ជីវិតកម្សាន្ដ
ក្រោយរៀបការជាមួយសេដ្ឋីវៀតណាម Pu ប្រើជីវិតហៃសូមួយទំហឹង ក្នុងឈុតស្រើបស្រាលបង្អួតភ្នែកញាតិ
នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៤ តារាថៃនាង Pu Praya បានបញ្ចេញនូវរូបភាពដ៏ស្រើបស្រាលខ្លាំងពីកន្លែងកម្សាន្ត Cabo San Lucas ដែលជាកោះដ៏រ៉ូមែនទិកបំផុតនិងមានតម្លៃខ្លាំង ខណៈរូបថតនីមួយៗរបស់នាងសុទ្ធសឹងតែបង្អូតភាពសិចស៊ីទាក់ចិត្តទស្សនិកជនប្រុសស្រីជាច្រើនរូប។

យោងតាមប្រភពពីកាសែតប្រទេសថៃ Sanook បានសរសេរថា Pu Praya រៀបការជាមួយមហាសេដ្ឋី លោក Quoc ដែលជាអ្នកជំនួញមានទ្រព្យចាយលែងខ្វះ ហើយបានធ្វើឲ្យស្រីៗជាច្រើនលួចច្រណែននឹងវាសនារបស់នាងជាខ្លាំង។ ដែលនោះបង្ហាញថា ស្វាមីរបស់តារាសម្ដែងថៃរូបនេះ មើលថែនាងយ៉ាងល្អក្នុងរបៀបដែលនាងរស់នៅដូចព្រះនាងយ៉ាងដូច្នោះដែរ។
របាយការណ៍ពីប្រភពថៃដដែលបានបញ្ចាក់ទៀតថា ថ្វីបើនាងរៀបការជាមួយមហាសេដ្ឋីវៀតណាមក៏ពិតមែន ប៉ុន្តែនាងនៅតែប្រើជីវិតដូចកាលនៅសម្ដែង ក្នុងន័យថា Pu Praya នៅតែឧស្សាហ៍ព្យាយាមធ្វើការងារដែលនាងស្រលាញ់ដូចធម្មតា រួមទាំងការថតរូប និងចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗដដែល។
លើសពីនេះទៀតសោត អតីតតួឯកស្រីក្នុងរឿង “នាងតូចចង្កៀងកែវ” ក៏ទម្លាប់ប្រើជីវិតនិងរបៀបរស់នៅមួយទៀតដែលនាងចូលចិត្តគឺការធ្វើដំណើរទៅកន្លែងផ្សេងៗ។ ក្នុងពេលកាលពីពេលថ្មីៗនេះ Pu Praya បានទៅលំហែកាយនៅ Cabo San Lucas ដែលត្រូវបានគេស្គាល់ថា Cabo ជាទីក្រុងរមណីយដ្ឋានមួយនៅចុងភាគខាងត្បូងនៃ Baja California Peninsula ក្នុងរដ្ឋ Baja នៃប្រទេសម៉ិកស៊ិក ។

ទោះយ៉ាងណាក៏ដោយ ដូចដែលទស្សនិកជនជាច្រើនដែលធ្លាប់ទស្សនាពីជីវិតរបស់នាងតែងដឹងហើយថា រាល់រូបភាពរបស់ Pu Praya តែងតែនិយមស៊ិចស៊ីខ្លាំងបង្ហាញរាងល្អឥតខ្ចោះនៅក្នុងឈុតប៊ីគីនីរាល់លើកពុំដែលខានឡើយ។យ៉ាងណាមិញ មិនបង្អង់យូរឡើយ តារាស្រីសំបូរហ្វេនទាំងជាតិនិងអន្តរជាតិត្រូវមហាជនជាច្រើនសម្រុកចូលទៅសរសើរពីរាងរៅល្វត់ល្វន់ និងស្លីមស្អាតគ្មានក្បាលពោះរបស់នាង។ ជាពិសេសនោះគឺសម្រស់និងកេរ្តិ៍ឈ្មោះរបស់នាង ដែលមិនត្រឹមតែស្អាត និងល្បីល្បាញនៅហូលីហូវូដនោះទេ ប៉ុន្តែសូម្បីតែជីវិតដ៏ប្រណិតរបស់នាងក៏គួរឲ្យសរសើរ និងមានគេចង់បានដូចផងដែរ៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រវត្តិសេដ្ឋីជំនួញស្រុកថៃ Korn បុរសយកបានបេះដូងតួឯកស្រីរឿង “កំហឹងឈាមអ្នកតស៊ូ”

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា