ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន គ្រោងបង្កើនសមត្ថភាពទ័ពលើកោះនៅសមុទ្រចិនខាងត្បូង ដោយមានខ្នងបង្អែកពី អាមេរិក
មេទ័ពកំពូលរបស់ប្រទេសហ្វីលីពីនលោក Romeo Brawner បានប្រាប់អ្នកសារព័ត៌មានថា ហ្វីលីពីននឹងធ្វើការអភិវឌ្ឍបន្ទាយទ័ព ក៏ដូចជាបង្កើនកងនាវាចរ និងរ៉ាដាចាប់សញ្ញានៅលើកោះក្នុងសមុទ្រចិនខាងត្បូងដែលត្រូវបានចាត់ទុកជាផ្នែកមួយនៃទឹកដីរបស់ខ្លួន សម្រាប់ជាកន្លែងជ្រកកោនរបស់កងទ័ព ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានហ្វីលីពីន ABS-CBN News នៅថ្ងៃទី១៦ ខែមករានេះ ។
ក្រៅពីតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal, រដ្ឋាភិបាលទីក្រុងម៉ានីលក៏បានក្ដោបក្ដាប់ទីតាំងសំខាន់ៗចំនួន ៨ ផ្សេងទៀតនៅក្នុងសមុទ្រចិនខាងត្បូង ហើយចាត់ទុកវាជាផ្នែកមួយនៃតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន ខណៈទីតាំងពិសេសៗទាំង រួមមានកោះ Thitu ដែលជាកោះធំជាងគេបំផុត និងជាទីតាំងយុទ្ធសាស្ត្រនៅក្នុងសមុទ្រចិនខាងត្បូងស្ថិតនៅចម្ងាយប្រហែល ៤៨០ គីឡូម៉ែត្រភាគខាងលិចនៃខេត្ត Palawan របស់ប្រទេសហ្វីលីពីន ។
ថ្លែងបញ្ជាក់ក្រោយចូលរួមសន្និសីទនៅទីបញ្ជាការកណ្ដាលយោធាដែលមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានាធិបតី Ferdinand Marcos Jr., លោកមេទ័ព Brawner បានលើកឡើងថា “យើងចង់ធ្វើឲ្យប្រសើរឡើងបន្ថែមទៀតនូវទីតាំងទាំង ៩ ជាពិសេសកោះដែលយើងកំពុងក្ដោបក្ដាប់ក្នុងដៃ ហើយយោធាក៏ចង់នាំយកម៉ាស៊ីនចម្រុះទឹកទៅកាន់កងទ័ពដែលកំពុងប្រុងជើងការលើខ្មោចនាវាចម្បាំង ដែលហ្វីលីពីនមានចេតនាចូលចតនៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal កាលពីឆ្នាំ ១៩៩៩ ដើម្បីអះអាងពីការទាមទារអធិបតេយ្យភាពរបស់ខ្លួន” ។
ទោះយ៉ាងណា សារព័ត៌មានរុស្ស៊ី Sputnik បានចុះផ្សាយពីផែនការរបស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូងនេះ គឺមានខ្នងបង្អែកពីសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏តាន់មួយរបស់ហ្វីលីពីននៅក្នុងតំបន់ ខណៈក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានផ្លាស់ប្តូរគោលនយោបាយឆ្ពោះទៅរក “ការប្រកួតប្រជែងអំណាច” ជាមួយប្រទេសចិន ដោយច្បាមយកទីក្រុងម៉ានីលជាទីតាំងមួយនៅក្នុងដំណើរស្វែងរកដាក់សម្ពាធលើទីក្រុងប៉េកាំង ។
គួរបញ្ជាក់ថា ភាពតានតឹងកាន់តែខ្លាំងឡើងរវាងហ្វីលីពីន និងចិននៅសមុទ្រចិនខាងត្បូងបានផ្ទុះជាថ្មី ចាប់តាំងពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅពេលកប៉ាល់ហ្វីលីពីនមិនព្រមស្ដាប់ការព្រមានពីសំណាក់ឆ្មាំសមុទ្រចិនមិនឲ្យបើកឆ្លងកាត់តំបន់ថ្មប៉ប្រះទឹក Second Thomas Shoal នៅប្រជុំកោះ Spratly ក្នុងដំណើរនាំយកគ្រឿងផ្គត់ផ្គង់ទៅកាន់ខ្មោចកប៉ាល់ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ អាមេរិក និងចិន ប្រតិកម្មយ៉ាងណាខ្លះ បន្ទាប់ពី តៃវ៉ាន់ ជ្រើសរើសបាន ប្រធានាធិបតីថ្មី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល