KPT+
ការពិតខ្លះ និងរឿងមួយចំនួនដែលអ្នកគួរដឹងនៅពីក្រោយភេសជ្ជៈកាហ្វេ ពាក់ព័ន្ធច្រើនទៅបរិស្ថាន
កាហ្វេជាភេសជ្ជៈដ៏ពេញនិយមមួយសម្រាប់គ្រប់គ្នា ក្នុងសតវត្សទី២១នេះ ប៉ុន្តែអ្នកដឹងទេថា នៅពីក្រោយផលិតកម្មកាហ្វេ ដើម្បីផ្តល់នូវកាហ្វេរសជាតិឆ្ញាញ់បានមួយកែវនោះ គឺមានពាក់ព័ន្ធទៅនឹងពលកម្មកុមារ ការថយចុះព្រៃឈើធម្មជាតិ ក៏ដូចជាការប្រើប្រាស់សារធាតុគីមី ថ្នាំសម្លាប់សត្វល្អិត ដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងបញ្ហាដោយប្រយោលមួយចំនួនទៀត។ ប្រភពព័ត៌មានពី World Counts បានបង្ហាញចំណុចមួយចំនួនគួរចាប់អារម្មណ៍ដូចខាងក្រោម៖
១–ការរុករានឆ្ការព្រៃឈើ ដើម្បីយកកន្លែងដាំកាហ្វេ
ការដាំដុះកាហ្វេតាមធម្មជាតិ គឺគេដាំនៅក្រោមម្លប់ មិនឲ្យត្រូវពន្លឺព្រះអាទិត្យ។ ប៉ុន្តែរយៈពេលចុងក្រោយ ឧស្សាហកម្មកាហ្វេបានកើនឡើង ដោយសារតម្រូវការភេសជ្ជៈនេះច្រើន ដែលវិវឌ្ឍពីការដាំដុះបែបប្រពៃណីក្នុងបរិស្ថានម្លប់នោះ ទៅជាការផ្សាំផ្សេងៗ ឲ្យធន់ត្រូវនឹងកម្តៅព្រះអាទិត្យដើម្បីទទួលបានទិន្នផលច្រើនសម្រាប់ផ្គត់ផ្គង់។ ហើយដំណើរការឧស្សាហកម្មផលិតកាហ្វេដោយប្រើការដាំដុះបែបទន្ទ្រានព្រៃឈើ សម្រាប់ផ្គត់ផ្គង់ទីផ្សារបានដើរតួនាទីជំនួស ជាហេតុធ្វើឲ្យជីវៈជម្រុះអាស្រ័យធនធានធម្មជាតិរងនូវផលប៉ះពាល់។
២– ផលិតកម្មកាហ្វេតាមរបៀបថ្មីមានតម្រូវការចំណាយធនធានច្រើន
កាហ្វេក្នុងចំណុះបរិមាណមួយកែវ គឺស្មើនឹងការចំណាយទឹក១៤០លីត្រក្នុងការដាំដុះវាឡើង។ មិនត្រឹមតែប៉ុណ្ណោះដើម្បីតាមទាន់តម្រូវការ ការដាំដុះបានជំរុញឲ្យ អ្នកដាំដុះត្រូវរុករានឆ្ការព្រៃឈើធម្មជាតិក្នុងទ្រង់ទ្រាយធំដើម្បីយកកន្លែងដាំ ជាមួយគ្នានោះការបំផ្លាញជីវជាតិដីក៏កើតមានផងដែរ តាមរយៈការប្រើថ្នាំគីមី ថ្នាំសម្លាប់សត្វល្អិតដើម្បីគ្រប់គ្រងដំណាំបានល្អ។ ហើយសកម្មភាពទាំងនេះដែលធ្វើឲ្យដីដំណាំជាច្រើនរងខូចគុណភាព ក៏ដូចបង្កប៉ះពាល់ដល់សុខភាពសត្វ និងបរិស្ថានជុំវិញដោយសារសារធាតុគីមីដែលប្រើប្រាស់ជ្រាបចូលក្នុងប្រភពទឹក។
ដោយឃើញពីផលប៉ះពាល់ទាំងនេះ ហើយស្របទៅនឹងតម្រូវការភេសជ្ជៈកាហ្វេនៅតែមាន ក៏មានឧស្សាហកម្មខ្លះងាកមកពីសកម្មភាពបង្កគុណវិបត្តិធ្ងន់ធ្ងរមករក វិធីដាំដុះកាហ្វេតាមលំនាំធម្មជាតិវិញដើម្បីកាត់បន្ថយហានិភ័យទាំងនោះ។ ជាក់ស្តែងការងាកមកដាំដុះដំណាំកាហ្វេដោយផ្សាំភ្ជាប់ទៅនឹងរុក្ខជាតិលូតលាស់តាមធម្មជាតិក្នុងតំបន់ដាំដុះ ជាជាងការទន្ទ្រានព្រៃ។ ទោះបីបិរមាណតិចប៉ុន្តែកាហ្វេទាំងនោះ មានគុណភាពល្អជាង ពិសេសដោយមិនប្រើថ្នាំសត្វល្អិត ដែលធ្វើឱ្យប្រភេទសត្វបក្សី និងសត្វអាស្រ័យសត្វល្អិតផ្សេងៗ អាចរស់នៅដោយសុវត្ថិភាព បង្កជាលក្ខណៈជីវចម្រុះអេកូ-បរិស្ថាន ។
ជាមួយគ្នានេះ បើទោះជាអ្នកញ៉ាំកាហ្វេ និងចូលរួមកាត់បន្ថយពីប៉ះពាល់ខាងលើ ក៏ធ្វើបានតាមរយៈការជ្រើសរើសប្រភេទផលិតផលកាហ្វេ ដែលគាំទ្រការដាំដុះប្រភេទធម្មជាតិ “Shade-grown Coffee” ដែលគេនិយមប្រើប្រាស់វា ដោយវាមានគុណភាពខ្ពស់តាមរយៈការដាំដុះបែបធម្មជាតិ និងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន។ គេអាចរកឃើញផលិតផលកាហ្វេនោះតាមរយៈស្លាកសញ្ញាផ្សេងៗ ដែលបញ្ជាក់ពីការមិនបង្កប៉ះពាល់ដល់បរិស្ថាន ឬ Eco-friendly ឬ Shade-Grown ជាដើម៕
អត្ថបទដោយ៖ មាន រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា