កម្លាំង​ជំនាញ​បាន​ដេញ​តាម​ រហូត​មក​ដល់​ចំណុច​ភូមិ​ តា​សែន​ ឃុំ​សូ​ទិព្វ​ ស្រុក​ជើងព្រៃ​ ត្រូវ​បាន​កម្លាំង​ជំនាញ​ឃាត់​រថយន្ដ​បាន​០១​គ្រឿង​ (​រថយន្ត​ មាន​អត្តសញ្ញាណ​ខាងលើ​)​ និង​ជន​សង្ស័យ​ម្នាក់​ ដែល​មានឈ្មោះ​ មេ​ត​ សុខ​ណា​ក់​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ មុខរបរ​សន្តិសុខ​ មាន​ទីលំនៅ​ភូមិ​កំពង់​គោ​ ឃុំ​កំពង់​គោ​ ស្រុក​ព្រៃ​ប្រសព្វ​ ខេត្តក្រចេះ​។

ដោយ​មាន​ឯកភាព​ពី​លោក​ សាន​ សុភៈ​ ព្រះរាជអាជ្ញា​រង​ សមត្ថកិច្ច​បាន​ នាំ​យក​ជនសង្ស័យ​ និង​រថយន្ដ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ​ ដើម្បី​ធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​។​ ដោយ​ក្នុង​នោះ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​ និង​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ ក៏​បាន​នឹង​កំពុង​សាកសួរ​ និង​ពិនិត្យ​រក​សារធាតុ​ញៀន​ផង​ដែរ​៕

កែសម្រួលដោយ ៖ នាគព័ន្ធ

ប្រភព​ ៖ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កម្មកររោងចក្រ
ព័ត៌មានជាតិ២២ វិនាទី មុន

រដ្ឋមន្ត្រីការងារ ចុះជួបកម្មកររោងចក្រ ដែលត្រូវ​អគ្គិភ័យ​​​ឆាបឆេះក្នុងខណ្ឌដង្កោ

ព័ត៌មានជាតិ១ នាទីute មុន

NBC នឹងបន្តរក្សា​អត្រាប្រាក់បម្រុងកាតព្វកិច្ចត្រឹមតែ ៧% ​ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ច​

ព័ត៌មានជាតិ២ នាទីutes មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ខេម
ជីវិតកម្សាន្ដ១៦ នាទីutes មុន

ខេម ដឹកនាំក្រុមតារាបាល់ទាត់កម្ពុជា ទៅចូលរួមសន្និសីទនៅប្រទេសថៃ ខណៈការប្រកួតមិត្តភាព ខិតជិតមកដល់

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

កូរ៉េ​ខាង​ជើង ថ្កោលទោស​ផែនការ​ហ្គាហ្សា​របស់​លោក ត្រាំ ថា​ជា​ទង្វើ​គួរ​ឲ្យ​អស់​សំណើច

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម