Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​បារាំង​មួយ​វិនិយោគ​សណ្ឋាគារលំដាប់​ពិភពលោកចំនួន ៩ កន្លែង​នៅ​កម្ពុជា

បានផុស

នៅ

ក្នុង​ដំំណើរទស្សនកិច្ច​សម្តេចធិបតី​ ហ៊ុន ម៉ាណែត ទៅ​ប្រទេស​បារាំង ​នាយកប្រតិបត្តិជាន់ឱ្យសម្ព័ន្ធ​ក្រុមហ៊ុន​ Group ACCOR បាន​ជម្រាប​​​មេដឹកនាំ​កម្ពុជាពីអាជីវកម្ម​ក្រុមហ៊ុន​ដែលផ្តល់​សេវា​ផ្នែក​​បដិសណ្ឋារកិច្ច​និង​ការ​ស្នាក់នៅ​។

លោក​ស្រី Maud BAILLY នាយិកាប្រតិបត្តិ Sofitel, MGallery និង Emblems ​ដែល​តំណាងឱ្យ Group ACCOR បាន​គូសបញ្ជាក់​ថា Group ACCOR ជាក្រុមហ៊ុនប្រតិបត្តិការសេវាកម្មសណ្ឋាគារ ដែល​គ្រប់គ្រងលើសណ្ឋាគារ​ចំនួនជាង ៤០ ម៉ាក (Brand) ទូទាំងពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Maud BAILLY ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត

ទាក់ទងអាជីវកម្ម​នៅ​កម្ពុជា លោក​ស្រី​បាន​បញ្ជាក់ថា Group ACCOR បានដាក់ទុនវិនិយោគសណ្ឋាការប្រណិតៗ​ចំនួន ៩ ទីតាំងនៅកម្ពុជា មាននៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុមាន​ដូចជា៖ Raffles Hotel Le Royal, Raffles Grand Hotel d’Angkor, Sofitel Angkor Phokeethra Golf & Spa Resort, Sofitel Phnom Penh Phokeethra, ibis budget Phnom Penh Riverside, ibis Styles Siem Reap, TRIBE Phnom Penh Post Office Square, Novotel Phnom Penh BKK 1 និង Novotel Sihanoukville Holiday Resort។

សណ្ឋាគារ Raffles Hotel Le Royal

នៅ​ចំពោះសម្តេចនាយករដ្ឋមន្រ្តី​កម្ពុជា លោកស្រី Maud BAILLY ក៏​បានថ្លែងអំណរគុណដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រីនិងសហការី បាន​ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ACCOR Group នៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន ACCOR Group កំពុងវិនិយោគក្នុងវិស័យសណ្ឋាគារដែលមានសណ្ឋាគារបែបទំនើប និងមធ្យម និងបែប Boutique។ តាមរយៈសណ្ឋាគារសូហ្វីតែលដែលមានប្រតិបត្តិការអាជីវកម្មនៅជុំវិញពិភពលោក បានចូលរួមផ្សព្វផ្សាយនូវវប្បធម៌ និងភាពល្អឥតខ្ចោះនៃតំបន់រមណីយដ្ឋានអង្គរ ដើម្បីជំរុញឱ្យអ្នកទេសចរណ៍មកទស្សនាខេត្តសៀមរាបនៅឆ្នាំ២០២៤ ឱ្យកាន់តែច្រើនថែមទៀត។

ជាការឆ្លើយតប សម្តេចធិបតីក៏​បាន​អរគុណចំពោះការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជានាពេលកន្លងមក។ សម្តេចធិបតីបានគូសបញ្ចាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីពិសេស «ទស្សនាសៀមរាបឆ្នាំ២០២៤» ដែលនឹងជួយលើកស្ទួយវិស័យទេសចរណ៍ឱ្យមានសន្ទុះឡើងវិញ និងវិវត្តទៅរកស្ថានភាពមុនវិបត្តិកូវីដ-១៩ និងបានបង្កើតការងារដល់ប្រជាពលរដ្ឋ និងជាការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។

សម្ដេចបានលើកទឹកចិត្តដល់ក្រុមហ៊ុន ACCOR Group ពង្រីកការវិនិយោគបន្ថែមទៅលើវិស័យសណ្ឋាគារ និងវិស័យផ្សេងៗទៀត ក្នុងពេលដែលស្ថានភាពនៃវិស័យទេសចរណ៍បន្តងើបឡើងវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម