កីឡា
មួន និមល សរសើរសមាជិកគុយបារបស់វិសាខាល្អខ្លាំង
កីឡាករបាល់ទះ មួន និមល សមាជិកដ៏ល្អម្នាក់របស់ក្រុមបាល់ទះវិសាខាដែលកំពុងប្រកួតក្នុងពានរង្វាន់តេជោលីគរដូវកាលដំបូងកន្លងទៅបាន១សប្តាហ៍ ខណៈក្រុមខ្លាំងមួយនេះត្រូវបានមហាជនភាគច្រើនមើលឃើញជាបេក្ខភាពឈានមុខក្នុងការគ្រងជើងឯក។

កាលពីថ្ងៃសុក្រ ទី១២ ខែមករា ក្រុមវិសាខាបានយកឈ្នះក្រុមខ្លាំងលេខ១មកពីប្រទេសវៀតណាម Sanest Khanh Hoa ដោយលទ្ធផល ៣-១ (១៦-២៥, ២៩-២៧, ២៥-២០ និង ២៥-២០)។ ការប្រកួតនេះនៅសិតទី១ វិសាខាមិនបានដាក់សមាជិកបរទេសដែលមកពីប្រទេសគុយបាទេ ប៉ុន្តែប្រើប្រាស់កីឡាករខ្មែរសុទ្ធដែលជាហេតុធ្វើឲ្យចាញ់ក្រុមរបស់វៀតណាម ១៦-២៥ ប៉ុន្តែ៣សិតបន្ទាប់ដាក់សមាជិកគុយបា២នាក់ចូលលេងធ្វើឲ្យទទួលបានជ័យជម្នះទាំង៣សិត។
កីឡាករ មួន និមល បាននិយាយថា ៖«សម្រាប់ថ្ងៃនេះកីឡាករគុយបា ពួកគាត់ល្អខ្លាំងមែនទែន។ ពីរនាក់ហ្នឹងចូលមក ជួយពួកយើងច្រើនមែនទែន។ ការលេងមុនៗ ក៏ដូចជាហ្វឹកហាត់នៅប្រទេសចិន ពួកគាត់មិនសូវល្អប៉ុន្មានទេ ប្រហែលជា៥០ទៅ៦០%ប៉ុណ្ណោះ ប៉ុន្តែថ្ងៃនេះ ពួកគាត់ល្អខ្លាំងមែនទែន។ ពួកគាត់ជួយផ្តាច់ពួកយើងច្រើន។ និយាយទៅលើកនេះ ពួកគាត់ល្អ១០០%តែម្តង»។

វិសាខាមានកីឡាករគុយបា៣នាក់គឺកីឡាករ Sanchez Lester កម្ពស់១.៨៤ម៉ែត្រ, កីឡាករ Herrera Raciel កម្ពស់ ១.៩៨ម៉ែត្រ និងកីឡាករ Pelayobernal Henry កម្ពស់២.១០ម៉ែត្រ។ Herrera និង Henry ត្រូវបានដាក់ឲ្យចូលលេង និងជួយក្រុមបានច្រើន។
ទោះបីជាយ៉ាងណាសម្រាប់ការប្រកួតមិត្តភាពជាមួយក្រុមមកពីវៀតណាមត្រូវបាន មួន និមល ឃើញពីចំណុចខ្វះខាតរបស់វិសាខាដែលត្រូវកែលំអ ជាពិសេសត្រូវធ្វើយ៉ាងណាឲ្យការលេងស៊ីសង្វាក់គ្នា។

បន្ទាប់មកការប្រកួតផ្លូវការពានរង្វាន់តេជោលីគ ក្រុមខ្លាំងមួយនេះធ្វើបានល្អដើម្បីឈរលើកំពូលតារាងក្នុងសប្តាហ៍ទី១។ នៅថ្ងៃសៅរ៍ ទី១៣ ខែមករា វិសាខាបានយកឈ្នះក្រុមនគរបាលខេត្តកណ្តាល ដោយលទ្ធផល ៣-០ (ពិន្ទុ ២៥-១៤, ២៥-១៨ និង២៥-១២)។ ថ្ងៃអាទិត្យ ទី១៤ វិសាខាបានយកឈ្នះក្រុមនគរបាលខេត្តពោធិ៍សាត់ដោយលទ្ធផល ៣-០ (ពិន្ទុ ២៥-១៦, ២៥-២៣ និង ២៥-១២)។
តាមរយៈលទ្ធផលទាំងពីរលើកដែលមានគ្រាប់បាល់ចំណេញច្រើនជាងគេរុញច្រានឲ្យវិសាខាបានឈរលើកំពូលតារាង៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?